ព័ត៌មានជាតិ
យកសំណាកលើបុគ្គលិកក្រុមហ៊ុន Camintel Telecom Service Providerរកឃើញវិជ្ជមាន២នាក់
ក្នុងចំណោមបុគ្គលិកក្រុមហ៊ុន Camintel Telecom Service Provider ចំនួន៨៧នាក់ ( ស្រី ២១នាក់ ) រកឃើញអ្នកវិជ្ជមាន២នាក់ ដែលជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដបំប្លែងខ្លួនថ្មី។
អាជ្ញាធរខណ្ឌដូនពេញ បានចុះសម្របសម្រួលយ៉ាងរលូន ដើម្បីឲ្យក្រុមគ្រូពេទ្យចុះយកសំណាកនឹងតេស្តរហ័សលើកទី១ ទៅលើបុគ្គលិកក្រុមហ៊ុន Camintel Telecom Service Provider ដែល ពាក់ព័ន្ធនឹងអ្នកជំងឺប្រភេទ Delta។

ជាក់ស្តែងកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ម៉ុក ច័ន្ទករុណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំក្រុមការងារចម្រុះខណ្ឌ ចុះសម្របសម្រួលជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA យកសំណាក ( Rapid Test និង PCR ) លើកទី១ ជូនបុគ្គលិកក្រុមហ៊ុន Camintel Telecom Service Provider ពាក់ព័ន្ធនឹងអ្នកជំងឺប្រភេទ Delta ចំនួន៨៧នាក់ ( ស្រី ២១នាក់ ) ស្ថិតនៅវិថីព្រះស៊ីសុវត្ថិ ភូមិ១២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជាលទ្ធផលមានអ្នកវិជ្ជមានចំនួន ០២នាក់បញ្ជូនទៅព្យាបាល។ រដ្ឋបាលខណ្ឌដូនពេញបានសម្រេចបិទខ្ទប់ទីតាំងនោះជាបណ្តោះអាសន្នផងដែរ៕
អត្ថបទ៖ រស្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


