Connect with us

ព័ត៌មានជាតិ

គ្រឹះ​ស្ថាន​សិក្សា​​ កម្រិត​អនុវិទ្យា​ល័យ​​រដ្ឋ​ និង​ឯកជន​នៅ​ភ្នំពេញ​ចំនួន ២២៧ ទីតាំង​នឹង​បើក​ដំណើរ​​ការ​ស្អែក​​នេះ​​​

បានផុស

នៅ

​សាលារៀន​ចាប់​ពី​អនុវិទ្យាល័យ និង​វិទ្យាល័យ​ទាំង​អស់ ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ​ត្រូវ​បាន​ អនុញ្ញាត​ឱ្យ​ដំណើរ​ការ​ឡើង​វិញ​ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ២០២១ ស្អែក​នេះ​តទៅ​ ក្រោយ​ពេល​ដែល​គ្រឹះ​ស្ថាន​សិក្សា​និមួយៗ​បាន​ត្រៀម​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ស្រប​តាម​គោល​ ការណ៍​ប្រតិបត្តិ​ស្តង់​ដា ​(SOP) របស់​ក្រសួង​អប់រំ​ យុវជន និង​កីឡា ​និង​ការ​ណែ​នាំ​របស់​រដ្ឋបាលរាជធានីភ្នំពេញ​។​ ​

គ្រឹះ​ស្ថាន​សិក្សា​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ នៅ​រាជធានី​ភ្នំពេញ​ ដែល​ត្រូវ​បើក​ដំណើរ​ការ​ឡើង​វិញ​នេះ​មាន ​ចំនួន​សរុប ២២៧ ទីតាំង (គ្រឹះ​ស្ថាន​សាធារណៈ ៦៨ ទីតាំង និង​គ្រឹះ​ស្ថាន​ឯកជន​ចំនួន ​១៥៩ ទីតាំង) មាន​លោកគ្រូ-អ្នកគ្រូ និង​បុគ្គលិក​អប់​រំ​បម្រើ​ការងារ​ចំនួន ​១០.៤៤៣ ​នាក់​ និង​មាន​សិស្សានុសិស្ស​ត្រូវ​ចូល​រៀន​វិញ​ចំនួន ​​១៣៩,៥៧៨​នាក់​។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​នៅ​ព្រលប់​ថ្ងៃ​ទី​១៤ ​ខែ​កញ្ញា​នេះ ​ដែល​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ មាន​ន័យ​ថា​​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ សូម​ប្រកាស​ជម្រាប​ជូន​ដល់​គណៈ​គ្រប់​គ្រង​គ្រឹះ​ស្ថាន​សិក្សា​សាធារណៈ ​និង​ឯក​ជន​ លោកគ្រូ-អ្នកគ្រូ បុគ្គលិក​អប់​រំ ​មាតាបិតា-អាណាព្យាបាល សិស្សានុសិស្ស និង​សាធារណ​ជន​ទាំង​អស់ ​ឱ្យ​បាន​ជ្រាប​ថា ​ផ្អែក​តាម​សេចក្តី​ជូន​ដំណឹង​លេខ ​០៧៣/២១ សជណ ចុះថ្ងៃទី៩ ខែ​កញ្ញា ឆ្នាំ២០២១ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រឹះ​ស្ថាន​សិក្សា​សាធារណៈ និង​ឯកជន​ សម្រាប់​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ​ទាំង​អស់ ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ​ត្រូវ​បាន​ អនុញ្ញាត​ឱ្យ​ដំណើរ​ការ​ឡើង​វិញ ​ចាប់​ពី​ថ្ងៃ​ពុធ ​៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ​ខែ​កញ្ញា ឆ្នាំ២០២១ នេះ​ត​ទៅ ​និង​ក្រោយ​ពេល​ដែល​ត្រឹះ​ស្ថាន​សិក្សា​និមួយៗ​បាន​ត្រៀម​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ស្រប​តាម​គោល​ការណ៍​ប្រតិបត្តិ​ស្តង់​ដា​ (SOP) របស់​ក្រសួង​អប់​រំ ​យុវជន​ និង​កីឡា ​និង​ការ​ណែ​នាំ​របស់​រដ្ឋបាលរាជ​ធានី​ភ្នំពេញ​។​

គិតត្រឹមរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នេះ រដ្ឋបាលរាជធានីភ្នំពេញ ដែលមានមន្ទីរអប់រំ យុវជន និង កីឡារាជធានីភ្នំពេញជាសេនាធិការ បានសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាល​ខណ្ឌទាំង១៤ មន្ទីរសុខាភិបាល​នៃ​រដ្ឋបាល​រាជធានីភ្នំពេញ និង​មន្ទីរ-​អង្គភាព​ជំនាញ​ពាក់​ព័ន្ធ ​សម្រេច​បាន​កិច្ច​ការ​សំខាន់ៗ ​ក្នុង​ការ​តៀម​លក្ខណៈសម្បត្តិសម្រាប់ការ​ បើក​ដំណើរ​ការ​ឡើង​វិញ​នូវ​គ្រឹះ​ស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុង​ភូមិ​សាស្ត្រ​រាជធា​នី​ភ្នំពេញ ដូច​ខាង​ក្រោម៖

– អត្រាភាគរយខ្ពស់នៃការចាក់វាក់សាំងការពារជំងឺកូរីដ-១៩ គ្រប់ដូសជូនដល់លោកគ្រូ-អ្នកគ្រូ និង​បុគ្គលិកអប់រំ សរុបបាន ១០.៩៤៨ នាក់ ស្មើនឹង ៩៨% នៃស្ថិតិសរុប រីឯចំនួន ២% ដែលនៅសេស​សល់ ភាគច្រើនមានបញ្ហា សុខភាពផ្ទាល់ខ្លួន និងកំពុងបន្តផ្តល់ជូនវាំក់សាំងដូសទី៣ ឬ ដូសជំរុញ បន្ថែមទៀត

– អត្រាភាគរយខ្ពស់នៃការចាក់វាំក់សាំងការពារជំងឺកូវីដ-១៩ គ្រប់ដូស ជូនដល់កុមារ និងយុវវ័យមាន​អាយុ​ចាប់ពី១២ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ សរុបបាន ១៩៩.៦០៣ នាក់ លើសពីផែនការ​ដែល​បាន​កំណត់

– គ្រឹះស្ថានសិក្សាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ នៅរាជធានីភ្នំពេញ ដែលត្រូវបើកដំណើរ​ការ​ឡើង​វិញ​មាន ​ចំនួន​សរុប ២២៧ ទីតាំង (គ្រឹះស្ថានសាធារណៈ ៦៨ ទីតាំង និងគ្រឹះ​ស្ថានឯកជន​ចំនួន ​១៥៩ ទីតាំង) មាន លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំបម្រើការងារចំនួន ១០.៤៤៣ នាក់ និង​មាន​សិស្សានុសិស្សត្រូវចូលរៀនវិញ ចំនូន ១៣៩,៥៧៨ នាក់។

– យុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគរៀប ចំដោយរដ្ឋបាលរាជធានីភ្នំពេញ និង​ដោយ​មាន​ការ​ចូល​រួម​ពី​បញ្ជាការដ្ឋាន កងពលតូចលេខ៧(ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បាន​ចាត់​ចែង​បាញ់​ថ្នាំ​សម្លាប់​មេ​រោគ​នៅតាមគ្រឹះ៖ស្ថាន សិក្សាសាធារណៈចំនូន ៦៨ ទីតាំង រួចរាល់ជាស្ថាពរ។ ដោយឡែក ត្រីះស្ថានសិក្សាឯកជនចំនួន ១៥៩ ទីតាំង ផ្សេងទៀត បានម្ចាស់​ការ​ចាត់​ចែង​បាញ់ថ្នាំ​សម្លាប់មេរោគដោយខ្លួនឯងរួចរាល់ផងដែរ ក្រោមការត្រួតពិនិត្យ របស់មន្ទីរអប់រំ យុវជន និងកីឡា​រាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ (យុទ្ធនាការប្រើប្រាស់ឧបករណ៍​តេស្ត​រហ័ស​រក​អង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) មុនពេល បើកដំណើរការ​សាលារៀន​នីមួយៗ​ឡើង​វិញ ​ដើម្បី​ធ្វើតេស្តរហ័ស​​ ចំពោះ​លោកគ្រូ-អ្នក​​គ្រ​ និង​បុគ្គលិក​អប់រំ​ចំនួន ​១០.៤៤៣ នាក់ ក្នុង​នោះ​ លោកគ្រូ-អ្នកគ្រូ និង​បុគ្គលិកអប់រំចំនួន ១០.​​៤១៩ នាក់ ស្មើនឹង ៩៩,៧៧% ទទួល​បាន លទ្ធផល​តេស្ត​អវិជ្ជមានជំងឺកូវីដ-១៩ ​និង​លោក​គ្រូ-អ្នកគ្រូ និង​បុគ្គលិក​អប់​រំ​ចំនូន​ត្រឹម​តែ ​២៤ នាក់ ស្មើនឹង ០,២៣% ប៉ុណ្ណោះ ទទួល​បាន​លទ្ធផល​តេស្តវិជ្ជមានជំងឺកូវីដ-១៩ ។ ​ក្នុង​ចំណោម​លោក​គ្រូ-​អ្នកគ្រូ និង​បុគ្គលិកអប់រំ ​ដែល​បាន​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូវីដ-១៩ គឺ​មាន​ស្ថានភាពសុខភាពធម្មតា និង​មិន​មាន​រោគសញ្ញាធ្ងន់ធ្ងរឡើយ ​ដោយ​សារ​ពួក​គាត់​បាន​ទទួល​វ៉ាក់​សាំង​ចំនួន​ ២ ដូស​ និង​ខ្លះ​ទៀត​បាន​ទទួលវាំក់សាំងដូសទី៣ ឬ ដូស​ជំរុញ រួចហើយ ក្នុងនោះ មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ ក៏​បាន​សហការ​ជាមួយ​មន្ទីរសុខាភិបាលរដ្ឋបាលរាជធានីភ្នំពេញ​ បញ្ជូន​ពួក​គាត់​ទៅ​ទទួល​ការ​ព្យាបាលពីក្រុមគ្រូពេទ្យជំនាញរួចរាល់ផងដែរ ។

  • ក្នុងពេលចាប់ផ្តើមដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ខាង​មុខ​នេះ ​លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ និងសិស្សានុសិស្សទាំងអស់ ត្រូវបង្ហាញប័ណ្ណចាក់​វាំក់​សាំង​ការពារ​ជំងឺ​កូវីដ-១៩ មុនពេលចូល ក្នុងគ្រឹះស្ថានសិក្សា។ ចំពោះលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំ ដែល​មានអាយុលើសពី ៥០ ឆ្នាំឡើង ឬ មិនបាន ចាក់វាក់សាំងការពារជំងឺកូវីដ-១៩ ដោយ​សារ​បញ្ហាសុខភាព ក៏ដូចជាសិស្សានុសិស្សដែលមានជំងឺប្រចាំកាយ មិនអាចចាក់វាំក់សាំងបាន ត្រូវ​បន្តការបង្រៀន និងការរៀនតាមប្រព័ន្ធអនឡាញ។​ជារួមគ្រឹះស្ថានសិក្សាសាធារណៈ និង​ឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានត្រៀម​លក្ខណៈសម្បត្តិសមស្របក្នុងការបើកដំណើរឡើងវិញ ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ពោលគឺអាច​បើក​ដំណើរការ ចាប់ពីកាលបរិច្ឆេទដែលបានកំណត់តទៅ។ ដូច្នេះ សូម​គណៈ​គ្រប់គ្រង​គ្រឹះ​ស្ថាន​សិក្សា​សាធារណៈ និងឯកជន លោកគូ អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតា-អាណាព្យាបាល សិស្សា​នុសិស្ស និង​សាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និង​ ជំរុញ​ការ​បើក​ដំណើរ​ការ​ឡើង​វិញ​នូវ​គ្រឹះ​ស្ថានសិក្សាសាធារណៈ និងឯកជន​នៅ​រាជធានីភ្នំពេញ ឱ្យទទូលបានលទ្ធផលល្អ ប្រកប​ដោយ​ទំនុក​ចិត្ត​ខ្ពស់​៕

អត្ថបទ៖​ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម៤៩ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ៥៥ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ៥៦ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ៥៨ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម