Connect with us

ព័ត៌មានជាតិ

គិត​ត្រឹម​ថ្ងៃនេះ មន្ទីរពេទ្យ​កុមារ​អង្គរ បាន​រកឃើញ​កុមារ​វិជ្ជមាន​កូ​វីដ ​៧​នាក់​ហើយ

បានផុស

នៅ

លោកស្រី ស៊ិន​កេ​ត អរុណ ប្រធានការិយាល័យ​ទំនាក់ទំនង​សាធារណៈ​ប្រចាំ​កម្ពុជា នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ បាន​មានប្រសាសន៍ប្រាប់​កាសែត​កម្ពុ​ជាថ្មី ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​០៥ ​ខែសីហា​ ឆ្នាំ​២០២១​នេះ​ថា គិត​មក​ត្រឹម​ថ្ងៃនេះ យើង​បាន​រកឃើញ កុមារ​មាន​ជំងឺ​កូ​វីដ ១៩ ចំនួន​៧​នាក់​ហើយ និង​ត្រូវការ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ ក្នុងនោះ​កុមារ​៥​នាក់​ បានជា​សះស្បើយ​ត្រលប់​ទៅផ្ទះ​វិញ និង​ពីរ​នាក់​ទៀត​នៅ​បន្ត​សម្រាក​ព្យាបាល​នៅក្នុង​បន្ទប់​ជំងឺ​ធ្ងន់ និង​បន្ទប់​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ដោយសារតែ​កុមារ​ទាំងពីរ​មាន​បញ្ហា​សុខភាព​មិន​រឹងមាំ​តាំងពី​កំណើត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​បន្តថា ស្ថានភាព​បច្ចុប្បន្ន​រប​ស់​មន្ទីរពេទ្យ​កុមារ​អង្គរ គឺ​នៅតែ​បន្ត​បើកទ្វារ​ទទួល​ពិនិត្យ ព្យាបាល និង​ថែទាំ​កុមារ មកពី​គ្រប់ទិសទី​ទាំង​ស្ថានភាព​ជំងឺ​កម្រិត​ស្រាល រហូតដល់​ធ្ងន់ធ្ងរ​។ ទោះបី​មិនមាន​បន្ទប់​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ដ៏​ធំ​ទូលំទូលាយ​ក៏ដោយ​ក៏​មន្ទីរពេទ្យ​កុមារ​អង្គរ​នៅតែ​សហការ​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុ​ជារួម​មានដូចជា អង្គភាព ឬ​ស្ថាប័ន​សុខាភិបាល និង​អជ្ញាធរ​ខេត្ត និង​តំបន់​ដើម្បី​បង្កើន​ការយកចិត្តទុកដាក់​នៅ​ក្នុង​កិច្ចការពារ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ទាំង​ក្នុង និង​ក្រៅ​មន្ទីរពេទ្យ​ដើម្បី​ធ្វើ​ឲ្យ​សុខុមាលភាព​កុមារ​កម្ពុជា​កាន់តែ​ប្រសើរឡើង​។

លោកស្រី​បញ្ជាក់ទៀតថា យើងខ្ញុំ​ទាំងអស់គ្នា​ពី​មន្ទីរពេទ្យ​កុមារ​អង្គរ សូម​គោរព​កោតសរសើរ និង​ថ្លែ​អំណរគុណ​យ៉ាង​ក្រៃលែង​ចំពោះ​សប្បុរសជន​ទាំងអស់ នូវ​សន្តាន​ចិត្ត​ដ៏​ល្អ​ប្រពៃ លះបង់​កម្លាំងកាយ ចិត្ត ពេលវេលា និង​ធនធាន​ថវិកា​ដើម្បី​ជួយ​សម្រាល​ទុក្ខលំបាក​ដែល​មន្ទីរពេទ្យ​កុមារ​អង្គរ កំពុង​ជួបប្រទះ និង​សូម​ប្រសិទ្ធិ​ពរជ័យ​ឲ្យ​ជួបតែ​ពុទ្ធពរ​ទាំង​បួន​ប្រការ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

សូមបញ្ជាក់​ផងដែរ​ថា ជំនួយ​សប្បុរសធម៌​ដែល​ទទួលបាន​សម្រាប់​កិច្ចការពារ និង​ព្យាបាល​ជំងឺ​កូ​វីដ ១៩ នៅក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ មាន​ជា​ថវិកា​ចំនួន​ជាង ៨​ម៉ឺន​ដុល្លារ​អាមេរិក និង​សម្ភារៈ​បរិក្ខា​ពេទ្យ​សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជា ៥ ម៉ឺន​ដុល្លារ​អាមេរិក​ថែមទៀត​៕​

អត្ថបទ៖ ​កុសល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៧ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៧ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម