ឱកាសឈ្នះរង្វាន់ ទូរទស្សន៍ ទូរសព្ទ និងរង្វាន់ធំៗជាច្រើនផ្សេងទៀតពី កម្មវិធីកម្សាន្ត «SmartNas បោះបាយបិណ្ឌ» របស់ក្រុមហ៊ុន Smart
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ឱកាសឈ្នះរង្វាន់ ទូរទស្សន៍ ទូរសព្ទ និងរង្វាន់ធំៗជាច្រើនផ្សេងទៀតពី កម្មវិធីកម្សាន្ត «SmartNas បោះបាយបិណ្ឌ» របស់ក្រុមហ៊ុន Smart

បានផុស

នៅ

ដើម្បីចូលរួមលើកកម្ពស់ទំនៀមទម្លាប់ ប្រពៃណី និង អនុស្សាវរីយ នៃការបោះបាយបិណ្ឌ ដែល​តែងតែធ្វើឡើង ក្នុងអំឡុងពេល​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ក្រុមហ៊ុន Smart Axiata បាន​នាំយក កម្មវិធី​កម្សាន្ត​លើ​ទូរសព្ទដៃ «SmartNas បោះ​បាយបិណ្ឌ​» សម្រាប់​ពលរដ្ឋ​ខ្មែរ ដើម្បី​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កម្មវិធី​កម្សាន្ត​នេះ ​ក៏មាន​ផ្ដល់​រង្វាន់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ដូចជា ទូរសព្ទ ម៉ាស៊ីនបោកខោអាវ នាឡិកា​ឆ្លាត​វៃ ទូរទស្សន៍ ទិន្នន័យ​អ៊ិន​ធី​ណិ​ត និង​ទឹកប្រាក់​ក្នុង​គណនី​ចម្បង​ផងដែរ​។ ហើយ​រាល់​ការចូលរួម​លេង​កម្មវិធី SmartNas បោះ​បាយបិណ្ឌ នឹង​ធានាថា​ ឈ្នះ​រង្វាន់​ចំនួន​មួយ​ជានិច្ច ១០០ ភាគរយ​តែម្ដង​!

​ជា​រៀងរាល់ថ្ងៃ អតិថិជន​ប្រើប្រាស់​សេវា​បង់ប្រាក់​មុន (Prepaid) ដែល​លេខ​ទូរសព្ទដៃ​របស់ខ្លួន​កំពុងដំណើរការ នឹង​ទទួលបាន​បាយបិណ្ឌ​សម្រាប់​បោះ​មួយដង​ក្នុង​មួយថ្ងៃ​។ ហើយ​កាន់តែ​ពិសេស​ជាង​នេះ អតិថិជន​អាច​ទទួលបាន​បាយបិណ្ឌ​បន្ថែម​១​ដង ដោយ​គ្រាន់តែ​៖

-​ ​បញ្ចូល​លុយ 5,000 រៀល​ម្តង តាមរយៈ​កាត​កោស ឬ e-top up

-​ ​អតិថិជន Smart @Home បញ្ចូល​លុយ 5 ដុល្លារ​ម្តង​

​កម្មវិធី​នេះ​នឹងធ្វើ​ឡើង​ពី​ថ្ងៃទី​០៩ ខែកញ្ញា រហូតដល់ ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២១​។ ដើម្បី​ចូលរួម​លេង គឺ​លោកអ្នក​គ្រាន់តែ​ចូលទៅ​កាន់​កម្មវិធី SmartNas ជាការ​ស្រេច​។ លោកអ្នក​អាច ដោ​ន​ឡូត​កម្មវិធី SmartNas ជំនាន់​ថ្មី​តាមរយៈ​លី​ញ​នេះ http://smarturl.it/SmartNas?IQid=facebook ឬ​ចូលទៅ​កាន់​កម្ម​វី​ធី App Store របស់ iOS ឬ Play Store របស់ Android ។​

​លើសពីនេះ​ទៀត អតិថិជន​ក៏មាន​ជម្រើស​ក្នុង​ការទិញ​បាយបិណ្ឌ ដើម្បី​បន្ត​ការ​ផ្សងសំណាង​ឈ្នះ​រង្វាន់​ធំ​ដ៏ទៃទៀត​ផងដែរ​៖

​គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន Smart ឈានមុខ​គេ​ក្នុងការ​ខិតខំ​ស្វែងរក​នៅ​កម្មវិធី​ថ្មីៗ​ជាច្រើន ដើម្បី​ជំរុញ​ដល់​ការរស់នៅ​បែប​ឌីជីថល ជាមួយ​សេវាកម្ម​បន្ថែម​ជាច្រើន ដែល​អាច​ភ្ជាប់​ទំនាក់ទំនង ភាព​ជិតស្និត បង្កើន​ភាពសប្បាយ​រីករាយ​ជូន​ចំពោះ​អតិថិជន​របស់ខ្លួន​។ កន្លងមកនេះ ក្រុមហ៊ុន​ក៏បាន​ពាំ​នាំនូវ​កម្មវិធី​កីឡា​អេ​ឡិច​ត្រូ​និ​ក​ផ្សេងទៀត ដើម្បី​ផ្ដល់ជូន​ដល់​អតិថិជន​ផងដែរ ហើយនឹង​សហការ​ជាមួយ​ដៃគូ​ផ្សេងៗ​ដើម្បី​អភិវឌ្ឍ​វិស័យ​កីឡា​អេ​ឡិច​ត្រូ​និ​ច​នៅ​ប្រទេស​កម្ពុជា ស្របតាម​ចក្ខុវិស័យ​របស់ខ្លួន ដែល​ចង់​ក្លាយជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនាក់ទំនង​លេខ​១​ជាមួយ​កី្ដ​ស្រលាញ់​ក្នុងប្រទេស​កម្ពុជា​។​

​ដើម្បី​បន្ថែម​ភាព​រីករាយ​ក្នុង​កម្មវិធី SmartNas បោះ​បាយបិណ្ឌ ក្រុមហ៊ុន ក៏​នឹងមាន​ការចាប់​រង្វាន់​ដោយ​ចៃដន្យ ដើម្បី​ផ្តល់រ​ង្វាន់​ពិសេស ជូនទៅ​អតិថិជន​ដែល​បាន ចូល​លេង​បោះ​បាយបិណ្ឌ ជា​រៀងរាល់ថ្ងៃ និង ចុងបញ្ចប់​នៃ​កម្មវិធី ដែល​រង្វាន់​ពិសេស​មានដូចជា ទូរសព្ទ iPhone SE ទូរស័ព្ទ OPPO A31, នាឡិកា​ឆ្លាត​វៃ OPPO Watch និង​កាមេរ៉ា​សុវត្ថិភាព​បំពាក់​ជាមួយ​អិ​ុ​ន​ធឺ​ណិ​ត Smart IoT WIFI HD 360 Camera​។

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​សេវាកម្ម​ឌីជីថល​ថ្មីៗ​ពី​ក្រុមហ៊ុន Smart សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartaxiata ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh៕ https://web.facebook.com/watch/?v=370544508058462

​អំពី​ក្រុមហ៊ុន Smart

​ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិ​ប​ត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុនគេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាននិងកំពុង​បម្រើ​អតិថិជន​ចំនួន ៨ លាន​នាក់ ស្ថិតក្រោម​ស្លាក​សញ្ញា “Smart”​។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុនមេ មាន​ឈ្មោះថា “Axiata Group Berhad” ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំជាងគេ​បង្អស់​មួយ​ក្នុង​ទ្វីបអាស៊ី​។

​ក្រុមហ៊ុន Smart គឺជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចល័ត​ដែលមាន​ភាព​ឈានមុខ​គេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិ​ប​ត្ដិករ​ដំបូងបង្អស់​ដែល​បាន​ដាក់ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនា​ន់ទី​៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេកវិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro ក្នុង​ឆ្នាំ​២០១៧​។ នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៩ Smart បានរៀបចំ​កម្មវិធី​ប​ង្ហា​ញ​សាកល្បង​បច្ចេកវិទ្យា​ជំនា​ន់ទី​៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ​ផ្នែក​សេវា​ទិន្នន័យ​ចល័ត​។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់នូវ​បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត​ដ៏​សម្បូរបែប​រួមមាន​៖ សេវា​បច្ចេកវិទ្យា 2G, 2.5G, 3G និង​3.75G ក៏ដូចជា​សេវាកម្ម​ទូរស័ព្ទ​ក្រៅប្រទេស (Roaming) ដែល​អាច​ប្រើ​បាន​ច្រើនជាង ១៩០​ប្រទេស​។ Smart បាននិងកំពុង​ផ្តល់​សេវា​គ្របដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើនជាង ៩៩% (​កៅសិប​ប្រាំបួន​) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។

​ក្រុមហ៊ុន​ក៏​កំពុង​ប​ម្លែ​ង​ខ្លួន​យ៉ាងសកម្ម​ទៅជា​ប្រតិបត្តិ​ករ​បែប​ឌីជីថល តាមរយៈ​ការផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​លក្ខណៈ​ស៊ី​វិ​ល័យ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ជាច្រើន​។ នេះ​រួមបញ្ចូល​ភាពជា​ដៃគូ​ជាមួយ​ភាគី​អន្តរជាតិ​នានា​ដូចជា​៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជា​សេវាកម្ម​ឌីជីថល​នានា រួមមាន​៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លាត​វ័យ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និង​សេវា SmartNas​។ ក្រុមហ៊ុន Smart មាន​ចក្ខុវិស័យ​ក្លាយជា​ក្រុមហ៊ុន​លេខ​១ និង​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូរគមនាគមន៍​ដែល​ទទួលបាន​កី្ដ​ស្រលាញ់​ពេញចិត្ត​បំផុត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នៅត្រឹម​ឆ្នាំ​២០២២ តាមរយៈ​កម្មវិធី​ទំនួល​ខុសត្រូវ​ខ្ពស់​លើ​កិច្ចការងារ​សង្គម និង​កម្មវិធី​និរន្តរភាព​នានា​សម្រាប់​កំណើនសេដ្ឋកិច្ច និង​សង្គមជាតិ​។

​ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (​មួយ​ពាន់​) នាក់ ក្នុងនោះ​រួមបញ្ចូល​ទាំង​និយោជិត​ក្នុងស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិតខំ​ប្រឹងប្រែង​ឆ្ពោះទៅ​សម្រេច​បេសកកម្ម​រួមគ្នា​ក្នុងការ​ផ្សារភ្ជាប់ និង​ធ្វើឱ្យ​ជីវិត​កាន់តែ​ប្រសើរឡើង​។ Smart ជីវិត​រស់​រវើក​!​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១ ម៉ោង មុន

សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​បោះជំរំ និង​បើក​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​ដល់​មន្ត្រី គ្រូបង្វឹក និង​អត្ត​ពលិ​ក​ត្រៀម​ការប្រកួត​ជើងឯក​ជាតិ​និង​អន្តរជាតិ

សន្តិសុខសង្គម១ ម៉ោង មុន

លោកតា​ម្នាក់​ជិះ​ម៉ូតូ​សុខៗ​ ស្រាប់តែ​ឈប់​ម៉ូតូ​ដួល​ស្លាប់

សន្តិសុខសង្គម១ ម៉ោង មុន

តុលាការ​បើក​ការ​ស៊ើប​សួរ​គ្រឿងញៀន​ស្ត្រី​ថៃ​ម្នាក់​ ដឹកជញ្ជូន​គ្រឿងញៀន​ជិត​២​គីឡូ ឆ្លងកាត់​៣​ប្រទេស​ចូល​មក​កម្ពុជា

ចរាចរណ៍២ ម៉ោង មុន

បុរស៣នាក់ បើកម៉ូតូបុកគោ​ដើរ​ឆ្លងផ្លូវ បណ្ដាលឲ្យ​ស្លាប់​ម្នាក់​ របួសធ្ងន់​២​នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមការងារ​ចម្រុះ​ចុះ​ពិនិត្យ​​តំបន់​​ព្រៃ​លិច​ទឹក​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប​បាន​មួយចំនួន​ហើយ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services