រដ្ឋបាល​រាជធានី សម្រេច​បិទ​ខ្ទប់​វត្ត​ចំពុះក្អែក រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២៣ ខែកញ្ញា​រហូតដល់​ថ្ងៃទី​៦ ខែតុលា ក្រោយពី​ផ្ទុះ​កូ​វីដ​-១៩
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី សម្រេច​បិទ​ខ្ទប់​វត្ត​ចំពុះក្អែក រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២៣ ខែកញ្ញា​រហូតដល់​ថ្ងៃទី​៦ ខែតុលា ក្រោយពី​ផ្ទុះ​កូ​វីដ​-១៩

បានផុស

នៅ

ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានសម្រេច​បិទ​ខ្ទប់​មិន​ឲ្យ​ចេញ​-​ចូល​វត្ត​មុនី​សុវណ្ណ (​ហៅ​ក្រៅ​វត្ត​ចំពុះ​៖​ក្អែក​) ស្ថិតនៅ​ភូមិ ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រយៈពេល ១៤ (​ដប់​បួន​) ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២១​នេះ រហូតដល់​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់ និង កាត់ផ្ដាច់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍ និង​ដើម្បី​ទុកជា​គំរូ​ដល់​បណ្តា​វត្ត​អារាម​ដទៃទៀត ស្របតាម ព្រះ​ថេរៈ​ដីកា​របស់ សម្ដេចព្រះ​ពោធិ៍​វង្ស អំ លឹម​ហេង ព្រះចៅអធិការ​វត្ត​មុនី​សុវណ្ណ ក្រោយពី​អារាម​វត្ត​នេះ​បាន​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​យោងតាម​សេចក្តីសម្រេច​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​ដែល​សារព័ត៌មាន​យើង​ទទួលបាន​នៅ​រាត្រី​ថ្ងៃទី​២៣ កញ្ញា​នេះ ដែល​ក្នុង​សេចក្តីសំរេច​នេះ​មានន័យថា​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​បិទ​ខ្ទប់​មិនឱ្យ​មានការ​ចេញ​-​ចូល​វត្ត​មុនី​សុវណ្ណ (​ហៅ​ក្រៅ​វត្ត​ចំពុះ​៖​ក្អែក​) មាន​ទីតាំង​ស្ថិតនៅ​ភូមិ ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដែល​មាន​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​-១៩ សម្រាប់​រយៈពេល ១៤ (​ដប់​បួន​) ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់ និង កាត់ផ្ដាច់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍ ដើម្បី​ទុកជា​គំរូ​ដល់​បណ្តា​វត្ត​អារាម​ដទៃទៀត ស្របតាម ព្រះ​ថេរៈ​ដីកា​របស់ សម្ដេចព្រះ​ពោធិ៍​វង្ស អំ លឹម​ហេង ព្រះចៅអធិការ​វត្ត​មុនី​សុវណ្ណ​។

​ព្រះសង្ឃ អាចារ្យ​-​អាចារិនី យាយជី​-​តាជី ពុទ្ធបរិស័ទ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​និមន្ត និង​អញ្ជើញ ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​ជំនាញ និង​មន្ត្រី​សុខាភិបាល ដើម្បី​យក​សំណាក​វិភាគ​រក​មេរោគ និង​ធ្វើ ច​ត្តា​ឡី​ស័ក​ឱ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។

ព្រះចៅអធិការ និង​គណៈកម្មការ​វត្ត ត្រូវ​និមន្ត និង​អញ្ជើញ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន មន្ត្រី ជំនាញ និង​មន្ត្រី​សុខាភិបាល ដើម្បី​ស្រាវជ្រាវ និង​កំណត់​អ្នក​ប៉ះពាល់​ផ្សេងៗ​ទៀត ព្រមទាំង​សហការ​អនុវត្ត​រាល់ វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល​ឱ្យបាន​ម៉ឺងម៉ាត់​។

ក្នុងអំឡុងពេល​នៃ​ការអនុវត្ត​វិធាន​ការបិទ​ខ្ទប់ ត្រូវបាន​ហាមឃាត់​រាល់​ការ​និមន្ត និង​ការចេញ​-​ចូល និង​រាល់​ការជួបជុំ ឬ ការប្រមូលផ្តុំ​មនុស្ស ក្នុង​ទីតាំង​វត្ត​ខាងលើ លើកលែងតែ​ករណី​ចាំបាច់ ដូចខាងក្រោម ៖ – ការ​និមន្ត និង​ការចេញ​-​ចូល ដោយ​មូលហេតុ​សុខភាព​បន្ទាន់​

– ការ​និមន្ត និង​ការចេញ​-​ចូល ដើម្បី​ផ្តល់​វត្ថុ​សំណាក​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​-១៩ តាម​ការណែនាំ​របស់​អា​ជ្ញា​ធរ​មូលដ្ឋាន

– ការចេញ​-​ចូល និង​ការជួបជុំ​របស់​បុគ្គលិក​សុខាភិបាល និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​អនុវត្ត​វិធានការ សុខាភិបាល ក្នុងការ​ស្រាវជ្រាវ ទប់ស្កាត់ និង​កាត់ផ្ដាច់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍ – ការចេញ​-​ចូល និង​ការជួបជុំ​របស់​អាជ្ញាធ​រ​មាន​សមត្ថកិច្ច ដើម្បី​ផ្គត់ផ្គង់​ចង្ហាន់ និង​គ្រឿងឧបភោគ​-​បរិភោគ ចាំបាច់ ក្នុងអំឡុងពេល​បិទ​ខ្ទប់​

– ការចេញ​-​ចូល នឹង​ការជួបជុំ​របស់​អាជ្ញាធ​រ​មាន​សមត្ថកិច្ច និង​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាល​គ្រប់ លំដាប់ថ្នាក់ ក្នុងការ​បំពេញការងា​រ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​។​

​រាល់​ការ​និមន្ត និង​ការ​ចេញ​-​ចូល និង​ការជួបជុំ ឬ ការប្រមូលផ្តុំ​មនុស្ស​ដែល​ត្រូវបាន​លើកលែង​ខាងលើនេះ ត្រូវអនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឱ្យបាន​ម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ច​ពាក់​ម៉ាស កាតព្វកិច្ច​រក្សា​គម្លាត សុវត្ថិភាព ការ​ធ្វើ​អនាម័យ​ដើម្បី​សម្លាប់​មេរោគ ការ​វាស់​កម្ដៅ និង​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ជាពិសេស​ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​វិធានការ “៣ ការពារ និង ៣​កុំ​” របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ប៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ត្រូវបាន​ប្រគល់​ភារកិច្ច​ជូន រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ និង មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ ដើម្បី បង្កើត​ក្រុមការងារ​ប្រចាំការ​នៅ​ទីតាំង​វត្ត​ដែល​ត្រូវ​បិទ​ខ្ចប់ ក្នុងនោះ ក្រៅពី​ភារកិច្ច​អនុវត្ត​វិធានការ​រដ្ឋបាល​ក្នុងការ បិទ​ខ្ទប់ ត្រូវបំពេញ​ការងារ​អា​ទិ​ភាព ជាអាទិ៍​៖

– ការងារ​ផ្នែក​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​

– ការងារ​ផ្គត់ផ្គង់​ចង្ហាន់ និង​គ្រឿងឧបភោគ​-​បរិភោគ​ចាំបាច់​

– ការងារ​ទាក់ទង​នឹង​ការអនុវត្ត​វិធានការ​សុខាភិបាល និង​ការផ្តល់សេវា​សុខាភិបាល​ទូទៅ​។​

​បន្ថែម​លើ​នេះ ក្រុមការងារ​ប្រចាំការ ត្រូវ​រៀបចំ​ទីកន្លែង​សមស្រប នៅខាងមុខ​ខ្លោងទ្វារវត្ត ដើម្បី​ទទួល យក​ចង្ហាន់ និង​ទេយ្យវត្ថុ​ទាំងឡាយ​ដែល​ពុទ្ធបរិស័ទ បាន​នាំយកមក​ប្រគេន​ដល់​ព្រះសង្ឃ​ក្នុង​ទី​វត្ត​អារាម​នេះ ដោយ មិនត្រូវ​អនុញ្ញាត​ឱ្យមាន​ការចេញ​-​ចូលក្នុង​អំឡុងពេល​នៃ​ការបិទ​ខ្ចប់​ឡើយ​។​

បុគ្គល ឬ នីតិបុគ្គល​ទាំងឡាយណា ដែល​មិន​អនុវត្តតាម​ប្រការ​២ នៃ​សេចក្តីសម្រេច​នេះ នឹងត្រូវ​កសាង សំណុំរឿង​បញ្ជូនទៅ​សា្ថ​ប័ន​តុលាការ ដើម្បី​ផ្តន្ទាទោស​ដាក់ពន្ធនាគារ និង​ទោសពិន័យ​ជា​ប្រាក់ ស្របតាម​មាត្រា​១០ និង​មាត្រា​១១ នៃ​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកប ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត និង​លិខិតបទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​ជា​ធរមាន​។

បទ​ប្បញ្ញត្តិ​ទាំងឡាយណា ដែល​បាន​ដាក់ចេញ​ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ន​ជំងឺ​កូ​វីដ​-១៩ មុនពេល​សេចក្ដីសម្រេច​នេះ​ចូល​ជា​ធរមាន ហើយ​ដែល​មិន​ផ្ទុយ​នឹង​សេចក្តីសម្រេច​នេះ ត្រូវមាន​អានុភាព​អនុវត្ត បន្ត​រហូតដល់​មាន​លិខិតបទដ្ឋាន​គតិយុត្ត​ថ្មី​មក​ជំនួស​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services