បច្ចេកវិទ្យា
iPad Pro OLED និង iPad Air ជំនាន់ថ្មី អាចនឹងលើកថ្ងៃប្រកាសចេញ រហូតដល់ខែក្រោយ
ពាក្យចចាមអារ៉ាមនិយាយថា iPad Pro OLED និង iPad Air ២០២៤ នឹងបង្ហាញខ្លួននៅសប្តាហ៍ក្រោយ ប៉ុន្តែអាចនឹងត្រូវពន្យារពេលដល់ខែមេសា ដោយសារតែ ត្រូវដុះខាត់បន្ថែមទៅលើប្រព័ន្ធប្រតិបត្តិការថ្មីរបស់ខ្លួន ។
យោងតាមការបង្ហើបពីគេហទំព័រអ្នកស្រឡាញ់បច្ចេកវិទ្យា Instant Digital បានឱ្យដឹងកាលពីថ្ងៃទី២០ ខែមីនា នេះថា Apple អាចនឹងចេញផលិតផលថ្មីនៅថ្ងៃទី ២៦ ខែមីនា រួមមាន iPad Pro ដែលមានអេក្រង់ OLED និង iPad Air ជំនាន់ថ្មី។

ផ្អែកលើពាក្យចចាមអារ៉ាម Apple នឹងមិនរៀបចំព្រឹត្តិការណ៍ណាមួយឡើយ ចំពោះផលិតផលថ្មីទាំងនេះ ដោយគ្រាន់តែប្រកាសដំណឹង និងណែនាំប៉ុណ្ណោះ។ បន្ថែមពីលើនេះ Apple អាចនឹងប្រកាសតម្លៃលក់ ការបញ្ជាទិញ និងកាលបរិច្ឆេទចែកចាយសម្រាប់អ្នកប្រើប្រាស់ទៀតផង។
គេហទំព័រ IT Home របស់ប្រទេសចិន ក៏បានចែករំលែកព័ត៌មានស្រដៀងគ្នានេះផងដែរ។ នៅថ្ងៃទី២០ ដដែលនោះ អ្នករាយការណ៍ របស់ Bloomberg លោក Mark Gurman បាននិយាយថា Apple គ្រោងនឹងដាក់បង្ហាញ iPad Pro និង iPad Air ថ្មីនៅចុងខែមីនា ឬខែមេសា។ យោងតាមលោក Gurman មូលហេតុដែល iPad Pro និង iPad Air មិនអាចចេញក្នុងខែមីនា គឺដោយសារតែ iPad OS ជំនាន់ 17.4 នៅមិនទាន់ពេញលេញនៅឡើយ។
iPad Pro OLED គឺជាឧបករណ៍មួយរបស់ Apple ដែលត្រូវបានរង់ចាំយ៉ាងអន្ទះសារពីសំណាក់អ្នកគាំទ្រផលិតផលក្រុមហ៊ុនផ្លែប៉ោមឆែបមួយនេះ ។ បើប្រៀបធៀបទៅនឹង LCD បន្ទះ OLED ជួយបង្ហាញពណ៌នៅលើអេក្រង់កាន់តែភ្លឺច្បាស់ និងសន្សំសំចៃថាមពល។
ផ្អែកលើពាក្យចចាមអារ៉ាម iPad Pro OLED អាចនឹងត្រូវបានបំពាក់ដោយប្រព័ន្ធដំណើរការ M3 និងកាមេរ៉ាខាងមុខមានទម្រង់ផ្តេក។ ក្រៅពីជម្រើសទំហំ ១១ អ៊ីង ក្រុមហ៊ុន Apple ត្រូវបានគេនិយាយថា នឹងបង្កើនទំហំពី ១២,៩ អ៊ីញទៅ ១៣ អ៊ីញ។
ទន្ទឹមគ្នានេះ iPad Air ទំនងជានឹងបន្ថែមជម្រើសទំហំ ១២,៩ អ៊ីង ដើម្បីតម្រូវចិត្តអ្នកដែលចង់ធ្វើជាម្ចាស់ iPad អេក្រង់ធំក្នុងតម្លៃសមរម្យ។ បន្ថែមពីលើនេះ Pad Air អាចនឹងបំពាក់បន្ទះឈីបM2 , Wi-Fi កម្រិត 6E និង Bluetooth 5.3 ។
យោងតាមលោក Gurman ផលិតផលទាំងនេះ អាចនឹងត្រូវណែនាំដោយសេចក្តីប្រកាសព័ត៌មាននៅលើគេហទំព័រ Apple ដែលស្រដៀងទៅនឹង MacBook Air M3 ដែលទើបតែដាក់លក់នៅដើម ខែមីនា នេះ ៕
ប្រែសម្រួលដោយ៖ ប៉ោ កុសល
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


