Connect with us

ព័ត៌មានជាតិ

បាត់ដំបង នៅតែមាន​អត្រា​អ្នកឆ្លងកូវីដខ្ពស់ ដែល​មានដល់​ទៅ​៦៨​នាក់​

បានផុស

នៅ

​នៅថ្ងៃនេះ រដ្ឋបាលខេត្ត​បាត់ដំបង បានប្រកាស​ព័ត៌មាន​នា​យប់​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២១​នេះ​ថា រដ្ឋបាលខេត្ត​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ បន្ថែម​ថ្មី​ចំនួន ៦៨ នាក់ ដែល​ក្នុងនោះ​ជា​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ សហគមន៍​២០​កុម្ភៈ​ទាំងអស់ ដោយឡែក​សម្រាប់​អ្នកជា​សះស្បើយ​មាន​រហូតដល់ ៧៣ នាក់ និង​មាន​អ្នក​ស្លាប់ ១ នាក់ បន្ថែមទៀត​ផងដែរ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​ការប្រកាស​ព័ត៌មាន​ដែល​យើង​ទទួល​បាន​គឺ រដ្ឋបាលខេត្ត​បាត់ដំបង​បាន​បង្ហាញ​តួលេខ​រួម​ឲ្យ​ដឹងថា បើ​គិត​មកទល់នឹង​ថ្ងៃទី​២១ កក្កដា​នេះ ខេត្ត​បាត់ដំបង​មាន​អ្នក​ផ្ទុកមេរោគ​កូ​វីដ​-១៩​ សរុប​ចំនួន ២,១៥៨ នាក់ មាន​អ្នកជា​សះស្បើយ​សរុប​ចំនួន ១,២០៣ នាក់ ស្លាប់​បាន​កើនឡើង​រហូតដល់​ចំនួន ២៣ នាក់ និង​អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល ​នៅ​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​មាន​ចំនួន ៩៣២ នាក់​៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម