ព័ត៌មានជាតិ
ក្រុមអ្នកផឹកស៊ី ក្នុងក្លឹបដែលត្រូវបានអាជ្ញាធរខណ្ឌដូនពេញឃាត់ខ្លួន ៦០នាក់នោះ គឺអវិជ្ជមានទាំងអស់
ក្រុមអ្នកចូលក្លឹបរាំរែកផឹកស៊ី សប្បាយល្មើសនឹងបម្រាមក្រសួងសុខាភិបាល ដែលត្រូវបានកម្លាំងអាជ្ញាធរខណ្ឌដូនពេញ ឃាត់យកទៅធ្វើតេស្តសំណាករកជំងឺកូវីដ នៅវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែន វត្តភ្នំ នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១នេះ គ្រូពេទ្យបញ្ជាក់ថា អ្នកទាំងអស់គ្នានោះ គឺអវិជ្ជមានទាំងអស់។
គួរបញ្ជាក់ថា អាជ្ញាធរខណ្ឌដូនពេញ ដែលដឹកនាំដោយលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌ នៅវេលាម៉ោង២៣និង៣០នាទីយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ឆ្មក់ចុះបង្ក្រាបជាក់ស្តែង ទីតាំងក្លឹបប្ល៊ូឆីលី ស្ថិតនៅផ្ទះលេខ៣៦ ផ្លូវ១៧៨ ភូមិ៩ សង្កាត់ជ័យជំនះ ដែលពពាក់ពពូនមនុស្សផឹកស៊ី ខុសពីគោលការណ៍ណែនាំលេខ២៧៣/២១ ចុះថ្ងៃទី២៥ ខែ០៨ ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឃាត់ខ្លួនមនុស្សជាក់ស្តែងនៅនឹងកន្លែងចំនួន៦០នាក់ ស្រីចំនួន២១នាក់ ក្នុងជនជាតិបរទេសចំនួន២៦នាក់ ស្រីចំនួន១៤នាក់ ព្រមទាំងដកហូតមធ្យោបាយធ្វើដំណើរចំនួន១១គ្រឿង ម៉ូតូ១០គ្រឿង រថយន្ត០១គ្រឿង។



អាជ្ញាធរខណ្ឌដូនពេញបញ្ជាក់ថា ទីតាំងនោះមើលការខុសត្រូវដោយមេការឈ្មោះ ខែម សុខា ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

បច្ចុប្បន្នមនុស្សដែលបានឃាត់ខ្លួនទាំង៦០នាក់ និងមធ្យោបាយទាំងអស់ត្រូវបានឃាត់ខ្លួន និងរក្សាទុកនៅវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន វត្តភ្នំ ដើម្បីចាត់ការទៅតាមនីតិវិធីបន្ទាប់ពីធ្វើតេស្តយកសំណាកបញ្ជាក់ថា អវិជ្ជមានទាំងអស់៕
អត្ថបទ៖ រស្មី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ




