កីឡា
ខេត្តពោធិ៍សាត់ ប្រកាសរៀបចំការប្រកួតចំបាប់អបអរបុណ្យចូលឆ្នាំខ្មែរ
មន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ បានប្រកាសរៀបចំការប្រកួតជើងឯកចំបាប់ប្រចាំខេត្តនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខណៈគណៈកម្មការរៀបចំស្វាគមន៍ចំពោះការឧបត្ថម្ភគាំទ្រពីមហាជន។

លោក នឹម កុសល
លោក នឹម កុសល អនុប្រធានការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ បានឲ្យដឹងថា ដើម្បីជាការអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរផង និងជាការថែរក្សាចំបាប់បុរាណខ្មែរដែលជាកីឡាពេញនិយមនៅតាមជនបទផងនោះ គណៈកម្មការគ្រោងនឹងរៀបចំការប្រកួតរយៈពេលមួយថ្ងៃជូនប្រជាពលរដ្ឋបានទស្សនាកម្សាន្តសប្បាយ និងបានប្រកួតរម្លឹកសមត្ថភាពរបស់ខ្លួនផង។

ក្រុមចំបាប់មកពីពោធិ៍សាត់
អនុប្រធានការិយាល័យខាងលើនេះអំពាវនាវដល់សប្បុរសជននានាពិសេសអ្នកពោធិ៍សាត់ដែលចង់ចូលរួមឧបត្ថម្ភគាំទ្រជាថវិកា ឬសម្ភារៈក្នុងការរៀបចំការប្រកួតនេះអាចទំនាក់ទំនងមកកាន់លោកផ្ទាល់បានតាមរយៈលេខទូរស័ព្ទ ឬតេឡេក្រាម ០៩២ ៥៥ ៧៩ ២៨។ ការរៀបចំត្រូវការចំណាយច្រើន និងប្រើប្រាស់សម្ភារៈផ្សេងៗផងនោះ ដូច្នេះគណៈកម្មការរៀបចំមានផលលំបាកផងដែរក្នុងការដំណើរការនៃការប្រកួតនេះ។

ទិដ្ឋភាពប្រកួតកន្លងទៅ
ការប្រកួតជើងឯកចំបាប់ប្រចាំខេត្តពោធិ៍សាត់ នេះនឹងធ្វើឡើងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ទីតាំងក្នុងវត្តធម្មសិរីមង្គល ហៅ វត្តលៀប នៅភូមិលៀប ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ទំនាក់ទំនងលោក នឹម កុសល អនុប្រធានការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំយុវជន និងកីឡា ខេត្តពោធិ៍សាត់ ( ០៩២ ៥៥ ៧៩ ២៨)៕
អត្ថបទដោយ៖ នួន ស៊ីណ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


