ព័ត៌មានជាតិ
អាជ្ញាធរសម្រេចបិទខ្ទប់ភូមិមួយ ក្នុងស្រុកជើងព្រៃ ខណៈមានអ្នកឆ្លងជំងឺកូវីដ បំប្លែងថ្មី មកពីភ្នំពេញ
អាជ្ញាធរខេត្តកំពង់ចាម បានសម្រេចបិទខ្ទប់ភូមិមួយក្នុងស្រុកជើងព្រៃ ខណៈមានអ្នកឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី ដែលតា ចូលមកនៅក្នុងភូមិនេះ និងបន្តរកឃើញអ្នកវិជ្ជមានជាបន្តបន្ទាប់។
លោក អ៊ូត ឈាងលី អភិបាលស្រុកជើងព្រៃ បានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃទី៣០ ខែសីហានេះថា ដោយសារមានស្ត្រីម្នាក់មកពីភ្នំពេញមានផ្ទុកកូវីដ-១៩ ប្រភេទដែលតា បានចូលមកលេងផ្ទះបងប្អូននៅក្នុងភូមិទទោល ឃុំគោគរវៀង ស្រុកជើងព្រៃ ក្រោយមកអាជ្ញាធរមូលដ្ឋានបានសហការជាមួយក្រុមគ្រូពេទ្យចុះពិនិត្យតាមដានអ្នក ដែលសង្ស័យប៉ះពាល់ផ្ទាល់ និងប្រយោល រកឃើញមានវិជ្ជមានកូវីដ-១៩បន្ថែមទៀត ទើបអាជ្ញាធរសម្រេចបិទខ្ទប់ភូមិទទោល មួយរយៈ សិន។
លោកអភិបាលជើងព្រៃ បានបន្ថែមទៀតថា គិតត្រឹមថ្ងៃទី៣០ ខែសីហានេះ អ្នកភូមិទទោល ក្នុងឃុំគោករវៀង មានចំនួន៥៣នាក់ហើយដែលមានវិជ្ជមានកូវីដ ប៉ុន្តែមិនទាន់បញ្ជាក់បានថា អ្នកជំងឺកូវីដអស់នេះ មានផ្ទុកវីរុសបំប្លែងថ្មី ដែលតា ឬយ៉ាងណាឡើយ ដោយរង់ចាំការបញ្ជាក់បន្ថែមទៀតពីវិទ្យាស្ថានប៉ាស្ព័រ។ ជាមួយគ្នានេះដែរ អាជ្ញាធរស្រុកនៅតែបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប៉ះពាល់ ផ្ទាល់ឬប្រយោល ជាមួយអ្នកជំងឺកូវីដ ត្រូវចូលរួមសហការជាមួយក្រុមគ្រូពេទ្យ ដើម្បីយកសំណាកតេស្តរកវីរុសកូវីដ-១៩ និងបន្តអនុវត្ត វិធានការ សុខាភិបាល បីកុំ បីការពារឲ្យខ្ជាប់ខ្ជួនជានិច្ច។

សូមជម្រាបជូននៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបិទខ្ទប់ភូមិទទោល ឃុំគោករវៀង ស្រុកជើងព្រៃ រយៈពេល១៤ថ្ងៃសិន ខណៈដែលមានប្រជាជនឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ៕
អត្ថបទ៖ ហុង ម៉េងហៀ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ