ព័ត៌មានជាតិ
ខឹងសុំលុយម្ដាយមិនបានអារ.ក សម្លាប់ខ្លួនក្នុងបន្ទប់ជួល
ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលទាំងស្ថានភាពអារ.ក សង្ស័យតូចចិត្តសុំលុយម្តាយជក់ថ្នាំញៀនមិនបាន។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង៥០នាទីព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ដែលស្ថិតនៅក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ពុធ ហេង ហៅអាហើម អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ។
តាមប្រភពព័ត៌មានពីម្តាយជនរងគ្រោះឈ្មោះ មុំ សុងមាន អាយុ៥៣ឆ្នាំបានប្រាប់ឲ្យដឹងថា កូនរបស់គាត់ជាមនុស្សសេពគ្រឿងញៀន ហើយបច្ចុប្បន្នគាត់និងកូនរបស់គាត់ស្នាក់នៅបន្ទប់ផ្សេងគ្នាតែនៅក្បែរៗគ្នាទេ ។

ជារៀងរាល់ថ្ងៃកូនរបស់គាត់តែងតែសុំលុយគាត់២ម៉ឺនទៅ៣ម៉ឺនរៀល ដើម្បីទិញថ្នាំជក់ ព្រោះកូនរបស់គាត់មិនមានការងារធ្វើនោះទេ លុះពេលព្រឹកថ្ងៃកើតហេតុកូនរបស់គាត់បានសុំលុយគាត់ដូចធម្មតា ពេលនោះគាត់បានប្រាប់ទៅកូនគាត់ថា គ្មានលុយរាយនោះទេ ហើយរូបគាត់ក៏បានចេញទៅលក់ដូរដូចធម្មតា។ រហូតមកដល់ពេលម៉ោងកើតហេតុក៏មានប្រជាពលរដ្ឋបានប្រាប់គាត់ថា កូនរបស់គាត់បានអារ ក សម្លាប់ខ្លួនឯងក្នុងបន្ទប់ជួលស្លាប់បាត់ទៅហើយ ភ្លាមៗនោះគាត់ក៏បានមកដល់ និងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកដល់ចំណុចទីតាំងកើតហេតុ។

សមត្ថកិច្ចមូលដ្ឋានបានចុះធ្វើការហ៊ុមព័ទ្ធនៅចំណុចកើតហេតុ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យជំនាញពិនិត្យសំណាករបស់ក្រសួងសុខាភិបាល រាជធានីភ្នំពេញ ដើម្បីចុះពិនិត្យសំណាករកមេរោគកូវីដ-១៩និងធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សុខា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី