ព័ត៌មានជាតិ
បញ្ជ្រាបការយល់ដឹង ការអនុវត្តស្តង់ដារ SOP ដល់អាជីវករដឹកជញ្ជូនភ្ញៀវឡើង-ចុះ ភ្នំប្រាសាទព្រះវិហារ
លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានថ្លែងប្រាប់ កម្ពុជាថ្មី ឱ្យដឹងនេះថា ថ្មីៗនេះមានកិច្ចប្រជុំមួយ ជាមួយក្រុមអាជីវករ ដឹកជញ្ជូនភ្ញៀវឡើង-ចុះ ភ្នំប្រាសាទព្រះវិហារ ដើម្បីផ្សព្វផ្សាយពីវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) សម្រាប់រមណីយដ្ឋានទេសចរណ៍ របស់ក្រសួងទេសចរណ៍។

បើតាមលោក គង់ ពុទ្ធិការ កិច្ចប្រជុំនោះ ជាការបញ្ជ្រាបការយល់ដឹង ដើម្បីឱ្យការអនុវត្តនោះប្រព្រឹត្តទៅតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីត្រៀមបើកទេសចរណ៍នៅតាមរមណីយដ្ឋាននានាឡើងវិញ។
លោកមានប្រសាសសន៍ថា ប្រាសាទព្រះវិហារមិនទាន់បានបើកដំណើរការឡើងវិញនោះទេ នោះគ្រាន់តែប្រជុំផ្សព្វផ្សាយ ដើម្បីត្រៀមបើកឡើងវិញតែប៉ុណ្ណោះ។ មានន័យថា នៅពេលចាប់ផ្ដើមបើកដំណើរការឡើងវិញ នឹងត្រូវអនុវត្តវិធានការទាំងអស់នេះជាមួយគ្នា ដូច្នេះនេះជាការបញ្ជ្រាបការយល់ដឹងទៅដល់អ្នកពាក់ព័ន្ធទៅនឹងសេវាកម្មទេសចរណ៍ទាំងអស់ នៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ ហើយនៅពេលបើកដំណើរការឡើងវិញ គឺអាចអនុវត្តបានដោយរលូនតែម្តង។
កិច្ចប្រជុំនោះ បានផ្តោតសំខាន់លើ៣ ចំណុច ទី១. ប្រកាស ស្តីពីការធ្វើបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់រមណីយដ្ឋានទេសចរណ៍។ ទី២. សេចក្តីសម្រេចស្តីពី ការដាក់ឱ្យអនុវត្តនីតីវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មរមណីយដ្ឋានទេសចរណ៍។ ទី៣. សេចក្តីណែនាំ ស្តីពីការអនុវត្តប្រកាសលេខ០៨៥ ប្រក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ស្តីពីការធ្វើបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មរមណីយដ្ឋានទេសចរណ៍។

ជាលទ្ធផលទទួល កិច្ចប្រជុំបានកំណត់ឱ្យ អាជីវកររកស៊ីដឹកជញ្ជូនភ្ញៀវទេសចរឡើង-ចុះ នៅភ្នំប្រាសាទព្រះវិហារ ទាំងអស់ ត្រូវតែចាក់វ៉ាក់សាំងឱ្យបានគ្រប់ចំនួនដូស តាមការកំណត់របស់ក្រសួងទេសចរណ៍ និងបាញ់អាកុល។ ជាមួយគ្នានោះ ត្រូវពិនិត្យកម្ដៅជូនភ្ញៀវមុនឡើងរថយន្ត ហើយភ្ញៀវទេសចរណ៍ ត្រូវស្កេនកូដឱ្យបានគ្រប់គ្នា នៅពេលមកដល់ចំណតរថយន្តរមណីយដ្ឋាន ហើយថែមទាំងបើកកញ្ចក់រថយន្ត នៅពេលបើកបរ។ ចំណែកភ្ញៀវទេសចរណ៍ត្រូវពាក់ម៉ាស់ឱ្យបានគ្រប់គ្នា។
រមណីយដ្ឋានប្រាសាទព្រះវិហារ គឺជាតំបន់រមណីយដ្ឋាន បេតិកភណ្ឌ វប្បធម៌ និងធម្មជាតិ គ្របដណ្ដប់លើផ្ទៃដីជាង ២០ គីឡូម៉ែត្រ ស្មើនិង ២៣,០០០ហិចតា ជាតំន់មានសក្ដានុពល។ រមណីយដ្ឋាននេះ មាន៤កន្លែងសំខាន់ៗដូចជា ទី១. មាន ៧ភូមិ ជាភូមិរណបជុំវិញតំបន់រមណីយដ្ឋាន ទី២. សារមន្ទីរធម្មជាតិមានផ្ទៃដី ១៧០ហិចតា ទី៣. តំបន់ការពារព្រៃឈើ ទី៤. ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារមាន ៧ភូមិ ស្ថិតក្នុងឃុំស្រអែម ដែលជាភូមិរណបតំបន់បេតិកភ័ណ្ឌប្រាសាទព្រះវិហារ៕
អត្ថបទ៖ កោះកែវ

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


