Connect with us

ព័ត៌មានជាតិ

អត់លុយទៅពេទ្យ ស្ត្រីម្នាក់សុខចិត្តសម្រាលកូន ក្នុងបន្ទប់ជួល

បានផុស

នៅ

ពិតជាគួរឲ្យអាណិត! ទៅលើគ្រួសារក្រីក្រមួយ ដែលប្រពន្ធឈឺពោះ តែដោយសារគ្មានលុយ ទៅមន្ទីរពេទ្យ សុខចិត្តសម្រាលកូន ក្នុងបន្ទប់ជួលយ៉ាងលំបាកបំផុត។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៦ និង៣០នាទីយប់ថ្ងៃទី២៤ខែកក្កដា នៅបន្ទប់ជួលលេខ១៦ ស្ថិតក្នុងក្រុម៥ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីលោក សេង វ៉ាន់ថា ចៅសង្កាត់រងទី១ សង្កាត់ស្ទឹងមានជ័យ២ បានឲ្យដឹងថា កាលពីវេលាម៉ោង ដែលរៀបរាប់ ខាងលើប្រជាពលរដ្ឋរស់នៅ ក្នុងភូមិដំណាក់ធំ៤ បានការណ៍មកលោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យ២ ថាមានគ្រួសារក្រីក្រមួយ ដែលកំពុងឈឺពោះជិតឆ្លងទន្លេ។ ប៉ុន្តែដោយសារពុំមាន លុយទៅមន្ទីរពេទ្យ ក៏សុខចិត្តសម្រាលកូនក្នុងបន្ទប់ជួល។ ភ្លាមៗនោះ លោកចៅសង្កាត់ និងលោកចៅរងទី១ បានចុះទៅដល់បន្ទប់ជួលហើ​យបានស្នើសុំ ទៅគ្រូពេទ្យបង្អែកខណ្ឌច្បារអំពៅ ចុះមកជួយសម្រាលកូនដល់អ្នកមានផ្ទៃពោះ រហូតកើតបានកូនស្រីដ៏ស្រស់ស្អាត។ ចំណែកម្តាយ មានសភាពខ្សោយ ព្រោះពុំមានថ្នាំគ្រប់គ្រាន់មុនពេលសម្រាល ហើយឃើញដូច្នេះក្រុមគ្រូពេទ្យ បានដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យបងប្អែកភ្លាមៗ។

តាមការបញ្ជាក់ពីលោក សេង វ៉ាន់ថា បានឲ្យដឹងថា គ្រួសារនេះគឺប្រពន្ធបម្រើការ នៅរោងចក្រកាត់មួយ ក្នុងភូមិដំណាក់ធំ៤នេះដែរ។ ស្រ្តីដែលប្រសូតកូនស្រី ក្នុងបន្ទប់ជួលនេះ ត្រូវបានគេស្គាល់ឈ្មោះ គឹម សុខមាន ឯប្តីឈ្មោះ ចាន់ ពិសី ដែលបម្រើការជាកម្មកររោងចក្រដូចគ្នា ហើយពួកគេទើបតែមានកូនជាលើកដំបូងថែមទៀតផង។

បើតាមប្រភពពីម្ចាស់ផ្ទះជួល បានឲ្យអាជ្ញាធរដឹងថា គាត់អាណិតគូស្នែហ៍នេះខ្លាំងណាស់ ដោយពួកគាត់ក្រីក្រខ្លាំងណាស់ រហូតដល់ម្ចាស់ផ្ទះមិនយកថ្លៃឈ្នួលបន្ទប់ទៀតផង។ នេះជារឿងរ៉ាវដ៏កំសត់ ចំពោះគ្រួសារក្រីក្រក្នុងសម័យកាលជំងឺកូវីដ-១៩៕ (ដោយ)៖ នរា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម២ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ២ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម