Connect with us

កីឡា

យុវជន Reyna ឈ្នះពានកីឡាករឆ្នើម ក្រោយជួយអាមេរិកឈ្នះជើងឯក CONCACAF

បានផុស

នៅ

កាប្រកួត​បាល់ទាត់​ជើង​ឯក​អាមេរិកខាងជើងត្រូវបានបញ្ចប់​ដោយ​​ក្រុមសហរដ្ឋអាមេរិកបានក្លាយជាម្ចាស់ជើងឯក ក្រោយយកឈ្នះ ម៉ិកស៊ិក ក្នុងលទ្ធផល ២-០ នៅវគ្គផ្ដាច់ព្រ័ត្រការប្រកួតពានរង្វាន់ CONCACAF Nations League។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Gio Reyna បានជាប់ឈ្មោះជាកីឡាករល្អបំផុតក្នុងព្រឹត្តិការណ៍ CONCACAF Nations League ក្រោយរកបាន៣គ្រាប់ និងបញ្ចូលបាល់ឲ្យមិត្តរួមក្រុម៥លើក ក្នុងការបង្ហាញខ្លួន១០លើក។ កីឡាករវ័យក្មេង​អាមេរិកតែម្នាក់គត់ ដែលរកបាន៥គ្រាប់ ក្នុងការប្រកួតចំនួន៣លើក ក្នុងវគ្គផ្ដាច់ព្រ័ត្រ ឲ្យក្រុមជម្រើសជាតិ ហើយគិតមកទល់ពេលនេះមិនទាន់មាន​កីឡាករអាមេរិករូបណាធ្វើបានដូចគេទេ។

ខ្សែបម្រើវ័យ២១ឆ្នាំ Reyna ត្រូវ​បានក្រុមជម្រើសជាតិ​អាមេរិក​កោះហៅជាលើកដំបូង ក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិ វែលស៍ និង ប៉ាណាម៉ា កាលខែវិច្ឆិកា ឆ្នាំ២០២០។ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ មួយថ្ងៃ មុនថ្ងៃកំណើតគម្រប់អាយុ១៨ឆ្នាំ រូប​គេ​​បានបង្ហាញខ្លួន​ឲ្យ​​ជម្រើសជាតិ​អាមេរិក​ជា​លើក​ដំបូង​​នឹង​ជម្រើស​ជាតិ​វែលស៍។

អំឡុងពេល​ការប្រកួត CONCACAF Nations League ឆ្នាំ២០២៣ កីឡាករ Reyna បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុម២លើកក្នុងជ័យជម្នះ ២-០ របស់ក្រុមសហរដ្ឋអាមេរិកលើក្រុមជម្រើសជាតិកាណាដា ក្នុងវគ្គផ្តាច់ព្រ័ត្រ រូបគេក៏បានជាប់ឈ្មោះជាកីឡាករល្អប្រចាំការប្រកួតផងដែរ។

CONCACAF Nations League ឆ្នាំ២០២៤ Reyna បានបង្កើត​ឱកាស​​​ចំពោះ​ការ​បញ្ជូនបាល់ចំនួន២លើក ក្នុងជ័យជម្នះ ៣-១ របស់សហរដ្ឋអាមេរិកលើក្រុមហ្សាម៉ាអ៉ិក​។ ក្នុង​វគ្គផ្ដាច់ព័្រត្រ រូបគេបានស៊ុតបញ្ចូលទី១គ្រាប់ ជួយក្រុមអាមេរិកយកឈ្នះ ២-០ លើក្រុមម៉ិកស៊ិក ហើយត្រូវបានជាប់ឈ្មោះជាកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម