Connect with us

ព័ត៌មានជាតិ

ចាន់ រតនា កំពុងតាមដាន Eko Roni ដែលផ្តួល Liu Peng ត្រឹមតែ១០វិនាទី

បានផុស

នៅ

អ្នកលេងគុនចម្រុះលេខ១កម្ពុជា ចាន់ រតនា នៅតែកំពុងតាមដានកីឡាករឥណ្ឌូណេស៊ី Eko Roni Saputra ដែល​បានប្រកាស​ចង់​ជួប​រូបគេ និង​សងសឹក​ឲ្យ​មិត្ត​រួម​ជាតិ​ពីរ​នាក់​ដែល​ធ្លាប់​សន្លប់​ក្រោម​ផ្លែ​កណ្តាប់ដៃ​អ្នកលេង​គុន​ចម្រុះ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកគាំទ្រ​បានដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ខែ​មុន តារា​ប្រដាល់​ឥណ្ឌូណេស៊ី Eko Roni បានប្រកាស​ជួប​កីឡាករ ចាន់ រតនា ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ពី​សមត្ថភាព​របស់ខ្លួន និង​សង​កីឡាករ​ឥណ្ឌូណេស៊ី​ពីរ​នាក់​គឺ Agustian និង Abrou Fernandes ដែល​បាន​ចាញ់ ចាន់ រតនា ទឹក​ទី​២​ដូចគ្នា​។

​យ៉ាងណា ដោយសារ​បញ្ហា​កូ​វីដ​-១៩​មិនទាន់​ស្ងប់ស្ងាត់ ការផ្គូផ្គង​ត្រូវបាន​រៀបចំ​ឲ្យ​កីឡាករ​ឥណ្ឌូណេស៊ី​រូបនេះ​ជួប​កីឡាករ​ចិន Liu Peng Shuai កាលពីដើម​ខែសីហា​កន្ល​ង​ទៅនេះ​។ ជំនួប​នេះ កីឡាករ​ឥណ្ឌូណេស៊ី​បាន​ប្រើពេល​តែ​១០​វិនាទី​ក្នុង​ទឹក​ទី​១​ដើម្បី​កីឡាករ​ចិន​នេះ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១​ដោយ​កណ្តាប់ដៃ​តែមួយ​ដៃ​គត់​។

​ជុំវិញ​ការប្រកួត​នេះ ចាន់ រតនា បាន​និយាយថា ៖«​ប្រកួត​នេះ វា​លឿន​ពេក​។ ដៃគូ​ចិន​នោះ គាត់​ប្រហែស​បន្តិច ចូល​ដៃ​របស់ Eko Roni មួយ​ដៃ​សន្លប់​ឈឹង​។ ដល់​អីចឹង​ទៅ ពិបាក​តាមដាន​មើល​តិច​និក​គាត់​ឲ្យ​បានច្បាស់លាស់​។ តែ​មិន​បញ្ហា​ទេ ខ្ញុំ​គិតថា ខ្ញុំ​អាច​តាមដាន​មើល​តិចនិក​គាត់​វីដេអូ​ផ្សេងៗ​ទៀត​។ ជាពិសេស​វីដេអូ​ដែល​គាត់​វ៉ៃ​មុនពេល​គាត់​វ៉ៃ​ជាមួយ​ដៃគូ​ចិន​»​។​

​សម្រាប់​ការតាមដាន​នេះ​គឺ​អ្នកលេង​គុន​ខ្មែរ ចាន់ រតនា ស្វែងយល់​ពី​ចំណុចខ្លាំង និង​ខ្សោយ​របស់ Roni ដើម្បី​ត្រៀមខ្លួន​ឲ្យ​បានល្អ​ឥតខ្ចោះ​សម្រាប់​ជំនួប​ដែល​អាច​នឹង​កើតមាន​រវាង​អ្នក​ទាំងពីរ​នាពេលខាងមុខ​។

​ចាន់ រតនា បាន​ប្រាប់ថា ចាប់តាំងពី Roni បានប្រកាស​ចង់​ជួប និង​សងសឹក​ឲ្យ​មិត្ត​រួម​ជាតិ​មក រូបគេ​បាន​ហ្វឹកហាត់​ជា​រៀងរហូត ជាពិសេស​ផ្តោតលើ​កម្លាំង​ស៊ុ​ហ្វ និង​ក្បាច់​ក្រោម​ដែល​រូបគេ​ជឿជាក់ថា កីឡាករ​ឥណ្ឌូណេស៊ី​រូបនេះ​ល្អ​ជំនាញ​ក្រោម​។ រហូតដល់​ពេលនេះ ការផ្គូផ្គង​រវាង​ជើង​ខ្លាំង​កម្ពុជា និង​អ្នកលេង​គុន​ចម្រុះ​ឥណ្ឌូណេស៊ី​មិនទាន់​ត្រូវបាន​ប្រកាស​ឡើយ ប៉ុន្តែ រតនា នៅតែ​ផ្តោតលើ​ការហ្វឹកហាត់​ជានិច្ច​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​អ្វីៗ​ល្អប្រសើរ​មុនពេល​ការប្រកួត​ត្រូវបាន​ប្រកាសឡើង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម