ព័ត៌មានជាតិ
អាជ្ញាធរស្ថាបនាទំនប់ស្ទាក់ទឹក អូរតាង៉យ សម្រាប់ទុកឲ្យពលរដ្ឋ រស់នៅតំបន់នោះប្រើប្រាស់
អាជ្ញាធរខេត្តស្ទឹងត្រែង រួមជាមួយស្ថាប័នជំនាញ និងអង្គការដៃគូពាក់ព័ន្ធ នៅថ្ងៃទី១៦ ខែកញ្ញាម្សិលមិញ បានចុះសិក្សាទីតាំងស្ថាបនាទំនប់ស្ទាក់ទឹក (អូរតាង៉យ) សម្រាប់បងប្អូនជនជាតិព្រៅ កំពុងរស់នៅភូមិការតូត ឃុំកំភុន ស្រុកសេសាន ក្នុងពេលដែលពួកគាត់ប្រឈម និងការខ្វះខាតទឹកស្អាតប្រើប្រាស់។
លោក ជា ថាវរិទ្ធ អភិបាលរងខេត្តស្ទឹងត្រែង មានប្រសាសន៍ថា នេះជាការដោះស្រាយបញ្ហាចំពោះមុខ ដើម្បីជួយបងប្អូនជនជាតិព្រៅ ឱ្យមានទឹកប្រើប្រាស់គ្រប់គ្រាន់ និងសម្រាប់ស្រោចស្រប់ដំណាំកសិកម្មផង ហើយពេលស្ថាបនាទំបន់ទឹកនេះរួច វាអាចក្លាយទៅជាតំបន់រមនីយដ្ឋានទេសចរណ៍ បានបន្ថែមទៀត។
លោកអភិបាលរងបន្តថា យុទ្ធសាស្ត្រនេះ សូមឱ្យក្រុមការងារ ធ្វើប្រឹក្សាយោបល់ផ្ទាល់ ជាមួយអាជ្ញាធរមូលដ្ឋាន រួមគ្នាដោះស្រាយបញ្ហាផលប៉ះពាល់ ដូចជាផលដំណាំ ដីកសិកម្មរបស់ប្រជាពលរដ្ឋ ដើម្បីធ្វើឱ្យការស្ថាបនាទំបន់ទឹកនេះសម្រេចទៅបានឆាប់រហ័ស។
លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានសាទរ ចំពោះអង្គការឆេន ប្រចាំនៅខេត្តស្ទឹងត្រែង បានចាប់ដៃគូជួយអភិវឌ្ឍន៍ សមិទ្ធផលក្នុងស្រុកសេសាន ហើយអាជ្ញាធរ និងចូលរួមថវិកាជាបដិភាគជួយគ្នា ដើម្បីធ្វើឱ្យគម្រោងស្ថាបនាទំនប់ស្ទាក់ទឹកសម្រេចទៅបាន តាមការគ្រោងទុក។
លោក វ៉ាន់ វែង តំណាងឱ្យប្រជាពលរដ្ឋជនជាតិព្រៅ នៅភូមិការតូត បានបញ្ជាក់ថា ទំបន់ស្ទាក់ទឹកនេះបងប្អូនជនជាតិចង់បានយូរមកហើយ តែគ្មានលទ្ធភាពធ្វើទៅបានទេ ព្រោះត្រូវចំណាយធនធានច្រើន។ លោកបន្តថា ទឹកអូរតាង៉យនេះ ជាប្រភពទឹកធម្មជាតិ ហូរចេញពីចង្កេះភ្នំមក ហើយបងប្អូនជនជាតិ និយមប្រើប្រាស់ទឹកអូរនេះជាប្រចាំ ទាំងការដាំស្ល-បោកគក់-ងូត-និងស្រោចស្រប់ដំណាំកសិកម្មផងដែរ។
សូមបញ្ចាក់ថា (អូរតាង៉យ) ជាទីតាំងបងប្អូនជនជាតិព្រៅ ធ្លាប់យកទឹកមកប្រើប្រាស់ តាំងពីដើមតរៀងមក ព្រោះជាប្រភពទឹកធម្មជាតិ មានទាំងរដូវប្រាំង និងរដូវវស្សា ហូរធ្លាក់មកពីជើងភ្នំការតូតនិងភ្នំនាងតែង អំណោយល្អ សម្រាប់បម្រើឱ្យជីវភាពប្រចាំថ្ងៃ និងស្រោចស្រប់ដំណាំកសិកម្មផងដែរ៕
អត្ថបទ៖ ងិន លីម




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


