Connect with us

ព័ត៌មានជាតិ

ខេត្តកំពង់ឆ្នាំង បានរៀបចំមណ្ឌលព្យាបាលកូវីដ និងចត្តាឡីស័ក សម្រាប់ទទួលអ្នកជំងឺពីក្រៅប្រទេស

បានផុស

នៅ

​លោក អ៊ុក រស់ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារចុះរៀបចំទាញបណ្តាញអគ្គិសនីចូលមណ្ឌលព្យាបាលកូវីដ១៩ និងច​ត្តាឡីស័ករៀបចំថ្មី សម្រាប់​ទទួល​ពលករ​ម​ក​ពី​ក្រៅ​ប្រទេស​នៅ​សាលា​គុយ​វ៉ែត ស្ថិត​ក្នុង​ត្រពាំង​ក្រពើ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀ​រ ខេត្តកំពង់ឆ្នាំង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក អ៊ុក រស់ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​ឲ្យដឹងថា អនុវត្តតាម​ផែនការ​របស់​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង ថ្ងៃនេះ​មន្ទីរជំនាញ បាន​ចុះ​រៀបចំ​ទាញ​បណ្តា​ញ​អគ្គិសនី ចូលក្នុង​មណ្ឌល​ព្យាបាល​កូ​វីដ​១៩ និង​មណ្ឌល​ច​ត្តាឡី​ស័ក​ សម្រាប់​ទទួល​ពលករ​មកពី​ក្រៅប្រទេស ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ មក​សម្រាក​ព្យាបាល​នៅ​ក្នុង​សាលា​គុយ​វ៉ែត ស្ថិតក្នុង​ត្រពាំង​ក្រពើ ឃុំ​ទឹក​ហូត ដើម្បី​រៀបចំ​ឲ្យ​មាន​ភ្លើង​ប្រើប្រាស់​គ្រប់គ្រាន់​ នៅ​ក្នុង​បរិវេណ​មណ្ឌល ទៅតាម​គោលការណ៍​របស់​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង៕

​អត្ថបទ៖ ឈៀង​ថា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម