Connect with us

ព័ត៌មានជាតិ

យុវជន​ម្នាក់​ម្តាយ​មីង​ថា អ្នកតា​ចូល​ត្រូវ​អំពើ​គេ​និង​ព្រាយ​ចូល ស្រាប់តែ​ធ្វើការ​អុកឡុក នៅ​កន្លែង​ចត្តា​ឡី​ស័ក

បានផុស

នៅ

បន្ទាយមានជ័យ ៖ យុវជន​ម្នាក់​ម្តាយ​មីង​ថា អ្នកតា​ចូល​ត្រូវ​អំពើ​គេ​និង​ព្រាយ​ចូល ស្រាប់តែ​ធ្វើការ​អុកឡុក នៅ​កន្លែង​ច​ត្តា​ឡី​ស័ក​ត្រូវ នគរបាល​ឃាត់ខ្លួន​នៅ​តំបន់​ស ព្រំដែន​កម្ពុជា​-​ថៃ ក្នុងភូមិ​សាស្ត្រ ឃុំ​គោករ​មៀង ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក ថ្ងៃទី​១១ ខែសីហា​ឆ្នាំ​២០២១​។

នគរបាល​ស្រុក​ថ្មពួក​បាន​ឲ្យ​ដឹង​ថា ​យុវជន​អុកឡុក​រំខាន​ដល់​កន្លែង​ច​ត្តា​ឡី​ស័ក​នោះ​មានឈ្មោះ ស្រឿ​យ ប្រី​យ៍ ភេទ ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ប្រាសាទ ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។

នគរបាល​ស្រុក​ថ្មពួក​បាន​ឲ្យ​ដឹង​បន្ត​ថា ​ជនសង្ស័យ​ទើប​ត្រឡប់​មកពី​ធ្វើការ​នៅ​ប្រទេស​ថៃ បាន​រយៈពេល​មួយថ្ងៃ​ស្រាប់តែ​បានធ្វើ​សកម្មភាព​អុកឡុក​បង្ក​ការរំខាន​ដល់​អ្នកដទៃ កម្លាំងចម្រុះ​ដែល​ប្រចាំការ​នៅ​ច្រក​តំបន់​បឹង​ត្រកួន​បាន​ធ្វើការ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​កម្លាំង​ជំនាញ​នៃ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ថ្មពួក ធ្វើការ​សាកសួរ។

នគរបាល​ជំនាញ​បាន​បញ្ជាក់​ថា ​យុវជន​នេះ​តាម​ការ​បញ្ជាក់​របស់​គ្រូពេទ្យ​យក​សំណាក​ពិនិត្យ​លទ្ធផល​អវិជ្ជមាន និង​ធ្វើតេស្ត​រក​សារធាតុ​ញៀន លទ្ធផល​ក៏​អវិជ្ជមាន​ដែរ។ ​បើតាម​ការអះអាង​ពី​ស្ត្រី​ឈ្មោះ​ស្រឿ​យ សា​រួម អាយុ ៥៤​ឆ្នាំ ត្រូវជា​ម្តាយមីង បាន​ប្រាប់​សមត្ថកិច្ច​ថា ក្មួយប្រុស​គាត់​នេះ ពី​ដើម​មាន​សតិ​ល្អ​ធម្មតា ហើយ​ពុំមាន​ជំងឺ​អ្វី​ដែរ ទើប​រយៈពេល​១​ខែ​កន្លង​មក​នេះ ក៏​ចាប់ផ្តើម​មាន​សភាព​ចម្លែក មាន​សតិ​មិនល្អ​ខុសពី​ធម្មតា ដោយ​ឃើញ​ស​ភាព​មិនប្រក្រតី ក៏បាន​ឲ្យ​គ្រូទាយ​ឃើញថា ក្មួយ​របស់​គាត់ មាន​គ្រោះ ហើយ មាន​អ្នកតា​ចូល ព្រាយ​ចូល​រូប និង​មាន​គេ​ដាក់​អំពើ។

ផ្អែក​តាម​សំណូមពរ​របស់​អាណាព្យាបាល បាន​ស្នើ​សុំ​យក​យុវជន​នេះ​មើល​និង​បាល​ជំងឺ​តាម​ជំនឿ ហើយ​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​បន្ត​ផង​ដែរ​៕

ដោយ ៖ វ៉ាន់ ណា​ង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ១ ម៉ោង មុន

បុគ្គលិកលក្ខណៈតាមរយៈការអង្គុយ បង្ហាញពីអត្តសញ្ញាណពិតរបស់អ្នក

សន្តិសុខសង្គម១ ម៉ោង មុន

ក្មេងទំនើងមួយក្រុមទៀតត្រូវបានឃាត់ខ្លួននៅតំបន់កោះពេជ្រ

ព័ត៌មានជាតិ១ ម៉ោង មុន

រោងចក្រមួយក្នុងខេត្តកំពង់ស្ពឺ ប្រមូលទិញ​ស្វាយ​កែវរមៀតស្រស់ពី ៧០-១០០ តោនក្នុងមួយថ្ងៃ ច្នៃនាំចេញទៅក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កូនស្រីលោក ថាក់ស៊ីន រ៉ាយរ៉ាប់ពីដំណើរទៅទីស្នាក់ការកណ្ដាល បក្សភឿថៃ ជាលើកដំបូងរបស់ឪពុក

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តសៀមរាប បើកវេទិកាស្តីពីការកំណត់ទីតាំងកម្រិតខ្ពស់ និងសេវាកម្មភូមិសាស្ត្រសម្រាប់ការអភិវឌ្ឍអាស៊ីប៉ាស៊ីហ្វិក

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម