Connect with us

ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា អនុវត្តវិធានការ លើដើមឈើមានហានិភ័យខ្ពស់ នៅខ្លោងទ្វារជ័យក្រុងអង្គរធំ

បានផុស

នៅ

គណៈកម្មការ អាជ្ញាធរជាតិអប្សរា បាននិងកំពុងចុះត្រួតពិនិត្យ ចំពោះដើមឈើមួយចំនួន នៅខ្លោងទ្វារជ័យក្រុងអង្គរធំ ដែលមានហានិភ័យខ្ពស់រៀបចំកាត់ និងបង្កលក្ខណៈងាយស្រួល សម្រាប់ការទស្សនាទេសភាពខ្លោងទ្វារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដើម្បី​ធានា​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ ជៀសវាង​គ្រោះថ្នាក់​ប៉ះពាល់​ដល់​អាយុជីវិត និង​បង្ការ​ការ​បាក់​ធ្លាក់​មែកឈើ ឬ​ដួលរលំ​ដើមឈើ ដែល​នឹង​អាច​បណ្តាល​ឲ្យ​ខូចខាត​ដល់​ចម្លាក់​ថ្ម​បង្កាន់ដៃ​នាគ​ផង និង​បង្ក​លក្ខណៈ​ងាយស្រួល ​សម្រាប់​ការ​ទស្សនា​ទេសភាព​ខ្លោងទ្វារ អាជ្ញាធរ​ជាតិ​អប្សរា បាន​ពិនិត្យ និង​អនុវត្ត​វិធានការ​បន្ទាន់​ ចំពោះ​ដើមឈើ​មួយ​ចំនួន​ ដែល​មាន​ហានិភ័យ​ខ្ពស់​។​

​លោក ឡុង កុសល អ្នក​នាំ​ពាក្យ​របស់​អាជ្ញាធរ អប្សរា បាន​ឲ្យ​ដឹងថា នៅថ្ងៃនេះ អាជ្ញាធរ​អប្សរា បានធ្វើការ​កាត់​ក្រី និង​ដកហូត​ដើមឈើ​ដែលមាន​ហានិភ័យ​ខ្ពស់​នៅ​ខ្លោងទ្វារ​ជ័យ នៅក្នុង​ស្រុក​អង្គរធំ ហើយ​ដើមឈើ​ដែល​បាន​កាត់​ដកហូត​រួមមាន ដើម​ពង្រ​តូចៗ​១១​ដើម ស្នាយ​២​ដើម អាកាស្យា​១​ដើម ស្វាយ​១​ដើម ឈើទាល​តូច​១​ដើម ខ្ចាស់​១​ដើម និង​ស្លែង​តូច​១​ដើម ដែល​ស្ថានភាព​ដើមឈើ​ទាំងនេះ ដុះ​ទ្រេត​ជាប់​នឹង​រចនាសម្ព័ន្ធ​ថ្ម​ប្រាសាទ មាន​មែក​ដុះ​គ្របពីលើ​បង្កាន់ដៃ​នាគ​។ ចំណែក​ដើមឈើ​បាន​កាត់​ក្រី​មែក​ចំនួន​២២​មែក​ចេញ​មាន ឈើទាល​៦​ដើម ចាន់​១​ដើម និង​សិរមាន់​១​ដើម​៕​

អត្ថបទ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម