Connect with us

ជីវិតកម្សាន្ដ

Travis Kelce ចាយប្រាក់សុទ្ធ ៨.២ លានដុល្លារ ដើម្បីបានជួប Taylor Swift

បានផុស

នៅ

អ្នកជំនាញប៉ាន់ប្រមាណថា តារាបាល់បោះអាមេរិក Travis Kelce បានចំណាយប្រាក់យ៉ាងតិច ៨.២ លានដុល្លារ ទៅលើតារាចម្រៀងល្បី Taylor Swift ដោយគ្របដណ្តប់លើការចំណាយ ដូចជាការហោះហើរយន្តហោះឯកជន និងអំណោយដ៏ថ្លៃថ្លា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ពី New York Post គូសបញ្ជាក់ថា ការចំណាយរបស់អ្នកទាំងពីរមានលំនៅដ្ឋានចំនួន ៦ លានដុល្លារអាមេរិក ដែលមានទីតាំងនៅ Leawood រដ្ឋ Kansas ក្នុងគោលបំណងបង្កើនភាពឯកជនរបស់ពួកគេ។ វិមាននេះមានទំហំជាង ១៧,០០០ ហ្វីតការ៉េ ក្នុងតំបន់ដ៏សម្បូរបែបបំផុតរបស់ប្រទេសនេះ ត្រូវបានបំពាក់ដោយគ្រឿងបរិក្ខារប្រណិតៗដូចជា អាងហែលទឹកធំទូលាយ ទីលានវាយកូនបាល់ និងទីលានវាយកូនហ្គោលខ្នាតតូច។

កីឡាកររូបនេះក៏បានបែងចែកប្រាក់ជាង ១.២ លានដុល្លារ សម្រាប់ការធ្វើដំណើរតាមយន្តហោះឯកជនទៅកាន់ប្រទេសអាហ្សង់ទីន អូស្ត្រាលី និងសិង្ហបុរី ដើម្បីអមដំណើរ Taylor Swift ក្នុងអំឡុងពេល The Eras Tour របស់នាង។

ការធ្វើដំណើររបស់គាត់ទៅកាន់ទីក្រុងស៊ីដនី​ សម្រាប់ការសម្តែងរបស់ Taylor Swift នៅចុងខែកុម្ភៈ ត្រូវបានគេរាយការណ៍ថាបានចំណាយប្រហែល ៣៤០,០០០ដុល្លារអាមេរិក ខណៈដែលដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ប្រទេសសិង្ហបុរីដើម្បីជួបជាមួយ Taylor Swift នៅដើមខែមីនា ត្រូវបានគេប៉ាន់ស្មានថាមានតម្លៃជិត ៥៧០,០០០ដុល្លារ។

Kelce បានចំណាយបន្ថែម ១ លានដុល្លារសម្រាប់ការធានាឈុតមួយសម្រាប់ Taylor Swift គ្រួសាររបស់នាង បងប្រុស រួមជាមួយមិត្តភក្តិស្រីក្នុងរង្វង់មិត្តភក្តិ និងសមាជិកគ្រួសាររបស់គាត់សម្រាប់ឱកាស Super Bowl ក្នុងខែកុម្ភៈថែមទៀតផង។

លើសពីនេះ អំណោយដ៏ថ្លៃថ្លារបស់ Kelce ដល់​ Taylor Swift រួមមានការប្រារព្ធទិវានៃក្តីស្រឡាញ់ដ៏ធំ ជាមួយនឹងការរៀបចំផ្កាកុលាប Eternity Roses តម្លៃ ២,១៩៩ ពី Venus et Fleur ភួងមួយទៀតមានតម្លៃ ២,១០០ និងរូបចម្លាក់ផ្កាកុលាបមាស ២៤ ការ៉ាត់ ពីក្រុមហ៊ុនរចនាដ៏ប្រណិត Perigold តម្លៃ ៣,០២០ដុល្លារអាមេរិក។

អំណោយផ្សេងទៀតរបស់គាត់ដល់តន្ត្រីករ ដូចដែលបានរាយការណ៍ដោយ The Sun រួមមាន Lambskin Dior beret ពណ៌ខ្មៅចំនួន ១,០៥០ដុល្លារ កាបូប Bottega Veneta ដែលមានតម្លៃ ៥,១០០ ដុល្លារ មួកចំបើង Celine មានតម្លៃ ១,១០០ ដុល្លារអាមេរិក និងក្រមាម៉ាក Hermès Chevaux Dechaines ដែលមានស្លាកតម្លៃមួយ ១៣០០ ដុល្លារ។

លើសពីនេះ កីឡាកររូពនេះក៏បានទិញខ្សែដៃគូស្នេហ៍ តុបតែងដោយអក្សរកាត់ថា TNT នៅក្នុងអង្កាំមាសពណ៌លឿងដែលរុំព័ទ្ធដោយត្បូងពេជ្រសម្រាប់នាងកាលពីខែកុម្ភៈប្រគឡ់ជូននាងផងដែរ។ គ្រឿងអលង្កាដែលផលិតដោយខ្លួនឯងនេះ បានបញ្ចប់ក្នុងរយៈពេលបីថ្ងៃ មានតម្លៃ ៦,៣៦០ ដុល្លារអាមេរិកឯណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Travis Kelce ​មិន​ស្ថិត​ក្នុង​ចំណាប់អារម្មណ៍​ស្នេហា​ដ៏​មាន​បំផុត​ទាំង ៥ ​របស់​ Taylor Swift ទេ ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម