ព័ត៌មានជាតិ
អ្នកផលិតអំបិល មិនចង់កែប្រែដីស្រែអំបិល យកទៅសាងសង់សំណង់អាគារផ្សេងៗ
អ្នកផលិតអំបិល មិនចង់ឱ្យមានការកែប្រែដីស្រែផលិតអំបិលទៅធ្វើអ្វីផ្សេង ហើយក៏មិនចង់ឱ្យមានសំណង់អាគារស្នាក់នៅផ្សេងៗ ស្ថិតនៅក្បែរតំបន់ផលិតអំបិលនោះទេ ព្រោះធ្វើឱ្យខូចបរិស្ថានសម្រាប់ផលិតអំបិល។
លោក ប៊ុន ណារិន ប្រធានសមាគមផលិតអំបិលកម្ពុជា បានថ្លែងគាំទ្រប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាកាលពីពេថ្មីៗនេះ ដែលសម្ដេចបានណែនាំឱ្យមន្ត្រីរាជរដ្ឋាភិបាលបន្តការយកចិត្តទុកដាក់ក្នុងការពង្រឹងការគ្រប់គ្រង និងការអភិរក្សដីស្រែអំបិលនៅខេត្តកំពត និងខេត្តកែប ដែលជាកេរ្ដិ៍ដំណែលពីដូនតា និងជំរុញការផលិតអំបិល ដែលរាជរដ្ឋាភិបាលចាត់ទុកជាទំនិញយុទ្ធសាស្ត្រ។

លោក ប៊ុន ណារិនបានគាំទ្រថា៖ «ជាគោលនយោបាយល្អណាស់ ខ្ញុំមិនចង់ឱ្យកែប្រែដីទៅធ្វើអ្វីផ្សេង មិនចង់ឱ្យមានសំណង់ស្នាក់នៅ ស្ថិតនៅក្បែរតំបន់ផលិតអំបិលនោះទេ ព្រោះវាអាចធ្វើឱ្យខូចបរិស្ថានទឹក ដី ឬជាតិកខ្វក់សម្រាប់ផលិតអំបិល»។
បើតាមលោក ប៊ុន ណារិន ការផលិតអំបិលនៅខេត្តកែប និងកំពតឆ្នាំ ២០២៤ នេះ មានស្ថានភាពល្អប្រសើរ ដោយសារអាកាសធាតុអំណោយផល។
គិតត្រឹមថ្ងៃទី ១៥ ខែកុម្ភៈ ទិន្នផលប្រមូលបានប្រមាណ ២ ម៉ឺនតោន ហើយនៅរយៈពេល ២ ខែទៀត ដែលអាចមានលទ្ធភាពប្រមូលផល ខណៈលោកដាក់ក្ដីរំពឹងថា ទិន្នផលអាចនឹងទទួលបានពី ៧ ទៅ ១០ ម៉ឺនតោននៅឆ្នាំនេះ ដែលការប្រមូលផលរហូតដល់ដំណាច់ខែមេសា។

បច្ចុប្បន្នតម្លៃអំបិលលក់ចេញបានធ្លាក់ចុះមកនៅតម្លៃ ៩.០០០ រៀលក្នុង១ បាវ ដែលមានទម្ងន់ ៥០ គីឡូក្រាម ខណៈកសិករបញ្ជាក់ថា មិនចំណេញច្រើនទេតម្លៃនេះ។
យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បង្ហាញថា នៅក្នុងឆ្នាំ ២០២៣ កម្ពុជាផលិតអំបិលបានជាង ៨ ម៉ឺនតោន (៨១.១៥៤) កើនឡើង ១៤៨.៩ ភាគរយធៀបនឹងចំនួន ៣២.៩០០ តោនក្នុងឆ្នាំ២០២២។
របាយការណ៍ដដែលបង្ហាញថា ផ្ទៃដីផលិតអំបិលនៅកម្ពុជាមានចំនួន ៣,៩៨៧.៣៥ ហិកតា ក្នុងនោះនៅខេត្តកំពត ៣ ៤៨៩.៤៨ ហិកតា និងខេត្តកែប ៤៩៧.៨៧ ហិកតា៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ