ព័ត៌មានជាតិ
រដ្ឋចំណាយថវិកាជាង ៣២លានដុល្លារ ដើម្បីឧបត្ថម្ភដល់កម្មករជាស្ត្រីជាង ៣២ម៉ឺននាក់ នៅពេលសម្រាលកូន
មន្ត្រីជាន់ខ្ពស់ នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយប្រាក់ជាង ៣២លានដុល្លារអាមេរិក ដើម្បីឧបត្ថម្ភបន្ថែមជូនកម្មករ-និយោជិកជាស្រ្តី នៅពេលសម្រាលកូនជាង ៣២ម៉ឺននាក់។

ថ្លែងក្រោយពិធីបិទយុទ្ធនាការផ្សព្វផ្សាយ ការដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំង ឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ ស្តីពី ការងារ កាលពីថ្ងៃទី ២៩កញ្ញា នៅសណ្ឋាគារភ្នំពេញ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានឲ្យដឹងបន្តថា ចាប់ពីឆ្នាំ ២០១៨ រហូតមកដល់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយទឹកប្រាក់ប្រមាណ ១៣១៣,៥២០,០០០,០០០រៀល ឬស្មើនឹង ៣២,៨៣៨,០០០ដុល្លារអាមេរិក ដើម្បីឧបត្ថម្ភបន្ថែមជូនកម្មករ-និយោជិកជាស្រ្តី នៅពេលសម្រាលកូនចំនួន ៣២៦,១២៨នាក់ ដោយមានកូនសរុបចំនួន ៣២៨,៣៨០នាក់។ ក្នុងនោះ មានស្ត្រីខ្លះសម្រាលបានកូនភ្លោះពីរ ឬកូនភ្លោះបី។

លោកបានបន្តថា ការផ្តល់សាច់ប្រាក់នេះ គឺជាការអនុវត្តកម្មវិធីពិសេសមួយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានឈ្មោះថា កម្មវិធីផ្តល់សាច់ប្រាក់ឧបត្ថម្ភបន្ថែម សម្រាប់កម្មករ-និយោជិតជាស្រ្តីនៅពេលសម្រាលកូន ដែលក្នុងនោះសម្រាលបានកូនម្នាក់ ទទួលបាន ៤០ម៉ឺនរៀល សម្រាលបានកូនភ្លោះពីរ ទទួលបាន ៨០ម៉ឺនរៀល និងសម្រាលបានកូនភ្លោះបី ទទួលបាន ១លាន ២សែនរៀល។ អ្វីដែលពិសេសជាងនេះទៅទៀត កូនភ្លោះបី គឺជាកូនរបស់សម្តេចតេជោ និងទទួលបានប្រាក់ឧបត្ថម្ភដោយផ្ទាល់ពីសម្តេចតេជោចំនួន ៥លានរៀល។

សូមជម្រាបថា សម្រាប់សមាជិក ប.ស.ស. ជាកម្មការិនីសម្រាលកូន អាចទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិ បាល ត្រូវមានលក្ខខណ្ឌ៖ ទី១. កម្មករនិយោជិតជាស្រ្តី ត្រូវអញ្ជើញមកបំពេញបែបបទនៅទីស្នាក់ការ ប.ស.ស ក្នុងរាជធានី-ខេត្ត ក្នុងអំឡុងពេលយ៉ាងយូរ ៣ខែ មុនសម្រាលកូន។
ទី២. សាមីខ្លួនត្រូវភ្ជាប់មកជាមួយនូវ លិខិតពិនិត្យផ្ទៃពោះ ដែលបានបញ្ជាក់កាលបរិច្ឆេទត្រូវសម្រាល (អេកូ) ប័ណ្ណសមាជិក ប.ស.ស. ឬប័ណ្ណមូលនិធិសមធម៌សុខាភិបាល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទច្បាស់លាស់របស់សាមីខ្លួន ដែលអាចទំនាក់ទំនងបាន។ ទី៣. ករណីសាមីខ្លួន មិនបានមកបំពេញបែបបទនៅ ប.ស.ស. ក្នុងអំឡុងពេលខាងលើ សាមីជន ឬអ្នកតំណាង ត្រូវជូនដំណឹងជាបន្ទាន់មកកាន់ ប.ស.ស. យ៉ាងយូរបំផុត ១(មួយ)ខែ ក្រោយថ្ងៃសម្រាលកូន។

ទី៤. សាមីខ្លួន ឬសាច់ញ្ញាតិត្រូវជូនដំណឹងមក ប.ស.ស. តាមលេខទូរស័ព្ទទំនាក់ទំនងបន្ទាន់ ១២៨៦ ពេលដែលសម្រាកក្នុងមូលដ្ឋានសុខាភិបាល (មន្ទីរពេទ្យ) ដែលគ្មានភ្នាក់ងារ ប.ស.ស.។ ចំពោះសុពលភាព នៃការដាក់ឯកសារសម្រាប់ប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល មានរយៈពេលយ៉ាងយូរបំផុតត្រឹមតែ ៣០ថ្ងៃ ឬមួយខែ។

លើសពីនេះទៀតកម្មការិនីជាស្ត្រី សម្រាលកូនក៏នឹងទទួលបានប្រាក់បំណាច់ ៧០ភាគរយ នៃប្រាក់ឈ្នូលមធ្យមជាប់ភាគទានប្រចាំខៃ ពី ប.ស.ស ផងដែរ ប្រសិនបើថៅកែរបស់ពួកគាត់បានប្រកាសភាគទានមកក្នុង ប.ស.ស បានយ៉ាងតិចចំនួន ៩ខែ ក្នុងរយៈពេល ១២ខែចុងក្រោយ គិតមកត្រឹមខែដែលបានសម្រាលកូន៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


