ព័ត៌មានជាតិ
អភិបាលស្រុក បំផុសស្មារតីដាំដើមត្នោតចម្ងាយជាង ៤ គីឡូម៉ែត្រ ទុកជាដួងព្រលឹងជាតិ
តាកែវ ៖ មហាជនទូទៅធ្លាប់តែឮ និងឃើញការដាំឈើប្រណិតផ្សេងៗ ដូចជា ដើមធ្នង់ ដើមបេង ដើមឈើទាល ដើមផ្ចឹក ដើមសុក្រម ដើមគ្រញូង ដើមនាងនូន ដោយឡែកនៅស្រុកសំរោង ខេត្តតាកែវ រដ្ឋបាលស្រុក បានដឹកនាំមន្ត្រីរាជការចំណុះសាលាស្រុក អាជ្ញាធរឃុំ មានទាំងព្រះសង្ឃ ប្រជាពលរដ្ឋ ដាំត្នោត ១៥០០គ្រាប់នៅក្នុងមូលដ្ឋានស្រុកសំរោងប្រមាណ ៤គីឡូម៉ែត្រ ដើម្បីបង្ហាញពីការស្រឡាញ់ ដួងព្រលឹងជាតិ និងអត្តសញ្ញាណជាតិខ្មែររបស់យើង ។


លោក កេត ម៉ៅ អភិបាល នៃគណៈអភិបាលស្រុកសំរោង នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន យុវជន ព្រះសង្ឃចូលរួមដាំត្នោតចំនួន ១៥០០ គ្រាប់ នៅសង្ខាងតាមបណ្តោយខ្នងទំនប់ត្នោតទេ ដើម្បីទុកជាកេរ្តិ៍ដំណែលសម្រាប់មនុស្សជំនាន់ក្រោយបានស្គាល់ ។
លោកអភិបាលបានលើកឡើងថា គេតែងតែនាំគ្នាដាំឈើប្រណិតផ្សេងៗ រួមមាន ដើមធ្នង់ ដើមបេង ដើមឈើទាល ដើមផ្ចឹក ដើមសុក្រម ដើមគ្រញូង ដើមនាងនួន ជាដើម ចំណែកដើមត្នោតគឺមិនសូវមាននរណាចាប់អារម្មណ៍ដាំនោះទេ។

លោកអភិបាលនៃគណៈអភិបាល ស្រុកសំរោង បានឲ្យដឹងថា ដើមត្នោតជាតំណាងអត្តសញ្ញាណដួងព្រលឹងជាតិខ្មែរ។ ដើមត្នោតដាំចាប់ពីប្រាំទៅប្រាំពីរឆ្នាំ គឺអាចទទួលផលបានហើយ ប្រសិនបើមិនសត្វចង្រៃមកយាយី។ គ្រាប់ត្នោតទាំង ១៥០០គ្រាប់នេះ គឺលោកបានទិញពីគេខ្លះ និងសុំគេខ្លះ សម្រាប់ដាំនៅតាមតាមបណ្តោយខ្នងទំនប់ត្នោតទេ ព្រំប្រទល់រវាងឃុំលំចង់ និង ឃុំទ្រា នៃស្រុកសំរោង ខេត្តតាកែវ ប្រវែងប្រហែល ៤គីឡូម៉ែត្រ បន្ទាប់ពីពិនិត្យឃើញថា នៅតាមបណ្តោយខ្នងទំនប់ ត្នោតទេ គឺមិនមានដើមត្នោតសោះ ខណៈឈ្មោះ ខ្នងត្នោតទេ តែគ្មានដើមត្នោត ។
ជាមួយគ្នានេះលោក កេត ម៉ៅ អភិបាល នៃគណៈអភិបាល ស្រុកសំរោង សូមសំណូមពរ បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមដាំនិងថែរក្សាដើមត្នោត ដើម្បីបង្ហាញពីការស្រឡាញ់ ដួងព្រលឹងជាតិនិងអត្តសញ្ញាណជាតិរបស់ខ្មែរយើងជាបន្តទៀត៕
អត្ថបទ៖ រ៉ាវុទ្ធ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


