ព័ត៌មានជាតិ
ស្រ្តី ២នាក់ នៅភូមិកោះប៉ោ សម្រាលកូនលើអូប័រ និងទូក ទទួលបានការយកចិត្តទុកដាក់
ស្រ្តី ២នាក់ ដែលសម្រាលកូននៅលើអូរប័រ និងទូក កាលពីពេលថ្មីៗនេះ ត្រូវបានប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង មន្រ្តីសុខាភិបាល និងបុគ្គលិកមន្ទីរពេទ្យ យកចិត្តទុកដាក់ជាខ្លាំងដោយបានចុះសួរសុខទុក្ខ ផ្ដល់ថវិកាមួយចំនួន និងលើកលែងការបង់សេវាសម្រាកពេទ្យ ផងដែរ។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ឲ្យដឹងនៅថ្ងៃទី ៤ ខែតុលានេះថា ក្រុមគ្រូពេទ្យរបស់លោក បានចុះទៅជួយសង្គ្រោះស្ត្រីម្នាក់ ដែលសម្រាលកូនតាមផ្លូវនៅលើអូប័រ កណ្តាលដៃសមុទ្រ នៅយប់អាធ្រាតកាលពីថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ។

ស្ត្រីដែលសម្រាលកូនលើអូរប័រខាងលើ មានឈ្មោះ លឹម ម៉ាប់ អាយុ ៣០ឆ្នាំ មានទីលំនៅ ភូមិកោះប៉ោ ឃុំ ប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា។ បន្ទាប់ពីបានជួយសង្គ្រោះនៅនឹងកន្លែងរួចមក ក្រុមគ្រូពេទ្យក៏បញ្ជូនស្រ្តីជាម្តាយមកសង្គ្រោះបន្ត នៅមន្ទីរពេទ្យបង្អែកខេត្ត ដោយទទួលបានជោគជ័យទាំងម្តាយ និងកូន។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន បន្ថែមថា កូនដែលសម្រាលបានមានទំងន់ ១៨០០ក្រាម ភេទប្រុស អាយុនៃផ្ទៃពោះ ៧ ខែ ដែលជាកូនលើកទី ១។ ដោយឡែកកាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២២ ស្ត្រីម្នាក់ទៀត ក៏បានសម្រាលកូននៅលើកូនទូក នៅពេលគាត់កំពុងធ្វើដំណើរតាមទូក មកកាន់មន្ទីរពេទ្យ ដោយសារតែមូលហេតុមាត់ស្បូនបើកអស់នៅលើទូក។

ស្រ្តីជាម្តាយមានឈ្មោះ តាំ គ្រីម អាយុ ៣៤ឆាំ មានទីលំនៅភូមិកោះ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដោយសម្រាលបានកូនស្រីមួយ ទំងន់ ២៥០០ក្រាម។ ក្រុមគ្រូពេទ្យ បានជួយសង្រ្គោះទាំងម្តាយ និងទារកប្រកបដោយសុវត្ថិភាព ព្រមទាំងដឹកបញ្ចូនតាមរថយន្តសង្រ្គោះបន្ទាន់ មកកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។

ទាក់ទងនឹងស្រ្តីសម្រាលកូនលើទូក ឬអូរប័រនេះ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បង្ហាញថា នៅឆ្នាំ ២០២១ មិនមានករណីស្រ្តីសម្រាលកូនលើអូរប័រ ឬទូកនោះទេ ពោលគឺទើបតែពាក់កណ្តាលឆ្នាំ ២០២២នេះ។ កន្លងទៅស្រ្តីទាំង ២ ខាងលើ បានមកទទួលសេវាពិនិត្យផ្ទៃពោះជាប្រចាំ តាមការណាត់របស់គ្រូពេទ្យ។ ប៉ុន្តែអាចមកពីចាប់អារម្មណ៍ដល់ថ្ងៃគ្រប់ខែត្រូវសម្រាល លុះដល់ពេលឈឺទើបបញ្ចូនមកកាន់មន្ទីរពេទ្យ។

ជាការលើកទឹកចិត្ត និងចូលរួមចែករំលែកការលំបាករបស់ស្រ្តីទាំង ២ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន និងមន្រ្តីសុខា ភិបាល បុគ្គលិក របស់មន្ទីរពេទ្យ បានចុះសួរសុខទុក្ខពួកគាត់ដោយនាំយកថវិកាមួយចំនួន និងផ្តល់ជូនការលើកលែងការបង់សេវាសម្រាកពេទ្យ ផងដែរ៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


