ព័ត៌មានជាតិ
យកសំណាកមនុស្សជាង៤០០ នាក់ ដែលប៉ះពាល់នឹងអ្នកវិជ្ជមានកូវីដ-១៩
បន្ទាយមានជ័យ ៖ ក្រុមគ្រូពេទ្យបានចុះយកសំណាកមនុស្សជាង៤០០នាក់ ដែលបានប៉ះពាល់នឹងជនជាតិឥណ្ឌូណេស៊ីម្នាក់ និងមនុស្ស២នាក់ទៀត ដែលផ្ទុកវីរុសកូវីដ១៩។

ចំពោះទីតាំង ដែលត្រូវបានក្រុមគ្រូពេទ្យចុះយកសំណាក ក្នុងចំណោម៦ទីតាំង ដែលត្រូវបិទខ្ទប់មានទី១ផ្ទះលេខ134B ក្នុងបុរីដួងច័ន្ទស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតទី២វីឡាមួយកន្លែងក្នុងបូរីរស្មីដូងច័ន្ទ ទី៣ទីតាំងអគារជួលម៉ាវង្សាដើមស្វាយ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ ទី៤ផ្លូវចូលបូរីដួងច័ន្ទ ទី៥សណ្ឋាគារ និងកាស៊ីណូប៉ោយប៉ែតផាលេសផ្លាស ទី៦ផ្ទះសំណាក់៩៩៩ ទីតាំងនេះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

រីឯលទ្ធផល ដែលក្រុមគ្រូពេទ្យជំនាញយកសំណាក លើមនុស្ស ៤០០នាក់ គឺបានប្រើប្រាស់តេស្តរហ័ស ក្នុងនោះរកឃើញថា មានចំនួនមនុស្ស៦៥នាក់ វិជ្ជមានកូវីដ១៩ ។

អ្នកវិជ្ជមាននោះ នឹងត្រូវយកវត្ថុសំណាក ទៅចូលមន្ទីរពិសោធន៍ ក្នុងមន្ទីរពេទ្យខេត្ត មិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី បន្ថែមទៀតសិន បើលទ្ធផលដូចគ្នានឹងតេស្តរហ័ស ទើបមន្ទីរសុខាភិបាលខេត្ត នឹងចេញប្រកាសព័ត៌មានជាផ្លូវការនេះ បើតាមលោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យនៅព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

យោងតាមរបាយការណ៍បឋមមួយ បានឲ្យដឹងថា ថ្ងៃទី២៣ ខែមេសា ក្រុមគ្រូពេទ្យ បានយកសំណាកជនបរទេស ដែលស្នាក់នៅផ្ទះ នៃបូរីដួងច័ន្ទ និងអគារម៉ាវង្សា ចម្ការស្វាយ ភូមិសាមគ្គីមានជ័យ ១២៦នាក់ស្រី៣៥ នាក់ យកទៅពិនិត្យ ក្នុងនោះជនជាតិថៃ៤នាក់ ស្រីម្នាក់ពិនិត្យអវិជ្ជមាន ចំណែកជនជាតិឥណ្ឌូណេស៊ីចំនួន៨២នាក់ ស្រី១០នាក់ យកសំណាកទៅពិនិត្យ វិជ្ជមាន ៥៧នាក់ ស្រី៤នាក់ជនជាតិខ្មែរ ២៤ នាក់ ស្រី២៤នាក់ យកសំណាកទៅពិនិត្យ វិជ្ជមាន ៤នាក់ ស្រី២នាក់ សរុបមុខសញ្ញាសង្ស័យវិជ្ជមាន ចំនួន៦៣នាក់ស្រី៧នាក់។
តាមរបាយការណ៍ផ្លូវការរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញថា ពាក់ព័ន្ធនឹងជនជាតិឥណ្ឌូណេស៊ី វិជ្ជមានកូវីត.១៩ នៅក្រុងប៉ោយប៉ែត គឺមានចំនួន ១២៦នាក់ អ្នកប៉ះពាល់ពាក់ព័ន្ធ ជាលទ្ធផលតេស្តរហ័ស៦៥នាក់ ស្រី៦នាក់។
លោកប្រធានមន្ទីរ បានបន្តថា តួលេខមុខសញ្ញាសង្ស័យ វិជ្ជមានកូវីដ. ១៩ នេះគឺដូចគ្នានឹងរបាយការណ៍ បឋមខាងលើ ប៉ុន្តែ មន្ទីរសុខាភិបាល រដ្ឋបាលខេត្ត បាននឹងកំពុងផ្ទៀងផ្ទាត់នឹងលទ្ធផល នៃការធ្វើតេស្ត នៃម៉ាស៊ីន នៅមន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី ហើយគោរពជូនក្រសួងពិនិត្យ ទើបចេញប្រកាស លទ្ធផលផ្លូវការ នៅរសៀលនេះ។
ចំពោះអ្នកជំងឺកូវីដ-១៩ ត្រូវដាក់ឲ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពប៉ោយប៉ែត១ និងមន្ទីរពេទ្យបង្អែក ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងមន្ទីរពេទ្យខេត្តមិត្តភាព កម្ពុជា ជប៉ុន មង្គលបូរី។ រីឯអ្នកអវិជ្ជមាន ត្រូវបញ្ជូនធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក កងវ៉ា មកទល់ថ្ងៃត្រង់ ថ្ងៃទី២៤ ខែមេសានេះ គណៈបញ្ជាការកងឯកភាព រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏ដូចក្រុងប៉ោយប៉ែត និងមន្ទីរសុខាភិបាលបាននឹងកំពុងទ្រោល សភាពការណ៍វិវត្តន៍ថ្មី ទាក់ទិននឹងជំងឺកូវីដ-១៩ ដែលតួលេខ ហក់ឡើងនេះ ហើយអំពាវនាវបងប្អូនប្រជាពលរដ្ឋ និងសាធារណជន កុំឲ្យជ្រួលច្របល់ ឬបំផុសបំផ្លើសអ្វីផ្សេង តែត្រូវគោរពអនុវត្ត ការណែនាំ និងវិធានការច្បាប់ និងក៏ព្រមានកុំឲ្យជនឱកាសនិយម លក់ទំនិញឡើងថ្លៃ ការឃុបឃិត ឬបើបើកផ្លូវឲ្យអ្នកសង្ស័យ រត់គេចពីការយកវត្ថុសំណាក និងរត់គេចពី មន្ទីរពេទ្យ ពីមណ្ឌលចត្តាឡីស័ក ការបំពានបម្រាម និងតំបន់បិទខ្ទប់ ជាដើម៕
ដោយ ៖ វ៉ាន់ ណាង




-
កីឡា៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


