ព័ត៌មានជាតិ
សត្វត្មាតរស់ នៅតំបន់ព្រៃអភិរក្ស សៀមប៉ាង បម្រើឱ្យវិស័យទេសចរណ៍
សត្វត្មាតប្រមាណជិត ១០០ ក្បាល រស់នៅតំបន់ព្រៃអភិរក្សសៀមប៉ាង ក្នុងឃុំព្រែកមាស ឃុំថ្មកែវ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដើម្បីបម្រើឱ្យវិស័យទេសចរណ៍។
លោក លាង ប៊ុនប៉ែង មន្ត្រីអង្គការជីវិតសត្វស្លាបអន្តរជាតិ ប្រចាំស្រុកសៀមប៉ាងបានបញ្ចាក់ថា ការចូលរួមថែរក្សាសត្វទាំងនេះ គឺដើម្បីឱ្យសត្វត្មាត រស់នៅគង់វង្ស នៅក្នុងព្រៃទឹកដីខេត្តស្ទឹងត្រែង កុំឱ្យវាទៅរស់នៅតំបន់ព្រៃប្រទេសឡាវ ដោយសារបច្ចុប្បន្នវានៅសល់១០០ក្បាលតែប៉ុណ្ណោះ។
លោកបន្តថា “បច្ចុប្បន្នយើងទិញសត្វគោ ផ្តល់ជាចំណីបន្ថែម ធ្វើឡើងក្នុងមួយខែ៤ដង ជារៀងរាល់ខែ ដើម្បីឱ្យសត្វត្មាតវាមកស៊ី ព្រោះចំណីធម្មជាតិក្នុងព្រៃ បច្ចុប្បន្នមិនសំបូរបែបនោះទេ”។
លោក ស៊ីន ដាន មេឃុំថ្មកែវ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអភិរក្សសត្វស្លាបនេះ វាអាចបំរើឱ្យវិស័យទេសចរណ៍ដោយសារភ្ញៀវទេសចរមកលេងចង់មើលពពួកសត្វដ៏កម្រទាំងនេះ។
លោកបញ្ជាក់ថា សត្វត្មាតបច្ចុប្បន្ន ពេលយើងដាក់ចំណីឱ្យម្តងៗសង្កេតឃើញមានចន្លោះចាប់ពី៩០ក្បាលទៅ១០០ក្បាលតែប៉ុណ្ណោះ។
ជាមួយនេះ គេក៍សង្កេតឃើញមាន សត្វត្រយ៉ងយក្ស សត្វចំកំកស សត្វត្រដក់តូច នឹងត្រដក់ធំ ផងដែរ ដែលមានរស់នៅតំនប់ព្រៃអភិរក្សសៀមប៉ាងខេត្តស្ទឹងត្រែង យើងនេះ៕
អត្ថបទៈ ងិនលីម
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង