ព័ត៌មានអន្ដរជាតិ
ច្បាប់លើកលែងជនជាតិយូដាពីកាត្វកិច្ចយោធាកំពុងបង្កភាពប្រេះឆាក្នុងជួររដ្ឋាភិបាល អ៊ីស្រាអែល
សមាជិកនៃគណៈរដ្ឋមន្ត្រីអ៊ីស្រាអែលនឹងចាកចេញពីរដ្ឋាភិបាល ប្រសិនបើសេចក្តីព្រាងច្បាប់ដែលបានស្នើឡើងពាក់ព័ន្ធនឹងការបន្តលើកលែងជនជាតិយូដាពីកាតព្វកិច្ចយោធា ត្រូវបានអនុម័តជាច្បាប់ពេញលេញ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CGTN នៅថ្ងៃទី២៥ ខែមីនា ។

សមាជិកគណ:រដ្ឋមន្ត្រីអ៊ីស្រាអែលទទួលបន្ទុកបញ្ហាសង្គ្រាម លោក Benny Gantz បាននិយាយថា ប្រទេសជាតិមិនអាចទទួលយកបានទេនូវការសម្រេចរបស់សភា ហើយសមាជិកគណៈរដ្ឋមន្ត្រីនឹងដើរចេញពីរដ្ឋាភិបាល ប្រសិនបើច្បាប់នេះត្រូបានអនុម័ត ។
ទន្ទឹមនោះ ច្បាប់នេះក៏កំពុងបង្កើតភាពប្រេះឆាយ៉ាងជ្រាលជ្រៅនៅក្នុងរដ្ឋាភិបាលអ៊ីស្រាអែលផងដែរ ស្របពេលដែលរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលក៏បានចេញមុខប្រឆាំងនឹងច្បាប់នេះដូចគ្នា ដោយបង្ហាញពីការប្រឆាំងនឹងគណបក្ស Likud របស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ។

ច្បាប់ដែលបានស្នើឡើងនេះមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈនោះទេ ប៉ុន្តែបានលេចធ្លាយដល់ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែលថា រដ្ឋាភិបាលត្រៀមអនុម័តច្បាប់លើកលែងកាតព្វកិច្ចយោធាដល់ជនជាតិយូដា ខណៈអ្នកសេដ្ឋកិច្ចកំពូលរបស់អ៊ីស្រាអែលបានព្រមានម្តងហើយម្តងទៀតថា វានឹងនាំឲ្យមានការខូតខាតដ៏ធ្ងន់ធ្ងរ ខណៈសមាជិកសភាបក្សប្រឆាំងក៏បានហៅសេចក្តីព្រាងច្បាប់នេះថាជាគោលនយោបាយអយុត្តិធម៌ និងប្រមាថដល់ជនជាតិអ៊ីស្រាអែលផ្សេងទៀត ។
គួរបញ្ជាក់ថា ជនជាតិយូដាមានប្រហែល ១៣ ភាគរយនៃប្រជាជនអ៊ីស្រាអែល គឺជាដៃគូនៅក្នុងជួររដ្ឋាភិបាលដែលដឹកនាំដោយលោក Netanyahu ខណៈការលើកលែងកាតព្វកិច្ចយោធាដល់ជនជាតិយូដាគឺជាប្រភពនៃជម្លោះដ៏យូរអង្វែងមកហើយ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


