Connect with us

ព័ត៌មានជាតិ

តុលាការ​សម្រេច​ឃុំខ្លួន​ជន​ឆបោក​ប្រាក់ ​ជិត​៤​លាន​ដុល្លារ

បានផុស

នៅ

ភ្នំពេញ ៖ លោក ពេជ្រ វិជ្ជាធរ អនុប្រធាន​សាលា ដំបូង​រាជធានី​ភ្នំពេញ និង​ជា​ចៅក្រម​ស៊ើបសួរ នា​ល្ងាច​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២១ នេះ​បានចេញ​ដីកា​សម្រេច​ឃុំខ្លួន​ស្ត្រី​ម្នាក់ ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន ពាក់​ព័ន្ធ​សំណុំរឿង​ឆបោក​ប្រា​ក់បង​ធ​ម៌​ប្រមាណ​ជិត​៤​លាន​ដុល្លារ​អាមេរិក។

ជនជាប់ចោទ​ត្រូវ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការពិនិត្យ​ពី​បទ « រំលោភ​លើ​ទំនុកចិត្ត និង​ប្រើប្រាស់​លិខិត​ក្លែង » ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​កំឡុង​ឆ្នាំ​២០១៩ ដល់​ខែសីហា ឆ្នាំ​២០២១ ដែល​បទល្មើស​នេះ​មានចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៣៩១ មាត្រា ៣៩២ និង​មាត្រា ៦២៨ នៃ​ក្រមព្រហ្មទណ្ឌ។

ការសម្រេច​ឃុំខ្លួន​ជនសង្ស័យ​ខាងលើ​នេះ បន្ទាប់ពី លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១០ ខែសីហា បាន​ធ្វើការ​ចោទ​ស្ត្រី​ម្នាក់​នោះ​ពី​បទឆបោក លើទឹក​ប្រាក់​ប្រមាណ​ជិត​៤​លាន​ដុល្លារ​អាមេរិក តាម​រូបភាព ចូល​ហ៊ុន​គ្នា​រក​ស៊ី និង​ក្លែងបន្លំ​ស្នាម​មេដៃ។

ក្រោយពី​តំណាង​អយ្យការ​ធ្វើការ​ចោទប្រកាន់​ហើយ​នោះ សំណុំ​រឿង​នេះ​បាន​ចាត់​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​សម្រេច​ឃុំខ្លួន​ ឬ​ មិន​ឃុំខ្លួន​ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម។ ជនសង្ស័យ​មានឈ្មោះ ហេង ស្រីនាត អាយុ​២៧ ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៩២ ផ្លូវ​លេខ​១៥ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ។

ជនសង្ស័យ​ត្រូវបាន​កម្លាំង​សម​ត្ថ​កិច្ច​នគរបាល​ខណ្ឌដូនពេញ​ ចាប់​បញ្ជូន​ខ្លួន​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៩ ខែសីហា ពាក់​ព័ន្ធ​ពីបទឆបោក​ប្រាក់ និង​ក្លែងបន្លំ​ស្នាម​មេដៃ ដែលជា​បទល្មើស​ព្រហ្មទណ្ឌ។

ករណី​ខាងលើ​នេះ ប្រភព​ព័ត៌មាននៅ​សាលាដំបូង​បាន​ឲ្យ​ដឹង​ថា កាលពី​អំឡុង​ឆ្នាំ​២០១៨ ឈ្មោះ ហេង ស្រីនាត បាន​ស្គាល់​និង​រាប់អាន​មនុស្ស​២ នាក់ ក្នុងនោះ​មាន​បងស្រី​ម្នាក់​ជា​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ​គួរសម​ដែរ សុំ​ធ្វើជា​បង​ធ​ម៌។ ហើយ​នៅក្នុង​ឆ្នាំ​២០១៩ ជនសង្ស័យ ហេង ស្រីនាត បាន​បបួល​បង​ធ​ម៌ទាំង​២​នាក់​ចូល ហ៊ុន គ្នា​ដើម្បី​រក​ស៊ី​នាំចូល​គ្រឿង​ស​មុទ្រ និង​ផ្លែឈើ​មក​លក់​បោះ​ដុំ​លើ​ទីផ្សារ ដោយ​ត្រូវ​ចំណាយ​ដើមទុន​សរុប​ប្រមាណ​ជិត​៤លាន​ដុល្លារ ក្នុងនោះ​បង​ធ​ម៌ទី​១ ត្រូវ​ចេញ​ចំនួន ៣.៥៤៨.៤២២ ដុល្លារ​អាមេរិក ចំណែក​បង​ធម៌​ទី​២ បានចេញ​ចំនួន ៣៥ ០០០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។ ប៉ុន្តែ​នៅពេល​ចាប់ផ្តើម​បើកមុខ​របរការ​ងារ​រក​ស៊ី ជនសង្ស័យ​ឈ្មោះ ហេង ស៊ី​នាត តែងតែ​លាក់ លៀម​មិនសូវ​ឲ្យ​បង​ធម៌​ទាំង​២ ដែលជា​ម្ចាស់ទុន​ស្គាល់​អតិថិជន និង​បញ្ជីស្នាម​លុយកាក់​ទេ។

ក្រោយមក​នៅក្នុង​ឆ្នាំ​២០២០ បងស្រី​ធម៌​ម្នាក់ ចង់​ទិញ​ផ្ទះ​មួយ​កន្លែង​ទៀត​បាន​ពឹង​ឲ្យ​ឈ្មោះ ហេង ស៊ី​នាត ណែនាំ​ទិញ​ផ្ទះ​នៅ​បុរី​សម្បត្តិ​មាន​ហេង​៣ គំរោង​ទី​២ ផ្ទះ​លេខ ១០៤ ផ្លូវ​បេតុង ភូមិ​មិត្តភាព សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ក្នុង​តម្លៃ ១៦៤.០០០ ដុល្លារ​អាមេរិក។ ដោយ​ការជឿទុកចិត្ត​លើ​ប្អូន​ធម៌ ទើប​ព្រមព្រៀងគ្នា​កក់​ប្រាក់​មុន​ចំនួន ១១ ២៧៥ ដុល្លារ​អាមេរិក តាមរយៈ​លិខិត​ប្រគល់ -​ទទួល​ថ្លៃ​ផ្ទះ ដោយមាន​ស្នាម​មេដៃ​អ្នកលក់​ឈ្មោះ សុខ ហ៊ា និង សាក្សី​ឈ្មោះ វ៉ា ប៊ុ​នី ជា​ម្ដាយ​របស់ ហេង ស្រីនាត ជនសង្ស័យ។ លុះ​នៅ​ថ្ងៃទី​៥ ខែសីហា ២០២១ ស្រាប់​តែមាន​ហ្វេ​ស​បុក​ឈ្មោះ SOK HENG 2 បាន​បង្ហោះ​លិខិត​ប្រគល់​ទទួល​ប្រាក់​កក់​ថ្លៃ​ផ្ទះ ចុះ​ថ្ងៃទី​២៨ ខែ​កក្ក​ដា ២០២១ ដោយ​ភ្ជាប់​នូវ​ខ្លឹមសារ​ថា (​ឯកសារ​ប្រគល់​ទទួល​ថ្លៃ​ទិញ​លក់​ផ្ទះ មិនមែន​ជារ​បស់បង​ធម៌​ស្រី​ទេ ខ្លួន​មិន​ស្គាល់​បង​ធម៌ និង​ឈ្មោះ វ៉ា ប៊ុ​នី នោះដែរ ហើយ​អ្នក​ក្លែងបន្លំ​នឹងត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់​)។

ក្រោយពេល​ឃើញ​ហ្វេ​ស​ប៊ុ​កប​ង្ហោះ​យ៉ាង​ដូច្នោះ បងស្រី​ធម៌​របស់​ជនសង្ស័យ​បាន​ទំនាក់ទំនង​ទៅ​ម្ចាស់​អា​ខោ​ន​ហ្វេ​ស​បុក​នោះ ទើប​ដឹង​ថា ស្នាម​មេដៃ​អ្នកលក់​ផ្ទះ​ឈ្មោះ សុច ហ៊ា និង​ស្នាម​មេដៃ​ឈ្មោះ វ៉ា ប៊ុ​នី នៅ​លើ​លិខិត​ប្រគល់​ទទួល​ប្រាក់​ដែល​ឈ្មោះ ហេង ស្រីនាត ប្រគល់​ឲ្យ ជា​ស្នាម​មេដៃ​ក្លែងក្លាយ ទើប​បងស្រី​ធម៌​ភ្ញាក់ខ្លួន និង​ដឹង​ពី​ចាញ់កល​ល្បិច​ឆបោក​របស់​ប្អូន​ធម៌ ក៏បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​សមត្ថកិច្ច ឲ្យ​ជួយ​ចាត់ការ​តាមផ្លូវ​ច្បាប់៕

ដោយ ៖ មករា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ នាទី មុន

អភិបាលស្រុកបាទីច្រានចោលការចុះផ្សាយពីស្លាប់របស់ក្មេងស្រីម្នាក់ដែលជាការបោកប្រាស់ដើម្បី​ផលប្រយោជន៍

ព័ត៌មានអន្ដរជាតិ៣៦ នាទី មុន

រកឃើញសាកសព២នាក់ ក្នុងហេតុការណ៍បាក់ស្ពាននៅទីក្រុង Baltimore

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៩ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម