Connect with us

ព័ត៌មានជាតិ

បុគ្គលិក​១៨៤​នាក់​ ដែល​​ធ្វើ​ច​ត្តា​ឡី​ស័ក​ ក្នុងស្រុក​សំឡូត ទទួល​អំណោយ​ពី​​កាកបាទក្រហម ​ខេត្តបាត់ដំបង​

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃទី​២២​ ខែកក្កដា ​ឆ្នាំ​២០២១​នេះ​ លោក ​ងួន ​រត​នៈ​ អភិបាលខេត្ត​បាត់ដំបង​ និង​ជា​អនុប្រធាន​កិត្តិយស​កាកបាទក្រហម​សាខា​ខេត្ត​ បានដឹកនាំ​ក្រុមការងារ​សាខា​កាក​បាទ​ក្រហមកម្ពុជា​ខេត្តបាត់ដំបង ​ចុះ​ចែក​អំណោយ​ដល់​បុគ្គលិក​អង្គការ​ម៉ែ​ក​(MAG)​ចំនួន​១៨៤​នាក់​ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ​នៅ​មណ្ឌល​នៃ​ស្រុក​សំឡូត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយ​ក្នុងឱកាស​នោះ ​ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ពី​សំណាក់​លោក​ លី ធុជ​ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស ​និង​ជា​អនុប្រធាន​ទី​១​អាជ្ញាធរ​មីន​កម្ពុជា​ និង​សហការី​ផង​បាន​នាំ​យក​អំណោយ​មនុស្សធម៌​របស់​សាខា​ខេត្ត​និង​អាជ្ញាធរ​មីន មក​ចែកជូន​បុគ្គលិក​អង្គការ​ម៉ែ​ក​(MAG)​ប្រចាំ​ស្រុក​សំឡូត​ចំនួន​១៨៤​នាក់ ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ ក្នុង​តំបន់​បិទ​ខ្ទប់​នៅ​ក្នុង​ភូមិសាស្ត្រ​ចំនួន​៤​ផ្សេងគ្នា​ នៃ​ឃុំ​មានជ័យ​ឃុំ​ស៊ុ​ង ​ស្រុក​សំឡូត​ ខេត្តបាត់ដំបង​ ដែល​ការចែក​នេះ​ធ្វើឡើង​ក្នុង​បរិវេណ​ទីស្នាក់ការ​អង្គការ​ម៉ែ​កភូមិ​កញ្ចាំង​ឃុំ​ស៊ុ​ង​ស្រុក​សំឡូត​។

​ឆ្លៀត​នាឱកាស​នោះ ​លោក​ទេសរដ្ឋមន្ត្រី​ លី​ ធុជ ​និង​ លោក​ ងួន ​រតនៈ ​អនុប្រធាន​ប្រធានកិត្តិយស​សាខា​ ក៏បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេចតេ​ជោ​ ហ៊ុន​សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ ​ប្រធាន​កាកបាទក្រហមកម្ពុជា​ ដែល​ជា​និច្ចកាល​សម្តេច​ទាំង​ទ្វេ​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់ទិសទី​ មិន​ប្រកា​ន់​ពូជ​សាស្ត្រ​ឬ​និន្នាការ​នយោបាយ​ណាមួយ​នោះឡើយ​ សម្តេច​ប្រកាន់ខ្ជាប់​នូវ​ពាក្យស្លោក​ថា​ទីណា​មានទុក្ខ​លំបាក​ទីនោះ​មាន​កាកបាទ​ក្រហមកម្ពុជា​។

​មន្ត្រី​សាលាខេត្ត​បាន​បញ្ជាក់ថា បងប្អូន​បុគ្គលិក​ដែល​ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំង​១៨៤​នាក់ ​គឺជា​អ្នក​ប៉ះពាល់​ដោយ​ប្រយោល​ជាមួយ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ​ជា​បុគ្គលិក​អង្គការ​ម៉ែ​ក​ដូចគ្នា​ចំនួន​៣​នាក់​ ហើយនឹង​បញ្ចប់​ច​ត្តា​ឡី​ស័ក​នៅ​ថ្ងៃទី​២៦ ​ខែកក្កដា ​ឆ្នាំ​២០២១​ខាងមុខនេះ ​ក្រោយ​រកឃើញ​លទ្ធផល​ចុងក្រោយ​អវិជ្ជមាន​។ មន្ត្រី​សុខាភិបាល​ខេត្ត​បាន​ឲ្យ​ដឹង​ដែរ​ថា ក្រោយពី​រកឃើញ​បុគ្គលិក​អង្គការ​ម៉ែ​ក​វិជ្ជា​មាន​កូ​វីដ​.១៩​ចំនួន​៣​នាក់​ខាងលើ​ភ្លាមៗ​នោះ ​រដ្ឋបាល​ស្រុក​បានរៀបចំ​វិធានការ​ទប់ស្កាត់​ដោយ​ឲ្យ​បុគ្គលិក​វិជ្ជមាន​ចំនួន​៣​នាក់​ ទៅ​ព្យាបាល​កម្រិត​ស្រាល​នៅ​វិទ្យាល័យ​សម្តេចឪ​ក្រុង​បាត់ដំបង​។​ ដោយឡែក​អ្នក​ប៉ះពាល់​ផ្ទាល់​និង​ប្រយោល​ត្រូវ​បិទ​ខ្ទប់​នៅ​តាម​កា​រិ​ល័យ​របស់​អង្គការ​ម៉ែ​ក​ចំនួន​៤​ទីតាំង​ ស្ថិតនៅ​ឃុំ​មានជ័យ​១​ទីតាំង​ និង​ឃុំ​ស៊ុ​ង​ចំនួន​៣​ទីតាំង​ ដោយ​មិន​អនុញ្ញាត​ឲ្យ​ដើរហើរ​ដោយ​សេរី​នោះ​ទេ​រង់ចាំ​រយៈពេល ១៤​ថ្ងៃ​ទើប​អនុញ្ញាត​ឲ្យ​ចេញ​ធ្វើ​ការងារ​ធម្មតា​ឡើងវិញ​ បើ​សិន​ផ​លទ្ធផល​ចុងក្រោយ​រក​ឃើញ​ថា​ អវិជ្ជមាន​កូ​វីដ​១៩​។

​ឆ្លៀត​ក្នុងឱកាស​នោះដែរ​លោក​ទេសរដ្ឋមន្ត្រី​ក៏ដូចជា​លោក​អភិបាលខេត្ត​ក៏បាន​ផ្ដាំផ្ញើ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូម​អញ្ជើញ​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ទាំងអស់គ្នា​ ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ​១៩​នេះ ​ទៅក្នុង​សហគមន៍​ក៏ដូចជា​ក្នុង​ប្រទេស​កម្ពុជា​ទាំងមូល​ផង​ដែរ​។​

​គួរ​បញ្ជាក់​ថា ​អំណោយ​ដែល​បាន​ផ្ដល់​ជូន​ដល់​បុគ្គលិក​អង្គការ​ទាំង​១៨៤​នាក់​ ខាងលើ​ទទួលបាន​អង្ករ​៥០​ការុង​(១២៥០kg) ទឹកបរិសុទ្ធ​វី​ឃែ​រ​ចំណុះ​២០​លីត្រ​៨០​ធុង​,​ មី​២៥​កេស​,​ ទឹកត្រី​ទឹក​ស៊ី​អ៊ីវ​៤៥​យួរ​។ ​ក្រៅពីនេះ​អាជ្ញាធរ​មីន​កម្ពុជា​ បាន​ឧបត្ថម្ភ​បន្ថែម​រួមមាន​៖​ អង្ករ​១០០០kg,​ មី​៣០​កេស​,​ត្រីខកំប៉ុង​១០​កេស​(១០០០​កំប៉ុង​)​សាច់ក្រក​សៀមរាប​២០​គី​ឡួ​,​ ត្រីងៀត​២០​គីឡូ​,​ ម៉ាស​៥០​ប្រអប់​អាល់កុល​៦០​លីត្រ​ និង​ថវិកា​៤.០០០.០០០​រៀល​ និង​បាន​ឧបត្ថម្ភ​អ្នក​វិជ្ជា​មាន​កូ​វីដ​១៩​ ចំនួន​៣​នាក់​ក្នុង​ម្នាក់ៗ​៥០០,០០០​រៀល​ផង​ដែរ​៕

អត្ថបទ៖ ​សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង១ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម