ព័ត៌មានអន្ដរជាតិ
UN ផ្តល់ជំនួយ៩៣លានដុល្លារដល់មីយ៉ាន់ម៉ាដែលរងគ្រោះដោយសាររញ្ជួយដី
យោងតាម លោក Tom Fletcher អគ្គលេខាធិការរង និងជាប្រធានការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (UNOCHA) អង្គការសហប្រជាជាតិនឹងផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដីនាពេលថ្មីៗនេះ ជាមួយនឹងទឹកប្រាក់សរុបចំនួន៩៣លានដុល្លារអាមេរិក និង៥លានដុល្លារបន្ថែមទៀតពីមូលនិធិឆ្លើយតបគ្រោះអាសន្នកណ្តាលរបស់អង្គការសហប្រជាជាតិ (CERF) ។

លោក Fletcher បានប្រកាសជំនួយនេះក្នុងអំឡុងកិច្ចប្រជុំកាលពីថ្ងៃទី៦ខែមេសា ក្នុងទីក្រុង Naypyidaw ជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសហភាពមីយ៉ាន់ម៉ា លោក U Than Swe។ កិច្ចប្រជុំនេះក៏មានគណៈប្រតិភូដឹកនាំដោយលោក Fletcher តំណាង UNOCHA ក៏ដូចជាមន្ត្រីជាន់ខ្ពស់មកពីក្រសួងការបរទេសមីយ៉ាន់ម៉ាផងដែរ។
ក្នុងអំឡុងពេលពិភាក្សា លោក Fletcher បានបញ្ជាក់ថា រហូតមកដល់ពេលនេះ សហគមន៍អន្តរជាតិបានសន្យាផ្តល់ប្រាក់ចំនួន៩៣ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសាររញ្ជួយដី ហើយ ៥លានដុល្លារអាមេរិកពីមូលនិធិសង្គ្រោះបន្ទាន់របស់អង្គការសហប្រជាជាតិនឹងត្រូវប្រើប្រាស់ភ្លាមៗ។ លោកក៏បានលើកឡើងផងដែរថា បុគ្គលិករបស់អង្គការសហប្រជាជាតិ នឹងត្រូវដាក់ពង្រាយ ដើម្បីបំពេញប្រតិបត្តិការផ្ដល់ជំនួយនេះ។

កិច្ចពិភាក្សាក៏បានលើកឡើងពីការឆ្លើយតបទៅនឹងការរញ្ជួយដីដ៏បំផ្លិចបំផ្លាញដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី ២៨ ខែមីនា ក៏ដូចជាវិធីដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា និងអង្គការសហប្រជាជាតិក្នុងកិច្ចខិតខំប្រឹងប្រែងឆ្លើយតបនឹងគ្រោះមហន្តរាយ។
បន្ទាប់ពីជំនួបនោះ តំណាងភាគីទាំងសងខាងក៏បានស្មិងស្មាធិ៍មួយសន្ទុះ ដើម្បីគោរពដល់វិញ្ញាណក្ខន្ធអ្នកដែលបាត់បង់ជីវិត ក្នុងគ្រោះរញ្ជួយដីផងដែរ។
សូមបញ្ជាក់ថាប្រទេសមីយ៉ាន់ម៉ាបានរងគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរកម្រិត៧.៧រ៉ិចទ័រកាលពីថ្ងៃទី២៨មីនា ដែលមានចំណុចកណ្ដាលនៅទីក្រុង Mandalay បានបំផ្លិចបំផ្លាញហេដ្ឋរចនាសម្ព័ន្ធនានាធ្ងន់ធ្ងរ ខណៈចំនួនមនុស្សស្លាប់កើនដល់លើស៤ពាន់នាក់និងរាប់សិបនាក់ទៀតនៅតែបាត់ខ្លួន។ ប្រតិបត្តិការជួយសង្គ្ដ្រោះដែលមានការចូលរួមពីបណ្ដាប្រទេសផ្សេងៗនៅតែបន្តមកដល់ពេលនេះ ហើយប្រជាជនដែលរងផលប៉ះពាល់ក្រោយការរញ្ជួយដីនៅតែត្រូវការជំនួយជាចាំបាច់៕




អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


