ព័ត៌មានជាតិ
សម្តេច ទៀ បាញ់ ៖ សង្គ្រាមកំពុងកើតមាន នៅប្រទេសមួយចំនួន ឆ្លុះបញ្ចាំងពីអតីតកាល ដ៏សែនឈឺចាប់ខ្លោចផ្សា ដែលកម្ពុជាបានហែលឆ្លង
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា សង្គ្រាមដែលកំពុងកើតមានឡើង នៅក្នុងប្រទេសមួយចំនួន បានឆ្លុះបញ្ចាំងអំពីអតីតកាល ដ៏សែនឈឺចាប់ខ្លោចផ្សា ដែលកម្ពុជាបានហែលឆ្លង ហើយមានតែអ្នកដែលធ្លាប់ឆ្លងកាត់ នូវស្ថានភាពនាពេលនោះទេ ទើបយល់អំពីការឈឺចាប់ខ្លោចផ្សានេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានសរសេរនៅលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះថា «ជនរួមជាតិរាប់លាននាក់ បានបាត់បង់ជីវិត មនុស្សជាច្រើនផ្សេងទៀត ត្រូវបង្ខំចិត្តភៀសខ្លួនចេញពីមាតុភូមិកំណើត ព្រាត់ប្រាស់គ្រួសារ ប្រឈមនឹងភាពអត់ឃ្លាន និងរងនូវទុក្ខវេទនាគ្រប់បែបយ៉ាង។ ទំហំនៃការឈឺចាប់នេះ ប្រហែលជាគ្មានអ្នកណាអាចយល់បានទេ ក្រៅពីអ្នកដែលធ្លាប់ឆ្លងកាត់ នូវបទពិសោធន៍ដ៏អាក្រក់បែបនេះ»។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានសរសេរបន្តថា «យើងសង្ឃឹមថា សង្គ្រាមនៅតាមបណ្តាប្រទេសទាំងនោះ អាចត្រូវបានបញ្ចប់ ក្នុងពេលឆាប់ៗខាងមុខ ដើម្បីឲ្យពួកគាត់ អាចរស់នៅប្រកបដោយសុខសន្តិភាព »៕ (ដោយ)៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


