កីឡា
ប៉ាឡេស្ទីន អំពាវនាវឲ្យ FIFA ដាក់ទណ្ឌកម្មលើ បាល់ទាត់អ៊ីស្រាអែល
សមាគមកីឡាបាល់ទាត់ប៉ាឡេស្ទីន (PFA) បានស្នើឱ្យសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ដាក់ទណ្ឌកម្មលើក្រុមបាល់ទាត់អ៉ីស្រាអែល ជុំវិញជម្លោះនៅហ្គាហ្សា ដែលបានចាប់ផ្តើមតាំងពីខែតុលា ឆ្នាំ២០២៣ ជាពេលក្រុមហាម៉ាស បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅលើភាគខាងត្បូងអ៉ីស្រាអែល។
ប៉ាឡេស្ទីនបានសរសេរទៅកាន់ FIFA ដោយអំពាវនាវឱ្យសមាគមកីឡាបាល់ទាត់អ៉ីស្រាអែល (IFA) និងក្លិបរបស់ខ្លួនត្រូវដាក់ទណ្ឌកម្ម បន្ទាប់ពីជម្លោះហ្គាហ្សា។ PFA កំពុងស្វែងរកសំណើរបស់ខ្លួន ដែលត្រូវបានគាំទ្រដោយសមាគមសមាជិកចំនួន ៦ផ្សេងទៀត ដែលបានពិភាក្សានៅឯមហាសន្និបាត FIFA ក្នុងខែឧសភា។ ប៉ាឡេស្ទីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេថា អ៉ីស្រាអែល បានប្រព្រឹត្ត “ការរំលោភសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌ដែលមិនធ្លាប់មានពីមុនមក”។

PFA បានបន្ថែមថា ៖«ហេដ្ឋារចនាសម្ព័ន្ធបាល់ទាត់ទាំងមូលនៅហ្គាហ្សាត្រូវបានបំផ្លាញ ឬខូចខាតយ៉ាងធ្ងន់ធ្ងរ។ ការបាត់បង់ជីវិតស្លូតត្រង់ រួមទាំងកីឡាករបាល់ទាត់មិនក្រោម១០០នាក់ ការបំផ្លិចបំផ្លាញផ្ទះសម្បែង… គឺជាការរំលោភបំពានយ៉ាងច្បាស់លាស់នៃច្បាប់អន្តរជាតិ»។
PFA បានចោទប្រកាន់ FIFA ពីបទមិនធ្វើសកម្មភាពប្រឆាំងនឹងការរើសអើង និងការរើសអើងជាតិសាសន៍នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
សមាគមកីឡាបាល់ទាត់ប៉ាឡេស្ទីនក៏បានសំដៅទៅលើឧប្បត្តិហេតុផ្សេងៗ រួមទាំងវីដេអូមួយដែលប្រព័ន្ធផ្សព្វផ្សាយរបស់អ៉ីស្រាអែលបានបង្ហាញពីជនជាតិប៉ាឡេស្ទីនជាច្រើននាក់ រួមទាំងកុមារផងដែរ ត្រូវបានឃុំខ្លួនដោយគ្មានសម្លៀកបំពាក់នៅឯកីឡដ្ឋាន Yarmouk ក្នុងតំបន់ហ្គាហ្សា ក្នុងខែធ្នូ ឆ្នាំ២០២៣។

សមាគមបាល់ទាត់អារ៉ាប់មួយចំនួនកំពុងគាំទ្រប៉ាឡេស្ទីន។ ជាក់ស្ដែងដូចជា សមាគមបាល់ទាត់ហ្ស៊កដានី បានអំពាវនាវឱ្យមានសកម្មភាពហើយប្រធានសហព័ន្ធបាល់ទាត់អាស៊ីខាងលិច (WAFF) ព្រះអង្គម្ចាស់ Ali bin Al Hussein បានអំពាវនាវឱ្យ FIFA ដាក់អ៉ីស្រាអែល ឱ្យនៅ “ឯកោ”៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


