សន្តិសុខសង្គម
ចាប់ខ្លួនលោក ជួន គន្ធា បន្ទាប់ពីប្រកាសចែកដីជូនពលរដ្ឋនៅស្រុកឱរ៉ាល់
នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ កម្លាំងនគរបាលផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនលោក ជួន គន្ធា ដែលប្រកាសចែកដីជូនប្រជាពលរដ្ឋនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ តាមដីការបស់សាលាបូងខេត្តកំពង់ស្ពឺ។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅភោជនីយដ្ឋានម្លប់ជម្ពូត្រជាក់ចិត្ត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់កម្ពុជាថ្មី មុននេះ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បញ្ជាក់ថា ការចាប់ខ្លួនបុគ្គលឈ្មោះ ជួន គន្ធា នេះបានធ្វើឡើងកាលពីវេលាម៉ោង២និង២៥នាទីរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភោជនីយដ្ឋានម្លប់ជម្ពូត្រជាក់ចិត្ត ផ្លូវ១៩៧២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ និងបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីអនុវត្តតាមនិតិវិធី។
យោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ទិន សុចិត្រា តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ចេញនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ បានបញ្ជាឲ្យលោក ជួន គន្ធា ទីកន្លែងកំណើតនៅភូមិត្រពាំងឬស្សី ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិត្រពាំងឬស្សី ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឱ្យចូលមកបង្ហាញខ្លួននៅ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ឱ្យបានមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅរៀងរាល់ម៉ោងធ្វើការដើម្បីសាកសួរពាក់ព័ន្ធនឹងករណី “ប៉ុនប៉ងឆបោក និងញុះញុងឱ្យមានការប្រព្រឹត្តបទ ឧក្រិដ្ឋជាអាទិ៍” កើតឡើងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិរោងម៉ាស៊ីន ភូមិផ្ទៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ថា លោក ជួន គន្ធា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ បានធ្វើការផ្សព្វផ្សាយឡាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុក kh plus News ពីការចែកដីជូនប្រជាពលរដ្ឋដែលរងគ្រោះពីចាញ់បោកក្រុមហ៊ុនផ្សេងៗ និងពលរដ្ឋក្រីក្រក្នុងមួយឡូត៍ក្បាល១០ម៉ែត្រ បណ្ដោយ៣០ម៉ែត្រ នៅភូមិរោងម៉ាស៊ីន ភូមិផ្ទៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ខណៈដែលរដ្ឋបាលខេត្តអះអាងថា ដីទាំងនេះស្ថិតនៅក្នុងតំបន់ការពារធម្មជាតិរបស់រដ្ឋ និងជាដីសាធារណៈរបស់រដ្ឋ៕
អត្ថបទ៖ សុខុម



-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


