ព័ត៌មានអន្ដរជាតិ
ជំនន់ទឹកភ្លៀងវាយប្រហារកុងហ្គោ សម្លាប់មនុស្ស ៣៣នាក់ ខណៈសង្គ្រាមស៊ីវិលមិនស្រាកស្រាន្ត
ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅក្នុងរដ្ឋធានី Kinshasa របស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ដែលហែកហួរដោយសារសង្គ្រាមស៊ីវិលនោះ បានកើនឡើងដល់ ៣៣នាក់ ខណៈដែលអាជ្ញាធរកំពុងស្វះស្វែងជួយជម្លៀសមនុស្សរាប់រយនាក់ដែលជាប់នៅក្នុងផ្ទះរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០៨ខែមេសានេះ។

រដ្ឋមន្ត្រីមហាផ្ទៃកុងហ្គោ លោក Jacquemin Shabani បានប្រកាសតាមទូរទស្សន៍រដ្ឋកាលពីល្ងាចថ្ងៃអាទិត្យថា មនុស្ស១០នាក់ទៀតបានបញ្ជាក់ថាស្លាប់ គិតត្រឹមល្ងាចថ្ងៃអាទិត្យ ដោយបន្ថែមពីលើចំនួនអ្នកស្លាប់២៣នាក់កាលពីប៉ុន្មានថ្ងៃមុន នាំឲ្យចំនួនសរុបកើនដល់៣៣នាក់ ដោយអ្នកស្លាប់ភាគច្រើនគឺបណ្តាលមកពីជញ្ជាំងផ្ទះនិងអគារបាក់រលំភ្លាមៗបន្ទាប់ពីទឹកជំនន់ចូលមក។
ទឹកជំនន់នេះបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងតាំងពីសប្តាហ៍មុន ដែលបណ្តាលឱ្យទន្លេ Ndjili ដ៏សំខាន់ចាប់ផ្ដើមហូរហៀរនិងជន់លិចអគាររាប់រយ។ ទោះបីស្ថានការណ៍បានប្រសើរឡើងបន្តិចកាលពីថ្ងៃចន្ទ ប៉ុន្តែផ្លូវមួយចំនួននៅតែមិនអាចធ្វើចរាចរណ៍បាន ក្នុងនោះមានផ្លូវដ៍សំខាន់ទៅកាន់អាកាសយានដ្ឋាន ដែលភ្ជាប់ទីក្រុង Kinshasa ទៅកាន់តំបន់ផ្សេងទៀត ក៏ត្រូវបានខូចខាតដោយសារទឹកជំនន់នេះដែរ។
ទឹកជំនន់ក៏បានរារាំងដល់លទ្ធភាពទទួលបានទឹកស្អាតនៅក្នុងសង្កាត់យ៉ាងហោចណាស់១៦ បន្ទាប់ពីប្រព័ន្ធទឹកស្អាតរងផលប៉ះពាល់។ រដ្ឋាភិបាលបានបង្កើតជម្រកសង្គ្រោះបន្ទាន់យ៉ាងហោចណាស់ចំនួន៤កន្លែង ដែលកំពុងបម្រើដល់គ្រួសារដែលផ្លាស់ទីលំនៅរាប់រយនាក់។ ទោះយ៉ាងណា អ្នកស្រុកជាច្រើនបានស្តីបន្ទោសរដ្ឋាភិបាលថា មិនបានឆ្លើយតបឱ្យបានលឿនទាន់ពេលចំពោះគ្រោះមហន្តរាយនេះនោះទេ។

គួររម្លឹកថាក្នុងឆ្នាំ ២០២២មនុស្សយ៉ាងហោចណាស់ ១០០នាក់បានស្លាប់ក្នុងអំឡុងពេលទឹកជំនន់ស្រដៀងគ្នានេះនៅក្នុងទីក្រុង Kinshasa ។
គ្រោះមហន្តរាយនេះកើតឡើងចំពេលដែលរដ្ឋាភិបាលកំពុងប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយមនុស្សធម៌នៅភាគខាងកើតនៃប្រទេស ចម្ងាយជាង២៦០០ គីឡូម៉ែត្រ ពីទីក្រុង Kinshasa ជាកន្លែងដែលមានការប្រយុទ្ធគ្នាជាច្រើនទសវត្សរ៍ជាមួយពួកឧទ្ទាមដែលបានកើនឡើងនៅក្នុងខែកុម្ភៈឆ្នាំនេះ និងកាន់តែអាក្រក់ទៅៗដែលជាវិបត្តិមនុស្សធម៌ដ៏ធំបំផុតមួយរបស់ពិភពលោក៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


