ព័ត៌មានជាតិ
បង្ក្រាបសង្វៀនជល់មាន់នៅខណ្ឌដង្កោ ដកហូតរថយន្ត២គ្រឿងនិងម៉ូតូ៥គ្រឿង
ភ្នំពេញ ៖ លោក ទុយ ច័ន្ទ អភិបាលរងខណ្ឌដង្កោ ដឹកនាំកម្លាំងឆ្មក់បង្ក្រាបទីតាំងសង្វៀនជល់មាន់ លេងអាប៉ោង លេងបៀរ មួយកន្លែងនៅក្បែរទីលានចាក់សំរាមភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សកម្មភាពរបស់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោឆ្មក់បង្ក្រាបទីតាំងល្បែងនេះ កើតឡើងកាលពីវេលាម៉ោង១៣និង២០ រសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ។

លោក ទុយ ច័ន្ទ អភិបាលរងខណ្ឌដង្កោ ប្រាប់អោយដឹងថា ការបង្ក្រាបទីតាំងល្បែងបានជោគជ័យនេះ គឺបន្ទាប់ពីទទួលបានព័ត៌មានសំងាត់ពីប្រជាពលរដ្ឋល្អ ទើបលោកដឹកនាំកម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ និងកម្លាំងនគរបាលអធិការដ្ឋាននគរបាលខណ្ឌដង្កោ ឆ្មក់ចុះភ្លាមៗ ។

ក្នុងប្រតិបត្តិការខាងលើមិនមានឃាត់មនុស្សនោះទេ ដោយសារពេលកម្លាំងចុះដល់ទីតាំង គឺក្រុមញៀនល្បែងបានរត់គេចអស់ ហើយកម្លាំងបានដកហូត ម៉ូតូ៥គ្រឿង រថយន្ត២គ្រឿង ( រថយន្ត Ford ,រថយន្ត Prus ) ដែលចតនៅក្បែរ ទីតាំងសង្វៀនជល់មាន់នោះ នាំយកមកប្រគល់អោយសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោចាត់ការបន្តតាមនីតិវិធី ។

ទោះបីយ៉ាងណាក្តីលោកអភិបាលរងខណ្ឌដង្កោ សូមសំណូមពរប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តវិធានការ បង្ការការពារទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ ជាពិសេសជំងឺបំប្លែងថ្មី ( Delta) និងត្រូវប្រព្រឹត្តអំពើល្អ ស្របច្បាប់ បើមិនពុំនោះទេ អ្នកប្រព្រឹត្តខុស ត្រូវតែមានទោសចំពោះមុខច្បាប់ ៕
អត្ថបទ ៖ រ៉ាវុទ្ធ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


