ព័ត៌មានអន្ដរជាតិ
ទីបំផុត តុលាការវៀតណាម កាត់ទោសប្រហារជីវិត អតីតសេដ្ឋិនី ពីបទឆបោកប្រាក់
តាមការចុះផ្សាយរបស់ VN Express, នៅទីបំផុត ប្រធានក្រុមហ៊ុន Van Thinh Phat គឺអតីតសេដ្ឋិនីអចលនទ្រព្យ Truong My Lan ត្រូវបានកាត់ទោសប្រហារជីវិតពីបទឆបោកជាប្រព័ន្ធបង្កការខូចខាតដល់ធនាគារ Saigon Commercial Bank (SCB) ក្នុងទំហំទឹកប្រាក៦៧៧ទ្រីលានដុង (២៧ពាន់លានដុល្លារ) ដែលនេះជាគម្រោងកិបកេងបន្លំធំបំផុតមិនធ្លាប់មាននៅ តំបន់អាស៊ីអាគ្នេយ៍។

ចៅក្រមតុលាការប្រជាជនទីក្រុងហូជីមិញនិយាយថា លោកស្រី Lan វ័យ៦៨ឆ្នាំ ត្រូវបានផ្តន្ទាទោសសម្រាប់ឧក្រិដ្ឋកម្មចំនួន៣ករណីដូចជាការស៊ីសំណូក រំលោភលើបទប្បញ្ញត្តិធនាគារ និងកេងបន្លំ។ ស្របពេលជាមួយគ្នានោះ លោកស្រី ក៏ត្រូវបានបញ្ជាឲ្យផ្តល់សំណងដល់ធនាគារ SCB ក្នុងទឹកប្រាក់ ៦៧៣.៨ទ្រីលានដុងផងដែរ។
តាមការបញ្ជាក់ពីចៅក្រម ត្បិតលោកស្រី Lan មិនធ្លាប់មានប្រវត្តិឧក្រិដ្ឋកម្មមុនការកាត់ទោស ហើយបានចូលរួមចំណែកជាច្រើនដល់សហគមន៍ ក៏ដូចជាចូលរួមក្នុងសកម្មភាពសប្បុរសធម៌ និងការថែទាំសុខភាពជាច្រើនក៏ពិតមែន ប៉ុន្តែលោកស្រី គឺជាមេខ្លោងនៅក្នុងគម្រោងចាក់ស្រេះមួយ ហើយប្រព្រឹត្តបទឧក្រិដ្ឋយ៉ាងពេញលេញ និងរៀបចំផែនការនានា ដែលបណ្តាលឲ្យមានផលវិបាក មិនអាចអត់ឱនឲ្យបានទាល់តែសោះ។

លោកស្រីបានគ្រប់គ្រងដោយប្រយោល នូវភាគហ៊ុន៩១.៥% ក្នុងធនាគារ SCB តាមរយៈបុគ្គលជាច្រើន ហើយបញ្ជាឲ្យថ្នាក់ដឹកនាំធនាគារ អនុម័តប្រាក់កម្ចីសម្រាប់ក្រុមហ៊ុននៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់ Van Thinh Phat ដូច្នេះ លោកស្រីអាចដកប្រាក់ពីធនាគារបាន។
លើសពីនេះ លោកស្រីបានបញ្ជាឲ្យមន្ត្រី SCB ផ្ទេរប្រាក់ទៅឲ្យក្រុមហ៊ុនក្លែងក្លាយ ហើយបន្ទាប់មកបង្វិលប្រាក់ឬដកជាសាច់ប្រាក់ ដើម្បីបិទបាំងកំហុសរបស់ខ្លួន។

ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២២ លោកស្រី Lan និងបក្ខពួក បានទទួលប្រាក់កម្ចីចំនួន ២ ៥០០លើកនិងបណ្តាលឲ្យធនាគារខាតបង់ជាទឹកប្រាក់ ៦៧៧ទ្រីលានដុង ហើយដើម្បីបិទបាំងអំពើខុសឆ្គងនៅ SCB លោកស្រី Lan ក៏បញ្ជាឲ្យមន្ត្រីក្រោមឱវាទ ទៅសូកប៉ាន់សវនករនៃធនាគាររដ្ឋវៀតណាមថែមទៀត។
ជាលទ្ធផល អធិការធនាគារកណ្តាល Do Thi Nhan បានទទួលសំណូក ៥.២ លានដុល្លារចំណែកថៅកែឈ្មោះ Nguyen Van Hung ដែលជាអធិការរងនៃ SBV បានទទួលសំណូក៣០០ ០០០ដុល្លារ។

សូមបញ្ជាក់ សវនាការដ៏ល្បីរន្ទឺរបស់លោកស្រី Lan គឺជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងអំពើពុករលួយទ្រង់ទ្រាយធំ ដែលត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ២០១៦មក ដោយអគ្គលេខាធិការបក្សកុម្មុយនិស្ត Nguyen Phu Trong។
យុទ្ធនាការដែលគេឲ្យឈ្មោះថា “ឡដុតរំលាយ” នេះ បានបណ្តាលឲ្យប្រធានាធិបតីពីររូប ឧបនាយករដ្ឋមន្ត្រីពីររូប និងមន្ត្រីរដ្ឋាភិបាល ព្រមទាំងនាយកប្រតិបត្តិអាជីវកម្មរាប់ពាន់នាក់ផ្សេងទៀត ត្រូវបានបណ្តេញចេញពីតំណែង ពិន័យ ឬជាប់គុកពីបទប្រព្រឹត្តអំពើពុករលួយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


