ព័ត៌មានជាតិ
ក្រោយចៅអធិការវត្តឆ្លងកូវីដ១៩ វត្តមួយក្នុងស្រុកបាទី នឹងបើកឱ្យពុទ្ធបរិស័ទកាន់បិណ្ឌធម្មតា តែត្រូវរក្សាគម្លាត
ព្រះចៅអធិការវត្តសូរភី (វត្តកកោះ) ស្ថិតនៅឃុំកណ្ដឹង ស្រុកបាទី កាលពីថ្ងៃទី ១៨ ខែកញ្ញា រកឃើញវិជ្ជមានកូវីដ១៩ ខណៈក្នុងវត្តមានព្រះសង្ឃ យាយជី តាជី ៥១ អង្គនាក់ បានធ្វើតេស្តរកកូវីដ១៩ ទទួលបានលទ្ធផលអវិជ្ជមាន។

លោក ភួន ឈីម អភិបាលស្រុកបាទី បានឱ្យដឹងថា ក្នុងដំណាក់កាលនេះ ក្រុមការងារឆ្លើយតបបន្ទាន់ របស់រដ្ឋបាលស្រុក បានធ្វើតេស្តយកសំណាក យាយជីតាជី ជាង ៥០ អង្គ/នាក់ លទ្ធផលអវិជ្ជមានទាំងអស់។ វិធានការរបស់រដ្ឋបាលស្រុក គឺធ្វើចត្តាឡីស័កអ្នកពាក់ព័ន្ធនៅវត្ត ហើយព្យាបាលព្រះសង្ឃតាមវិធានសុខាភិបាល។

លោកអភិបាលស្រុក បានបញ្ជាក់ឱ្យដឹងថា រដ្ឋបាលស្រុក ក្នុងនាមក្រុមរុករកជំងឺកូវីដ១៩ នឹងនិមន្តអនុគន្ធស្រុក មកប្រជុំ ដើម្បីរៀបចំផ្លូវសុវត្ថិភាពពេលពុទ្ធបរិស័ទមកដាក់បិណ្ឌនៅតាមវត្ត ដោយគិតពីសុវត្ថិភាព និងរក្សាគម្លាត។
លោក ភួន ឈីម បញ្ជាក់ថា បន្ទាប់ពីធ្វើតេស្ដអវិជ្ជមាន ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ វត្តសូរភីគឺបើកឱ្យប្រជាពលរដ្ឋ ពុទ្ធបរិស័ទចូលទៅធ្វើបុណ្យបង្សុកូលបាន ក្នុងកម្រិតមួយដោយកំណត់ខ្សែគូសវាសការរក្សាគម្លាត៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ