ជីវិតកម្សាន្ដ
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
កំពូលតារាចម្រៀងងារជាឧកញ៉ាលោក ខេមរៈ សិរីមន្ត ថ្មីៗ នេះ បានបង្ហាញការខកចិត្តជាខ្លាំង បន្ទាប់ពីមានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់ ធ្វើការរិះគន់ចំពោះបទចម្រៀងមានចំណងជើងថា “«អូនរាំអែន» ខណៈនៅប្រទេសថៃ កំពុងមានការគាំទ្រច្រើន។

ស្របពេលមានការរិះគន់ ភ្លាមៗ នោះ ឧកញ៉ាខេមរៈ សិរីមន្ត ក៏បានប្រតិកម្មឆ្លើយតបវិញផងដែរ ដោយលោកថា សូមផ្តល់នូវយុត្តិធម៌ដល់លោកផង ព្រោះកន្លងមក សិល្បករផ្សេងៗ គេសហការជាមួយថៃ គេបានកោតសរសើរថាលើកមុខមាត់ជាតិ តែលោកវិញ ទទួលបានការមិនឲ្យតម្លៃពីបុគ្គលរូបនេះទៅវិញ តើយុត្តិធម៌ទេសម្រាប់ការប្រឹងប្រែងរបស់លោក?។
ដោយឡែក នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៤ នេះ លោក ខេមរៈ សិរីមន្ត ហាក់មិនអស់ចិត្ត បានទម្លាយអារម្មណ៍របស់ខ្លួនថា គ្រប់យ៉ាងដែលលោកបាននិងកំពុងប្រឹងប្រែងធ្វើនៅពេលនេះ គឺដើម្បីប្រទេសជាទីស្រលាញ់របស់ខ្លួន។ គ្រប់កិច្ចសហការជាមួយប្រទេសនានាទាំងអស់ គឺដើម្បីពង្រីកទីផ្សារសិល្បៈខ្មែរ«ទោះពេលនេះមានបងប្អូនខ្លះមិនទាន់យល់ចិត្ត តែការពិតនឹងបង្ហាញនៅពេលដែលលទ្ធផលពិតមកដល់»។

កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានបញ្ជាក់ទៀតថា «ទោះខ្ញុំមិនមែនជាអ្នកធំ តែខ្ញុំសុំធ្វើកិច្ចការធំខ្លះជូនជាតិរបស់ខ្ញុំតាមរយៈវិជ្ជាជីវៈសិល្បៈដែលខ្ញុំមានបង្ហាញទៅពិភពលោក»។ តាមរយៈនេះ ក៏មានការលើកឡើងពីអ្នកគាំទ្រថា «ស្ងាត់ៗ ស្ងៀមៗ ល្អបំផុតបង បងកាន់តែតបត គឺកាន់តែវែងឆ្ងាយទេ ខ្ញុំជឿថា អ្នកស្រឡាញ់គាំទ្របងច្រើនជាងអ្នកទើស»។ រីឯខ្លះទៀតនិយាយថា «ស្រលាញ់សិល្បៈខ្មែរ តែច្រៀងភាសាថៃ ខ្ញុំមិនគាំទ្រចំណុចនេះទេ ព្រោះថៃពេលនេះគេមិនសូវចូលចិត្តខ្មែរប៉ុន្មានទេ។ ច្រៀងបែបមនោសញ្ចេតនាស្រុកស្រែវិញទៅល្អជាង ឥឡូវនេះ ងាកក្រោយជាត្រើយសុភមង្គល រិះគន់ឲ្យល្អទេ។ ពេលខ្លះបើយើងកាន់តែផុស កាន់តែគេ Bully ស្ងៀមស្ងាត់បណ្ដោយតាមវេលាមួយរយៈសិន ធម្មតាមនុស្សយើងបើគេមិនសូវពេញចិត្ត ធ្វើអ្វីក៏ខុសដែរ ស៊ូឲ្យគេមើលយើងខុសទៅចុះ មិនបាច់បង្ហាញប្រាប់គេពេកទេ នាំតែគេថាយើងអួត យើងអំនួត(យើងស្គាល់ខ្លួនឯងច្បាស់ យកឈ្នះចិត្តខ្លួនបានទើបហៅថាមនុស្សខ្លាំង)»៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


