Connect with us

ព័ត៌មានជាតិ

អាជ្ញាធរឃាត់ទុក​ពលករខ្មែរជាច្រើននាក់​តាមព្រំដែនថៃ​ជាបណ្តោះអាសន្នមិនទាន់ឱ្យចូលមកកម្ពុជា

បានផុស

នៅ

ពលករខ្មែរជាច្រើនដែលចង់វិលត្រឡប់មកកម្ពុជាត្រូវបានអាជ្ញាធរនៅតាមខ្សែបន្ទាត់ព្រំដែនខេត្តបន្ទាយមានជ័យធ្វើការឃាត់ទុកជាបណ្តោះអាសន្ននៅទឹកដីថៃដោយមិនទាន់អនុញ្ញាតឱ្យចូលមកកម្ពុជាវិញនោះទេ។

ចំណែកអាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏បានធ្វើសេចក្តីជូនដំណឹងទៅភាគីថៃឱ្យជួយសម្របសម្រួលបងប្អូនពលករខ្មែរដែលមានបំណងចង់វិលចូលប្រទេសកម្ពុជា ត្រូវផ្អាកចូលមកកម្ពុជារយៈពេល២សប្តាហ៍សិន ដែលជាវិធានការណ៍ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មី Delta ចូលក្នុងសហគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈផេកហ្វេប៊ុករបស់អគ្គស្នងការនគរបាលជាតិបង្ហោះនៅថ្ងៃទី០៥សីហានេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើការអំពាវនាវយ៉ាងទទូចដល់បងប្អូនពលករនៅប្រទេសថៃ  ដែលមានបំណងចង់វិលត្រលប់មកកម្ពុជា សូមផ្អាកមួយរយៈសិន ដើម្បីជាការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩  បម្លែងថ្មី Delta ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា ក្នុងនោះខេត្តបន្ទាយមានជ័យ ក៏មានករណីរកឃើញវីរុសបម្លែងថ្មីប្រភេទ Delta នេះផងដែរ។

លោក ស្វាយ ជា អភិបាលស្តីទីស្រុកម៉ាឡៃ  បានបញ្ជាក់ឱ្យដឹងដែរថាសម្រាប់នៅក្នុងស្រុកមានគោល៨​កន្លែង​ដែលកងកម្លាំងឈេរជើងយាមកាមតាមបន្ទាត់ព្រំដែន២៤ម៉ោងលើ២៤ម៉ោង និងមានការចុះល្បាតតាមគោលដៅសំខាន់ៗជាប់ជាប្រចាំដើម្បី ទប់ស្កាត់ការលួចឆ្លងដែនចូលមកកម្ពុជាក្នុងដំណាកាលនៃការបិទខ្ទប់ខេត្តជាប់ព្រំដែន ពិសេសស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលមានព្រំទល់ជាប់នឹងប្រទេសថៃ។

លោកអភិបាលស្រុកស្តីទី បានឲ្យទៀតថាជាក់ស្តែងនៅថ្ងៃទី៤ ខែសីហា នេះមានបងប្អូនពលករចូលដល់ព្រំដែនប្រមាណ៨០នាក់ តែអាជ្ញាធរមិនទាន់ អនុញ្ញាតឱ្យចូលមកកម្ពុជាយើងឡើយ។

លោកបានបន្តថា«ក្រុមការងារចំរុះដែលប្រចាំការនៅទីនោះ បានផ្តល់ជា តង់ដេក អង្ករ រួមនឹងគ្រឿងឧបភោគបរិភោគ ជូនដល់ពួកគាត់សម្រាប់ដោះស្រាយមួយរយៈ ទម្រាំយើងទទួលបានបទបញ្ជារឲ្យបើកព្រំដែនវិញ»។

ប្រមុខរាជរដ្ឋាភិបាល បានសម្រេចដាក់ចេញវិធានការបិទខ្ទប់បណ្តារខេត្តជាប់ព្រំដែន ពិសេសព្រំដែននៃព្រះរាជាណាចក្រថៃឡងដ៍រយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី៣០ ខែកក្កដារហូតដល់ថ្ងៃទី១២ខែសីហាឆ្នា២០២១ ដើម្បី​ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ បម្លែងខ្លួនថ្មីDelta ដែលកំពុងមានវត្តមាននៅព្រះរា​ជាណាចក្រកម្ពុជាដែលភាគច្រើនឆ្លងទៅលើបងប្អូនពលករដែលធ្វើដំណើរមកពីប្រទេសថៃ។

គិតដល់ថ្ងៃទី៣ ខែសីហា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩បំប្លែងថ្មីដែលតា ចំនួន២៦០នាក់ស្រី១២៥​នាក់ដែលជាពលករមកពីប្រទេសថៃ បុគ្គលិកសុខាភិបាល អ្នកធ្វើដំណើរតាមយន្តហោះនិងប្រជាពលរដ្ឋក្នុង​សហគមន៍៕ ដោយៈ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៧ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៨ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម