បាត់ដំបង​នៅ​បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ កម្រិតខ្ពស់ ព្រមទាំង​មាន​អ្នកស្លាប់ ៤ នាក់​បន្ថែមទៀត​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

បាត់ដំបង​នៅ​បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ កម្រិតខ្ពស់ ព្រមទាំង​មាន​អ្នកស្លាប់ ៤ នាក់​បន្ថែមទៀត​

បានផុស

នៅ

​ចំនួន​អ្នក​ឆ្លង​កូ​វីដ​-១៩ ក្នុង​ខេត្តបាត់ដំបង នៅតែមាន​កំណើន​ខ្ពស់​ដដែល មួយរយៈចុងខែ​កក្កដា​នេះ បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​រដ្ឋបាលខេត្ត​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ជា​ផ្លូវការ​នាយ​ប់​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ​២០២១​នេះ​ថា រដ្ឋបាលខេត្ត​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ បន្ថែម​ថ្មី​ចំនួន ៩៩ នាក់ ដែល​ក្នុងនោះ​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ សហគមន៍​២០​កុម្ភៈ​មាន​ចំនួន ៩១ នាក់ ពលករ​មកពី​ប្រទេស​ថៃ​មាន​ចំនួន ៨ នាក់ ដោយឡែក​សម្រាប់​អ្នកជា​សះស្បើយ​មាន​ចំនួន ៦២ នាក់ និង​មាន​អ្នកស្លាប់ ៤ នាក់ បន្ថែមទៀត​ផងដែរ​។​

​តាម​ការប្រកាស​ព័ត៌មាន​ដែល​យើង​ទទួល​បាន​គឺ រដ្ឋបាលខេត្ត​បាត់ដំបង​បានបង្ហាញ​តួលេខ​រួម​ឲ្យ​ដឹងថា បើ​គិត​មកទល់នឹង​ថ្ងៃទី​២៩ កក្កដា​នេះ ខេត្តបាត់ដំបង​មាន​អ្នក​ផ្ទុកមេរោគ​កូ​វីដ​-១៩​សរុប​ចំនួន ៣,០៤១ នាក់ មាន​អ្នកជា​សះស្បើយ​សរុប​ចំនួន ១,៨១៩ នាក់ ស្លាប់​បាន​កើនឡើង​រហូតដល់​ចំនួន ៣៧ នាក់ និង​អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​មាន​ចំនួន ១,១៨៥ នាក់​៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារា​សិច​ស៊ី សេង សូ​ណា បញ្ជាក់​អាការៈ​ជំងឺ​ក្រោយ​ឆ្លង​កូ​វីដ​-១៩​បាន​១៨​ថ្ងៃ​

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ៖​ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ជា​សាកល​គឺជា​សិទ្ធិ​មួយ​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​

ព័ត៌មានជាតិ៣ ម៉ោង មុន

កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត នាំយក​អំណោយជូន​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ដោយសារ​កូ​វីដ

ព័ត៌មានជាតិ៣ ម៉ោង មុន

តុលាការ​កំពូល​នឹង​កាត់ទោស​លោក​ឡាយ វណ្ណៈ នៅ​ព្រឹកស្អែក​នេះ

នយោបាយ៣ ម៉ោង មុន

លោក កឹម សុខា​ ៖ ក្នុង​រដូវ​កាន់បិណ្ឌ​ឆ្នាំនេះ ជំងឺ​កូ​វីដ​-១៩​នៅតែ​រីក​រាលដាល​គួរ​ឲ្យ​ព្រួយបារម្ភ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services