ព័ត៌មានជាតិ
គ្រូពេទ្យយកសំណាកប្រជាពលរដ្ឋចំនួន៤សង្កាត់ នៅខណ្ឌមានជ័យរកឃើញមនុស្ស២នាក់ឆ្លងកូវីដ
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់សាលាខណ្ឌមានជ័យបានឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃ ថ្ងៃទី១៦ខែកញ្ញាចាប់ពីម៉ោង៨និង០០នាទីព្រឹក រហូតដល់ម៉ោង៧យប់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោបានចុះទៅយកសំណាកពីប្រជាពលរដ្ឋរស់នៅសង្កាត់ចំនួន៤ក្នុងមូលដ្ឋានខណ្ឌមានជ័យរាជធានីភ្នំពេញដើម្បីស្វែងរកអ្នកកើតជំងឺកូវីដ១៩។

តាមប្រភពពីលោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោមបានឲ្យកម្ពុជាថ្មីដឹងថា នៅថ្ងៃទី១៦ម្សិលមិញនេះគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោបានចុះទៅយកសំណាកពីប្រជាពលរដ្ឋចំនួន៤សង្កាត់ស្ថិតក្នុងបរិវេណសាលាអនុវិទ្យាល័យហ៊ុន សែន ចាក់អង្រែក្រោមក្នុងចំនួនប្រជាពលរដ្ឋ២០០៤នាក់ក្នុងនោះមានស្រី១២០០នាក់ រកឃើញអ្នកឆ្លងកូវីដ១៩ចំនួន២នាក់គឺស្រីម្នាក់ប្រុសម្នាក់។

លោកចៅសង្កាត់ចាក់អង្រែក្រោមបានបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ចាក់អង្រែក្រោមដែលបានទៅមើលសំណាកចំនួន១០៨០នាក់ គឺមានម្នាក់ឆ្លងជំងឺកូវីដ១៩។ ហើយអ្នកឆ្លងទាំងពីរនាក់ត្រូវបានដឹកយកទៅព្យាបាលភ្លាមៗផងដែរ៕
ដោយ ៖ នរា


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ