សន្តិសុខសង្គម
នគរបាលជាតិក្រសួងមហាផ្ទៃបង្ក្រាបបទល្មើស ៣៦ករណី ឃាត់ខ្លួនមនុស្សជាង ៨០នាក់
នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ នគរបាលជាតិក្រសួងមហាផ្ទៃ ចេញប្រតិបត្តិការបង្ក្រាបបទល្មើសទូទៅបាន ៣៦ករណី ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ៨៥នាក់ ចាត់នីតិវិធីតាមច្បាប់បន្ត។ នេះបើតាមការឱ្យដឹងរបស់ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

លោក ទូច សុខៈ បានបញ្ជាក់ថា ករណីព្រហ្មទណ្ឌបង្ក្រាបបានចំនួន ៩ករណី ឃាត់ខ្លួនបាន ១៦នាក់។ ករណីព្រហ្មទណ្ឌ រួមមាន អំពើហិង្សា ៣ករណី លួច ២ករណី ឃាតកម្ម ២ករណី អំពើប្លន់ ១ករណី និង បង្ខាំងមនុស្សជំរិតទារប្រាក់ ១ករណី។ អំពើទាំងនេះ បានកើតឡើងក្នុងភូមិសាស្ត្រ ៧រាជធានីខេត្ត ដូចជា រាជធានីភ្នំពេញ ព្រះសីហនុ សៀមរាប ព្រៃវែង កំពង់ធំ ត្បូងឃ្មុំ និង ខេត្តពោធិ៍សាត់។
ចំណែក ករណីគ្រឿងញៀនវិញ អ្នកនាំពាក្យរងបន្តថា ក្នុងយុទ្ធនាការបោសសម្អាតគ្រឿងញៀន សមត្ថកិច្ចបង្ក្រាបបាន ២០ករណី ឃាត់ខ្លួនបាន ៥០នាក់។ ករណីទាំងនេះ បានកើតឡើងក្នុងភូមិសាស្ត្រ ៨រាជធានីខេត្ត រួមមាន ភ្នំពេញ កណ្ដាល ព្រៃវែង កំពត កំពង់ធំ ពោធិ៍សាត់ ព្រះសីហនុ និងខេត្តសៀមរាប។

ចំពោះសកម្មភាពក្មេងទំនើងវិញ នគរបាលជាតិបង្ក្រាបបាន ៣ករណី ឃាត់ខ្លួន ៤នាក់។ ករណីនេះ កើតមាននៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តពោធិ៍សាត់។ ដោយឡែក នៅថ្ងៃដដែលនេះដែរ នគរបាលជាតិ ក៏បានបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅខេត្តកំពតចំនួន ៤ករណី ឃាត់ខ្លួន ១៥នាក់។ ក្នុងនោះ ចាត់វិធានការច្បាប់ ពោលគឺកសាងសំណុំរឿង ១ករណី បញ្ជូនខ្លួនជនល្មើសចំនួន ១នាក់។ ក្រៅពីនេះ បានចាត់វិធានការរដ្ឋបាលចំនួន ៣ករណី ពោលគឺ អប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មប្រព្រឹត្តិចំនួន ១៤នាក់៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


