Connect with us

ព័ត៌មានជាតិ

បញ្ជូនជនសង្ស័យ២នាក់ទៅឃុំខ្លួនបណ្តោះអាសន្ន ករណីគ្រឿងញៀន និងរំលោភសេពសន្ថវៈ

បានផុស

នៅ

សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០២នាក់ ទៅមណ្ឌលអប់រំកែប្រែទី១ (ម១) តាមដីកាបង្គាប់ឱ្យឃុំខ្លួន លេខ ៦២៩៥ ក១.ដ.ឃ.ដ និង លេខ ៦២៩៦ ក១.ដ.ឃ.ដ របស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យទាំង ២នាក់ ទី១ ឈ្មោះ រឿន សារ៉ាយ ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរកម្មកររោងចក្រ ស្រុកកំណើត ឃុំទឹកហួត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលលេខ៤ឃ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី២ ឈ្មោះ សុខ ណាវីន ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរកម្មកររោងចក្រ ស្រុកកំណើត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលលេខ៥ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 

អាវុធហត្ថរាជធានីភ្នំពេញ ប្រាប់ឱ្យដឹងថា ជនសង្ស័យទាំង ២នាក់ខាងលើ ដំបូងឡើយត្រូវបានកម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាបជាក់ស្តែង កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចបន្ទប់ជួល ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។ ជនសង្ស័យបានសារភាពបន្តថា ខ្លួន និងបក្ខពួក ធ្លាប់ប្រើប្រាស់គ្រឿង​ញៀនជាច្រើនលើកច្រើនសារមកហើយ ចុងក្រោយខណៈដែលកំពុងជួបជុំគ្នាប្រើប្រាស់គ្រឿងញៀន ក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនតែម្តង។ 

សមត្ថកិច្ចអាវុធហត្ថប្រាប់បញ្ជាក់ថា ក្រោយពេលជនសង្ស័យ កំពុងត្រូវបានជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនបំពេញនិតិវិធី និងកសាងសំណុំរឿង ស្រាប់តែមានគ្រួសារមួយមកដាក់ពាក្យបណ្តឹងអំពីកូនស្រីរបស់គាត់ ជាអនិតិជនអាយុ ១៥ឆ្នាំ ត្រូវបានជនសង្ស័យឈ្មោះ រឿន សារ៉ាយ ចាប់រំលោភ ដែលកូនស្រីរបស់គាត់បានលាក់បាំង រហូតដល់មានសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធ ករណីគ្រឿងញៀន ទើបមានគេប្រាប់គាត់ថា ធ្លាប់បានឃើញកូនស្រីគាត់ត្រូវបានគេដឹកម៉ូតូយកចូលបន្ទប់ជនសង្ស័យ ទើបគាត់បង្ខំសួរកូនស្រីដឹងរឿងថា ត្រូវបានជនសង្ស័យចាប់រំលោភ។

ដោយពិនិត្យឃើញមានតម្រុយពិរុទ្ធភាព ករណីរំលោភសេពសន្ថវៈពិតប្រាកដមែន ជំនាញនៃការិយាល័យ ប្រឆាំងគ្រឿងញៀន ក៏បានប្រគល់ជនសង្ស័យឱ្យយទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់។ 

ជនសង្ស័យឈ្មោះ រឿន សារ៉ាយ បានសារភាពឱ្យដឹងថា ខ្លួនពិតជាបានលួងលោមនារីរងគ្រោះដើម្បីធ្វើសកម្មភាពសេពសន្ថវៈពិតប្រាកដមែន ដោយខ្ចីបន្ទប់ជួលរបស់ឈ្មោះ សុខ ណាវីន ត្រូវជាប្អូនធម៌របស់ខ្លួន ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ដើម្បីធ្វើសកម្មភាពរំលោភ។ បន្ទាប់ពីធ្វើសកម្មភាពរួច ខ្លួនបានពឹងឱ្យឈ្មោះ សុខ ណាវីន ដឹកនារីរងគ្រោះទៅផ្ទះវិញ។ ខ្លួនជាមួយនារីរងគ្រោះបានស្គាល់គ្នាជិត ១ខែ៕

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម