ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់សុខាភិបាល ២ រូបត្រូវដកចេញពីតំណែង ក្នុងរយៈពេលមិនដល់ ១ ឆ្នាំ
មន្ត្រីជាន់ខ្ពស់សុខាភិបាលចំនួន២នាក់ម្នាក់ត្រូវដកចេញពីតំណែងប្រធានមន្ទីរពេទ្យ ខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី និងម្នាក់ទៀតអតីតអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌតែម្តង។

លោក ចន្ទ័ វុឌ្ឍីណាវុធ ជាប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ត្រូវបានដកចេញពីតំណែងកាលពីថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២១បន្ទាប់ពីលោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងពីការមិនពេញចិត្តចំពោះអ្នកគ្រប់គ្រងនៅមន្ទីរពេទ្យខេត្តមង្គលបូរី ថាគ្មានក្រមសីលធម៌ ជាគ្រូពេទ្យ ដោយធ្វើការទារលុយមុននឹងព្យាបាលអ្នកជំងឺ។
លោកអភិបាលខេត្តអះអាងថា មិនមែនលើកទីមួយទេ គឺច្រើនលើកហើយ ដែលប្រជាពលរដ្ឋតែងតែរអ៊ូរទាំលើការផ្តល់សេវារបស់មន្ទីរពេទ្យដែលមានលោក ចន្ទ័ វុឌ្ឍីណាវុធ ជាប្រធានមន្ទីរពេទ្យនេះ។

ចំណែកមន្ត្រីសុខាភិបាលម្នាក់ទៀតដែលត្រូវបានបណ្តេញចេញពីក្របខណ្ឌនោះមានឈ្មោះ ខឹម មុនីកុសល អតីតអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន និងជាមន្ត្រីនៅការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិនត្រូវបានលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បណ្តេញចេញពីក្របខ័ណ្ឌកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ក្រោមមូលហេតុ «ប្រព្រឹត្តកំហុស និងការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ»។
មុននឹងបណ្តេញចេញពីក្របខ័ណ្ឌ លោកត្រូវបានសម្រេចបញ្ចប់តំណែងពីអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តមកជាមន្ត្រីតាមដីកាលេខ ០៣៤/១៨ដក ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨។បន្ទាប់ពីរដ្ឋបាលខេត្តបានបើកកិច្ចប្រជុំគណៈអភិបាលខេត្ត ពិនិត្យឃើញថាលោកពិតជាមានកំហុសឆ្គងធ្ងន់ធ្ងរពិតប្រាកដមែន។
ការបញ្ចប់ភារកិច្ចពេលនោះ គឺដើម្បីទុកឱកាសឱ្យមន្ត្រីរូបនេះកែខ្លួនឡើងវិញ ប៉ុន្តែផ្ទុយទៅវិញមន្ត្រីរូបនេះ នៅតែបន្តការអុកឡុកញុះញង់ បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងអង្គភាពដដែល។
មន្ត្រីរូបនេះមានគោលបំណងបង្កភាពវឹកវរកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០០១ គាត់បានសុំចូលរួមជាមួយក្រុមគ្រូពេទ្យជួរមុខចូលមកមណ្ឌលចត្តាឡីស័ក ហើយក៏ឆ្លៀតឱកាសថតបង្ហោះក្នុងបណ្តាញព័ត៌មានសង្គម ដើម្បីបំប៉ោងព័តមានក្លែងក្លាយធ្វើឱ្យចលាចល ក្នុងសន្តិសុខសង្គម ប៉ះពាល់ដល់កិត្តិយរសមន្ត្រីរដ្ឋបាលខេត្ត និងមន្រ្តីសុខាភិបាលជួរមុខពិតប្រាកដ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មមិនគិតពីការនឿយហត់៕
អត្ថបទៈ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី