ខេត្តស្វាយរៀងប្រកាសបើកដំណើរការសាលារៀនឡើងវិញនៅចុងខែកញ្ញានេះ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ខេត្តស្វាយរៀងប្រកាសបើកដំណើរការសាលារៀនឡើងវិញនៅចុងខែកញ្ញានេះ

បានផុស

នៅ

រដ្ឋបាលខេត្តស្វាយរៀង បានប្រកាសបើកដំណើរការសាលារៀនឡើងវិញ ទាំងរដ្ឋ​ និងឯកជន​នៅ​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ ដោយផ្តោតទៅលើអនុវិទ្យាល័យ និងវិទ្យាល័យ​ទៅតាម​ក្រុងស្រុកនីមួយៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយ រៀងចុះថ្ងៃទី១៧ ខែកញ្ញានេះ បានជូនដំណឹង​ដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន និងសាធារណជនក្នុងខេត្តស្វាយរៀង លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតា អាណាព្យាបាល សិស្សានុសិស្ស​ឲ្យបានជ្រាបថា ​រដ្ឋបាល​ខេត្តស្វាយរៀង សម្រេចអនុញ្ញាតឱ្យដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនសម្រាប់កម្រិត​អនុវិទ្យាល័យ វិទ្យាល័យ ក្នុងភូមិសាស្រ្តខេត្តស្វាយរៀងចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ តទៅ ។

រដ្ឋបាលខេត្តបានបន្តថា ទន្ទឹមនឹងនេះគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ត្រូវ​អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ ប្រតិបត្តិស្តង់ដា(SOP) សម្រាប់ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា​រួមនឹងវិធានការអនាម័យតាម​ការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការនានារបស់រដ្ឋបាលខេត្ត សំដៅបង្ការ និងទប់ស្កាត់​ការឆ្លងរាលដាលជំងឺកូវី៨-១៩។

រដ្ឋបាលខេត្តបានបន្តទៀតថា ចំពោះការបើកដំណើរការឡើងវិញនូវ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ត្រូវធ្វើការបែងចែកវេនសិក្សារបស់​សិស្សានុសិស្ស ឱ្យ​ស្រប​តាមគោលការណ៍ប្រតិបត្តិស្តង់ដា(SOP) ។

បើតាមរដ្ឋបាលខេត្តការបើកដំណើរការសាលាឡើងវិញនេះ គឺបើកខុសៗគ្នាសាលាខ្លះ បើកថ្នាក់​ទី៩សាលាខ្លះទៀតបើកថ្នាក់ទី៩និងថ្នាក់ទី១២ និងសាលាខ្លះទៀតបើកពីថ្នាក់ទី៧ដល់ថ្នាក់ទី១២។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ មានរាជធានីខេត្តមួយចំនួនបានបើកដំណើរការសាលាឡើង​វិញ​ជាបន្តបន្ទាប់រួមមានខេត្តព្រះសីហនុ បើកនៅថ្ងៃទី១៣ ខែកញ្ញា។ ចំណែករាជធានីភ្នំពេញ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ​និងកណ្តាលបើកថ្ងៃទី១៥ ខែកញ្ញាខណៈ​ខេត្តកំពង់ចាមនឹងបើក​នៅថ្ងៃទី២០កញ្ញា និងខេត្តស្វាយរៀងបើកនៅថ្ងៃទី២៧កញ្ញាខាងមុខនេះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

កម្ពុជា​ទទួល​ដែក​រ៉ៃ​ និង កំណល់​បេតុង​ផ្លូវ​រថភ្លើង​ ដែល​ជា​ជំនួយឥតសំណង​របស់​រាជរដ្ឋាភិបាល​ថៃ​ជាង​៤ ម៉ឺន​តោន

ព័ត៌មានជាតិ២៤ នាទី មុន

រយៈ​៩​ខែ​ឆ្នាំ​២០២១ មាន​ជនរងគ្រោះ​ដោយសារ​មីន​ស្លាប់ ១០​នាក់​,​របួស​១៨​នាក់​និង​ពិការ​ចំនួន​៦​នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រគល់​រថយន្ត ២២៩​គ្រឿង ជូន​ម្ចាស់​វិញ​ដោយ​យោង​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​សេដ្ឋកិច្ច​បាន​ចុះ​ហត្ថលេខា​ជាមួយ​វិទ្យាស្ថាន​នគរូបនីយកម្ម​និង​ឌី​សាញ​ស៊ិន​ជិន​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ

ព័ត៌មានជាតិ៤ ម៉ោង មុន

អតីត​យុទ្ធជន​ពិការ​ដោយសារ​សង្គ្រាម​១២​គ្រួសារ ​ទទួល​អំណោយ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែត និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services