Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានី ស្នើអាជ្ញាធរទាំង១៤ខណ្ឌ ចាក់វ៉ាក់សាំងជូនកុមារទាំងអស់ សូម្បីកុមារអនាថា

បានផុស

នៅ

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ បានស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំផែនការ និងទីតាំងចាក់វ៉ាក់សាំង ជូនទៅដល់កុមារ អាយុចាប់ពី១២ ដល់អាយុក្រោម១៨ឆ្នាំ នៅរាជធានីភ្នំពេញឱ្យបានច្បាស់លាស់ ដើម្បីផ្ដល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារទាំងអស់ សូម្បីតែកុមារអនាថា​ឱ្យ​ទទួល​បានជោគជ័យ និងចាក់បានគ្រប់គ្នា ចាប់ពីថ្ងៃទី០១ សីហាខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើបែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ កក្កដា ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំតាមរយៈ video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សា លើការត្រៀមបើកយុទ្ធនាការចាប់រវាក់សាំងកូរ៉េដ-១៩ (ស៊ីណូប៉ាក់) ដល់កុមារ និងយុវជន អាយុចាប់ពី ១២ ដល់អាយុ ក្រោម១៨ឆ្នាំ នៅរាជធានីភ្នំពេញ ដែលមានរហូតដល់ចំនួន៤១ទីតាំង។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា កិច្ចការងារនេះរាជរដ្ឋាភិបាល ពិសេសសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ និងស្វះស្វែងយ៉ាងខ្លាំង ក្នុងការរកវ៉ាក់សាំងសម្រាប់យកមកចាក់ការពារជំងឺកូវីដ-១៩ ជូនទៅដល់កុមារ និងយុវវ័យ អាយុចាប់ពី១២ ដល់អាយុ ក្រោម១៨ឆ្នាំ នៅរាជធានីភ្នំពេញ។ ដូច្នេះ លោកស្នើអាជ្ញាធរខណ្ឌទាំង១៤ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំផែនការ និងទីតាំងឱ្យបានច្បាស់លាស់ ដើម្បីផ្ដល់ការចាក់វ៉ាក់សាំងជូនកុមាររបស់យើង ឱ្យទទួលបានជោគជ័យ ពិសេសគឺការរក្សាឱ្យបាននូវគម្លាតសុវត្ថិភាពសង្គម ជៀសឱ្យបាននូវការឆ្លងជំងឺកូវីដ-១៩។

លោក ឃួង ស្រេង បន្តទៀតថា អាជ្ញាធរ កម្លាំងមានសមត្ថកិច្ច មន្ត្រីសុខាភិបាល និងក្រុមគ្រូពេទ្យពិតជាបានយកកម្លាំងកាយចិត្ត ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងទៅ ទទួលបានជោគជ័យ និងទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញ។ ដូច្នេះ លោកស្នើអាជ្ញាធរ មន្ត្រីពាក់ព័ន្ធ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងក្រុមគ្រូពេទ្យទាំងអស់ បន្តអត់ធ្មត់ និងយកចិត្តទុកដាក់ អនុវត្តការងារនេះឱ្យបានជោគជ័យបន្ថែមទៀត ពិសេសក្នុងដំណាក់កាលនៃការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ អាយុចាប់ពី ១២ ដល់អាយុ ក្រោម១៨ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។
លោក ឃួង ស្រេង បានបញ្ជាក់ថា នៅរាជធានីភ្នំពេញ មានកុមារ និងយុវជនអាយុចាប់ពី ១២ ដល់អាយុ ក្រោម១៨ ឆ្នាំ ប្រមាណ២០ម៉ឺននាក់ (លេខមូល) ដែលត្រូវទៅចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន៤១ទីតាំង។ ដូច្នេះក្នុងចំនួននេះត្រូវតែចាក់ឱ្យបានគ្រប់គ្នា បើទោះបីជាក្មេងអនាថា ក៏ដោយ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម