ព័ត៌មានជាតិ
គ្រឹះស្ថានសិក្សាសាធារណៈប្រមាណ៦០ភាគរយនិងសាលាឯកជន១០០ភាគរយ ក្នុងខេត្តសៀមរាបនឹងត្រូវអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ នាពេលខាងមុខ
សៀមរាប ៖ លោកលី ប៊ុណ្ណា ប្រធានមន្ទីរអបរំយុវជន និងកីឡាខេត្តសៀមរាប បានឲ្យដឹងថា គ្រឹះស្ថានសិក្សាសាធារណៈប្រមាណ៦០ភាគរយ និងសាលារៀនឯកជនជិត១០០ ភាគរយក្នុងខេត្ត សៀមរាប នឹងត្រូវអនុញ្ញាតឲ្យបើកដំណើការឡើងវិញ នាពេលឆាប់ៗខាងមុខ បន្ទាប់ពីពិនិត្យឃើញថា តំបន់ទាំងនោះមានហានិភ័យទាប ពីការឆ្លងរីករាលជំងឺកូវីដ១៩។

លោកលី ប៊ុណ្ណា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មានយើង
នៅល្ងាចថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះថា អនុវត្តតាមការណែនាំរបស់ក្រសួងអប់រំ យុវជននិងកីឡា មន្ទីរអបរំយុវជន និងកីឡាខេត្តសៀមរាបគ្រោងនឹងអនុញ្ញាតឱ្យបើកដំណើការឡើងវិញ គ្រឹះស្ថានសិក្សាសាធារណៈគ្រប់កម្រិត ប្រមាណ៦០ភាគរយនៃសាលារៀនសរុប និងគ្រឹះស្ថានសិក្សា ឯកជនប្រមាណជិត១០០ភាគ ដំណើការឡើងវិញក្នុងពេលឆាប់ខាងមុខនេះ។

លោកបន្តថា គម្រោងបើកឱ្យដំណើរការគ្រឹះស្ថានសិក្សានេះ ត្រូវអនុវត្តនៅតាមបណ្តាក្រុង ស្រុក ទូទាំងខេត្តសៀមរាប ចំពោះតែទីតាំងគ្រឹះស្ថានសិក្សាណា ដែលមានហានិភ័យទាប មានការពិនិត្យវាយតម្លៃពីស្ថានភាពជាក់ស្តែង របស់គណៈកម្មការសាលា ដែលមានអាជ្ញាធរដែនដីមាតាបិតាសិស្ស និងអ្នកពាក់ព័ន្ធប៉ុណ្ណោះ។ បន្ថែមពីនេះ សាលារៀនទាំងអស់ ត្រូវអនុវត្តតាមវិធានការសុខាភិបាល ដូចជា រក្សាគម្លាតសុវត្ថិភាព លាងដៃជាមួយអាល់កុល ឱ្យបានញឹកញាប់ និងការចូលរួមសម្អាតបរិស្ថានឱ្យបានត្រឹមត្រូវ។

លោកប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តសៀមរាប ក៏បានសំណូមពរដល់អាណាព្យាបាល មាតាបិតាសិស្ស សូមចូលរួមសហការជាមួយសាលារៀន ដើម្បីឲ្យដំណើរការទៅសាលារៀនរបស់កូនមានភាពល្អប្រសើរ និងត្រូវចូលរួមជាមួយ លោកគ្រូ អ្នកគ្រូ ដូចជាពិនិត្យតាមដាន និងជំរុញការសិក្សារបស់កូនៗជាដើម។ ខេត្តសៀមរាបយើងក៏គ្រោងដែរ គ្រោងប្រមាណជា៦០ភាគរយអាចដំណើរការ ឡើងវិញបាន រៀនតាមបណ្តុំ តាមថ្នាក់តាមស្ថានភាពជាក់ស្តែង ការមិនអាចដំណើរការក្នុងក្រុងក៏មាន តាមតំបន់ជនបទក៏មានដែរ ទី១តំបន់ដែលមិនមានការឆ្លងច្រើន ហានិភ័យទាបការចូលរួមសម្អាតនៅតាមគ្រឹះស្ថានសិក្សាជាដើម គ្រប់កម្រិតទាំងមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា តែតាមការស្ទាបស្ទង់ទៅមត្តេយ្យសិក្សា ឃើញតែស្រុកស្រីស្នំមួយទេដែលអាចស្នើសុំដំណើរការ, ស្រុកផ្សេងៗមិនទាន់ឃើញទេ អាចពិនិត្យលទ្ធភាពបន្តទៀត។
លោកប្រធានមន្ទីរបញ្ជាក់ថា នៅខេត្តសៀមរាបមានសាលារៀនសាធារណៈចំនួនប្រមាណជាង៦០០សាលា រួមមាន៖ មត្តេយ្យសិក្សាចំនួន១៩សាលា បឋមសិក្សា៥០៧សាលា អនុវិទ្យាល័យ៨២សាលា និងវិទ្យាល័យចំនួន៤១សាលា ព្រមទាំងគ្រឹះស្ថានសិក្សាឯកជនចំនួនប្រមាណ៦០សាលារៀន។
សូមជម្រាបផងដែរថា កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ឯកឧត្តម ហង់ជួន ណារ៉ុន ឱ្យជួបពិភាក្សាជា មួយអភិបាលរាជធានី-ខេត្តពាក់ព័ន្ធ ដើម្បីដំណើរការបើកសាលារៀនឡើងវិញ គ្រប់កម្រិត នៅតាមតំបន់ដែលគ្មានការឆ្លង ឬតំបន់ដែលមានហានិភ័យទាបនៃជំងឺកូវីដ-១៩៕
ដោយ ៖ គឿនវេត

-
សន្តិសុខសង្គម១ សប្តាហ៍ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៧ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoស្ថានទូតចិន ជំរុញឲ្យថៃ ស៊ើបអង្កេតជាបន្ទាន់ ករណីសន្តិសុខ ប្រើអំពើហិង្សាជ្រុលហួសហេតុ លើពលរដ្ឋខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
កីឡា៥ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoUN ៖ ជនអន្តោប្រវេសន៍ជិត១៥០នាក់ លង់ទឹកស្លាប់ ពេលទូកអស់ប្រេងកណ្តាលសមុទ្រ នៅអាហ្វ្រិកខាងលិច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


