Connect with us

ព័ត៌មានជាតិ

ត្រី​តុក​កែ​ជិត​២.០០០​ក្បាល ងាប់​អណ្តែត​តាម​ទឹកសមុទ្រ​ដៃ​កោះ​ប៉ោ

បានផុស

នៅ

កោះកុង​ ៖ មន្ត្រីរដ្ឋបាល​ជលផល​ខេត្តកោះកុង បាន​ចេញមក​បកស្រាយ​ពន្យល់ថា ព្រោះតែ​ចរន្ត​ទឹកសាប​ហូរ​ធ្លាប់​ពី​ភ្នំ​យ៉ាង​គំហុក​ទើប​បណ្តាល​ឲ្យ​ត្រី​តុក​កែ​ជិត​២០០០​ក្បាល​របស់​ពលរដ្ឋ​បាន​ងាប់​ពេញ​លើ​ផ្ទៃ​ទឹកសមុទ្រ​ដៃ​កោះ​ប៉ោ ហើយ​វា​អណ្តែត​ទើរ​មក​ឆ្នេរ​ប៉ាក់​ខ្លង​ស្រុក​មណ្ឌលសីមា​។

នេះ​ជា​ការ​បកស្រាយ​ពន្យល់​បន្ថែម​របស់​លោក សេង ប៊ុណ្ណា នាយរង​ខណ្ឌ​ជលផល​ខេត្តកោះកុង ក្រោយ​ប្រជាពលរដ្ឋ​អាជីវករ​លក់ដូរ​នៅ​ឆ្នេរ​ប៉ាក់​ខ្លង​រាយការណ៍​ពី​ការ​ប្រទះឃើញ​មាន​ត្រី​តុក​កែ​ជាច្រើន​ក្បាល​ងាប់​នៅ​ឆ្នេរ​កាលពី​ថ្ងៃទី​៣០ ខែ កក្កដា កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេង ប៊ុណ្ណា នាយករង​ខណ្ឌ​ជលផល​ខេត្ត ឱ្យដឹង​ទៀត​នៅ​រសៀល​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២១​ថា ៤​ថ្ងៃ​មុន​នេះ អាកាសធាតុ​មាន​ភ្លៀង​ខ្យល់​ក្នុង​បរិមាណ​ច្រើន​គួរ​ឱ្យកត់សម្គាល់ ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​វា​រី​អគ្គិសនី​មួយកន្លែង​នៅ​ភូមិ​លើ​ដៃ​ព្រែ​កកោះ​ប៉ោ​បាន​បើកទ្វារ​ទឹក​បង្ហូរ​ទឹក​ចេញ​។ ដូច្នេះ​ករណី​នេះ គឺ​ត្រី​អាច​ប្រឈម​នឹង​ងាប់​បាន​ ចំពោះ​ត្រី​តុក​កែ រីឯ​ត្រី​ឆ្ពង់​វា​អាច​បន្ស៊ាំ​ខ្លួន​រស់នៅ​បាន​ទាំង​ទឹកប្រៃ និង​ទឹកសាប​។

លោក សេង ប៊ុណ្ណា បកស្រាយ​ដែរ​ថា ប្រសិន​ណា​បរិស្ថាន​ទឹក​មិន​ស្អាត វា​ប្រឈម​នឹង​ជំងឺ​ដូចជា ដំបៅ​តាម​ដងខ្លួន ឬ​កើត​ជំងឺ​ផ្សេងៗ​ទៀត​។ តែ​ករណី​មាន​ទឹកភ្លៀង​ច្រើន​ដែល​ធ្វើ​ឲ្យ​មានការ​ប្រែប្រួល PH ទឹក អាចជួយ​បាន​ចំពោះតែ​សកម្មភាព​ចិញ្ចឹម​តាម​ស្រះ​ប៉ុណ្ណោះ ករណី​ចិញ្ចឹម​ក្នុង​បែរ​តាម​ដៃសមុទ្រ​ពុំ​អាចជួយ​បានទេ។

លោក ឆេង ឈុន ពលរដ្ឋ​ចិញ្ចឹម​តាម​បែរ​ដៃសមុទ្រ​កោះ​ប៉ោ លើក​ឡើង​ថា ត្រី​តុក​កែ​របស់​លោក​បាន​ងាប់​អស់​ជិត​២០០០​នាក់​ ដោយ​ពុំ​បានដឹង​ពី​មូលហេតុ​ពិតប្រាកដ​ថា​មកពី​អ្វី​នោះ​ទេ ហើយ​លោក​ក៏​បង្ខំចិត្ត​ស្រង់​យក​ត្រី​ប្រមាណ​២០០​ក្បាល​ប៉ុណ្ណោះ​ ចេញពី​បែរ​ទៅ​ដាក់​កន្លែង​មាន​សុវត្ថិភាព​។

លោក ឈុន ត្អូញត្អែរ​ពី​ការ​ខាត់​បង់​ថវិកា​ខ្ទប់​ម៉ឺន​ដុល្លារ គ្រា​ពុំបាន​ចំណេញ​ពី​ការ​លក់​ត្រី​អំឡុង​ពេល​កូ​វីដ​បាន​ផង ឥឡូវ​បែរជា​មាន​ត្រី​ងាប់​អស់​ស្ទើរ​គ្មាន​សល់​ច្បាស់​ជា​ក្ស័យធន​ជាមិនខាន​។

របាយការណ៍​របស់​អា​ជ្ញា​ធរ​ភូមិ​ឃុំ និង​មន្ត្រី​ជំនាញ​ជលផល បង្ហាញ​ថា ក្នុងភូមិ​សាស្ត្រ​ឃុំ​ប៉ាក់​ខ្លង មាន​ពលរដ្ឋ​អ្នក​ចិញ្ចឹម​ត្រី​ឆ្ពង់ និង​ត្រី​តុកកែ​សរុប​ចំនួន​១២​គ្រួសារ​ទេ ហើយ​បច្ចុប្បន្ន អ្នក​នៅ​កំពុង​ដាក់​កូន​ត្រី​ពូជ ចិញ្ចឹម​បន្ត និង​កំពុង​ចិញ្ចឹម​មាន​ចំនួន​៩​គ្រួសារ អ្នក​ដែល​បោះបង់​ការ​ចិញ្ចឹម​មា​ន​ចំនួន​៣​គ្រួសារ​។

​និយាយ​ពី​ការបញ្ចេញ​ផល​ត្រី​នៅលើ​ទីផ្សារ​វិញ សព្វថ្ងៃ​ការចិញ្ចឹម​ត្រី​របស់​ពលរដ្ឋ គឺ​ជួប​បញ្ហា​កង្វះខាត​បញ្ជា​ទិញ​ឈ្នួ​ញ​កណ្តាល​លើ​ទីផ្សារ​ជា​ចម្បង ខណៈ​ប្រភេទ​ត្រី​ឆ្ពង់ និង​តុ​កែ ជា​ត្រី​ដែល​តម្លៃ​ខ្ពស់​ហើយ​មាន​តម្រូវ​ការធ្វើ​ចំណីអាហារ សម្រាប់តែ​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ពិធីមង្គលការ និង​ពិធីបុណ្យ​ផ្សងៗ​។ គាប់​ជួន​វិបត្តិ​កូ​វីដ​ក្នុង​សហគមន៍​ជិត​២​ឆ្នាំនេះ តម្រូវ​ការទិញ​ត្រី​ទាំងនេះ​កាន់​ក្សត់ទៅៗ​ប្រកបដោយ​ក្តី​អស់សង្ឃឹម​ពី​ការ​បាន​ចំណូល​។

សម្រាប់​នាយរង​ខណ្ឌ​ជលផល បង្ហើប​ថា យ៉ាងហោចណាស់​មាន​អ្នក​នៅ​បន្ត​ដាក់​កូន​ត្រី​ពូជ​ចិញ្ចឹម​ខ្លះ​ដែរ ដោយ​ពួកគាត់​រំពឹង​ថា ស្ថានភាព​កូ​វីដ​-១៩ នឹង​ធូរស្រាល​វិញ នៅ​ពេល​ដែល​ពួក​គេ​ដល់ពេល​ប្រមូល​ផល​នា​ពេល​ខាងមុខ​ប្រមាណ​៨​ខែ​ខាងមុខ​ទៀត​៕

អត្ថប​ទ ៖ សិរី​វឌ្ឍនៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម១ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម