អាជីវករលក់ដូរនៅជុំវិញផ្សារបានលុង ផ្ទុះការតវ៉ាជាមួយអាជ្ញាធរទាមទារ៣ចំណុច​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អាជីវករលក់ដូរនៅជុំវិញផ្សារបានលុង ផ្ទុះការតវ៉ាជាមួយអាជ្ញាធរទាមទារ៣ចំណុច​

បានផុស

នៅ

ក្រុមអាជីវករ​ដែល​កំ​ពុង​លក់ដូរ​នៅ​ជុំវិញ​ផ្សារ​បាន​លុង ​ក្នុង​តំបន់​៤ កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២១ ដែលមាន​ចំនួន​ប្រហែលជា១០០​នាក់​បាននាំគ្នា​ទៅធ្វើ​ការតវ៉ា​នៅ​ពីមុខ​សាលាខេត្ត​រតនគិរី ដើម្បី​សុំ​ឲ្យ​អាជ្ញាធរខេត្ត​ជួយ​អន្តរាគមន៍ ​និង​ជួយ​ដោះស្រាយ​ដល់​ពួកគាត់​។ ប៉ុន្តែ​ស្របពេលនោះ ដោយសារ​តែមាន​ការជួប​ជុំ​មនុស្ស​ច្រើនពេក សមត្ថកិច្ច​ដែល​កំពុង​ឈរ​យាម​នៅ​គោលដៅ​នោះ​ក៏​ទាញ​ទ្វាររបង​របស់​សាលាខេត្ត​បិទទ្វារ​ចាក់សោពី​ខាងក្នុង​តែម្ដង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធ​នឹង​ការផ្ទុះ​តវ៉ា​របស់​ជីវ​ករ​នេះ គឺ​ពួកគាត់​មិន​ព្រម​ទទួលយក​នៅ​ការសម្រេច​ប្រគល់​តូប​រាន​របស់​អាជ្ញាធរ​ខេត្ត​ដែល​សម្រេច​ប្រគល់​ឲ្យ​ពួកគាត់​តាម​កំណត់​ក្នុង​មួយ​តូប​រាន​បានត្រឹមតែ​១,២០m​គុណ​៣,២០m​។​

ការផ្ទុះ​តវ៉ា​នេះ ​គឺ​ក្នុង​គោលបំណង​ស្នើសុំ​ឲ្យ​អាជ្ញាធរខេត្ត​ជាពិសេស​លោក​ ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី​ ជួយ​សម្រួល​ដោះស្រាយ​ជូន​ដល់​ពួកគាត់​ចំនួន​៣​ចំណុច​រួមមាន៖​

ទី​១.​ស្នើសុំ​ឲ្យ​ធ្វើ​តូប​រាន​ជូន​ដល់​ពួកគាត់​ក្នុង​ទំហំ​២,០០m​គុណ​៣,២០m ក្នុង​មួយ​ឈ្មោះ។​

ទី​២.​សូម​ឲ្យ​រក្សា​ទីតាំង​អ្នកលក់​ចាស់​នៅ​ដដែល​មានន័យថា ​អ្នកណា​លក់​នៅ​កន្លែង​ណា​សូម​ឲ្យ​លក់​នៅត្រង់​កន្លែង​នោះ​វិញ។​

ទី​៣.​សូម​ធ្វើការ​បដិសេធន៍​មិន​ទទួលយក​នូវ​ការចាប់​ឆ្នោត​ដើម្បី​ជ្រើសរើស​កន្លែង​លក់​។​

គួរបញ្ជាក់​ផងដែរ​ថា ដី​ដែល​នៅ​ជុំវិញ​ផ្សារ​បាន​លុង​ក្នុង​តំបន់​៤​នេះ គឺជា​ដី​ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​សាលាខេត្ត​រតនគិរី ហើយ​កន្លងមក​យើង​សង្កេតឃើញថា​ ទីតាំង​ដែល​បងប្អូន​អាជីវករ​កំពុង​តែ​ប្រកបមុខរបរ​លក់ដូរ​នៅ​លើដី​ទាំងអស់នេះ គឺ​គាត់​លក់ដូរ​នៅ​លើដី​ភក់ជ្រាំ គ្មាន​ប្រព័ន្ធ​លូ​ឲ្យ​បាន​ត្រឹមត្រូវ ដំបូល​ខ្លះ​ប្រក់​តង់​រហែករ​យ៉េ​រយ៉ៃ កន្លែង​ខ្លះ ជួល​ឆត្រ​ឯកជន​គេ​យកមក​ដាក់ ហើយ​ម្យ៉ាង​ទៀត​ការលក់ដូរ​របស់​ពួកគាត់​មាន​ភាព​រញ៉េរញ៉ៃ​គ្មាន​សណ្ដាប់ធ្នាប់​នោះទេ​។​

ដោយសារ​មូលហេតុ​ទាំងអស់​ខាងលើ​នេះហើយ ​ទើប​អាជ្ញាធរខេត្ត​សម្រេច​ធ្វើការ​អភិវឌ្ឍន៍ រៀបចំ​តូប​រាន​ឲ្យ​ពួកគាត់​លក់ដូរ​ឲ្យ​បាន​ត្រឹមត្រូវ​ប្រកបដោយ​អនាម័យ​ និង​មាន​សណ្ដាប់ធ្នាប់​ឡើងវិញ​។​

ក្នុងជំនួប​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២១ លោក ជួន សុផល តំណាង​ឲ្យ​លោក ​អាន ​ចាន់ណា ដែលជា​អ្នក​សាងសង់​តូប​រាន​ជុំវិញ​ផ្សារ​ក្នុង​តំបន់​៤ បាន​ប្រាប់​ដល់​ក្រុម​អ្នកសារព័ត៌មាន​យើង​ថា ការងារ​សាងសង់​តូប​រាន​ជុំវិញ​ផ្សារ​ទាំងអស់នេះ ​គឺ​សម្រេច​ដោយ​ក្រសួង មិនមែន​សម្រេច​ត្រឹមតែ​ថ្នាក់​ខេត្ត​នោះទេ ហើយ​ការកំណត់​ម៉ែត្រ​ក្នុង​តូប​រាន​នី​មួយៗ​ក៏​សម្រេច​ដោយ​ក្រសួង​ដែរ ប៉ុន្តែ​ចំពោះ​បងប្អូន​អាជីវក​រណា​ដែល​ចង់បាន​តូប​រាន​ដែលមាន​ទំហំ​ធំ​គាត់​អាច​ទិញ​បាន​ក្នុង​មួយ​ឈ្មោះ​ចំនួន​២​តូប​រាន​ជាប់​គ្នា​ទៅតាម​តម្រូវការ​របស់គាត់ ហើយ​តម្លៃ​តូប​រាន​នី​មួយៗ ​គឺមាន​តម្លៃ​ខុសៗ​គ្នា ហើយ​តម្លៃ​ទាំងអស់នេះ​គឺកំណត់​ដោយ​របស់​ក្រសួង​។​

ទោះបីជា​យ៉ាងនេះ​ក្តី​ ក្រុមអាជីវករ​ខាងលើ​នៅតែ​ទ​ទួ​ច​សុំ​ចូលជួប​ថ្នាក់ដឹកនាំ​ខេត្ត​ដើម្បី​ស្នើសុំ​ឲ្យ​ជួយ​ដោះស្រាយ​ជូន​ពួកគាត់​ដូច​សំណើរ​ទាំងបី​ចំណុច​ខាងលើនេះ​៕

អត្ថបទ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services