ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន វាយប្រហារនាវាទ័ពជើងទឹក រុស្ស៊ី ២ គ្រឿងនៅតំបន់គ្រីមៀ
អ៊ុយក្រែនបានវាយប្រហារលើនាវាកងទ័ពជើងទឹករុស្ស៊ី ២ គ្រឿង រួមជាមួយនឹងមជ្ឈមណ្ឌលទំនាក់ទំនង និងកន្លែងជាច្រើនទៀតដែលជាកម្មសិទ្ធិរបស់កងនាវាចរសមុទ្រខ្មៅ នៅក្នុងការវាយប្រហារដ៏ធំមួយលើទីក្រុងកំពង់ផែ Sevastopol នៅតំបន់គ្រីមផ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី២៥ ខែមីនានេះ ។

អ៊ុយក្រែនអះអាងថា ការវាយប្រហារទ្រង់ទ្រាយធំពេញមួយយប់របស់អ៊ុយក្រែនលើកំពង់ផែ Sevastopol នៅតំបន់គ្រីមៀបានបំផ្លាញនាវាចូលចត ២ គ្រឿងគឺ Yamal និង Azov បណ្ដាលឲ្យការដឹកជញ្ជូនតាមផ្លូវសមុទ្រ និងផ្លូវគោកក្នុងទីក្រុងរងការខូចចខាតមួយផ្នែក និងថែមទាំងមានមនុស្សម្នាក់ស្លាប់បាត់បង់ជីវិតផងដែរ ខណៈទំហំនៃការខូចខាតមិនទាន់ដឹងច្បាស់នៅឡើយទេ ។
ពាក់ព័ន្ទនឹងបញ្ហានេះដែរ មិនទាន់មានការអត្ថាធិប្បាយណាមួយពីមន្ត្រីការពារជាតិរុស្ស៊ីនោះទេ ទោះបីជាអ្នកនយោបាយរុស្ស៊ី និងអភិបាលក្រុង Sevastopol លោក Mikhail Razvozhayev បានទទួលស្គាល់នៅលើបណ្តាញ Telegram របស់គាត់ថា វាគឺជាការវាយប្រហារដ៏ធំបំផុតក្នុងរយៈពេលថ្មីៗនេះ ។

គួរបញ្ជាក់ថា ខណៈពេលដែលទីក្រុងមូស្គូហាក់ដូចជាមានភាពជោគជ័យ នៅក្នុងយុទ្ធនាការដីគោករបស់ខ្លួន កងកម្លាំងរបស់ទីក្រុងកៀវក៏ទទួលបានភាពជោគជ័យជាបន្តបន្ទាប់ផងដែរ ជាពិសេសផ្តោតលើកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី ក្នុងការវាយប្រហារដោយមីស៊ីល ឬការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ។
ប្រសិនបើការវាយប្រហារកាលពីថ្ងៃអាទិត្យលើនាវា Yamal និង Azov ត្រូវបានបញ្ជាក់មែននោះ រុស្ស៊ីនៅសល់នាវាធ្វើការក្នុងសមុទ្រខ្មៅត្រឹមតែ ៣ គ្រឿងប៉ុណ្ណោះ ខណៈដែលអ៊ុយក្រែននិយាយថា ទីក្រុងមូស្គូបានចាប់ផ្តើមលុកលុយលើទីក្រុងកៀវដំបូងមាននាវាសរុបចំនួន ១៣ គ្រឿងឯណោះ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


